抖阴社区

????? 1 : ??????????????????????????

588 18 10
                                    

ភូមិគ្រឹះត្រកូល គ្រីហ្វីន ...

នៅក្នុងគេហដ្ឋានដ៏ធំស្កឹមស្កៃដែលប្រកបទៅដោយសុភមង្គលក៏ព្រោះតែក្រុមគ្រួសារមួយនេះតែងតែមានសំណើច ភាពរីករាយនិងក្តីស្រឡាញ់ជាប់ជានិច្ចហលយពួកគេជាមនុស្សដែលមានសេចក្តីស្រឡាញ់ពេញបេះដូងចំពោះក្រុមគ្រួសារទៅវិញទៅមកដែលនាំឲ្យគ្រប់គ្នាដែលបានមើលឃើញមកក្រុមគ្រួសារមួយនេះតែងតែស្ងលចសរសើរនិងច្រណែនពីគុណសម្បត្តិនៃគ្រួសារមួយនេះមិនថាជាទ្រព្យសម្បត្តិ សុភមង្គលរឺសូម្បីតែរូបសម្បត្តិរបស់ពួកគេទាំងអស់គ្នាក៏សុទ្ធតែស្រស់ស្អាតជាអ្វីដែលមនុស្សគ្រប់គ្នាតែងតែច្រណែនចង់បាន។

ហើយងាកមកមើលកំលោះពីរនាក់ម្នាក់ជាកំលោះដែលមានវ័យជ្រេនិងម្នាក់ទៀតជាកំលោះវ័យក្មេងដែលពេញវ័យបញ្ចប់ការសិក្សាសាកលវិទ្យាល៍័យថ្មីៗនោះក៏ក្លាយជាអ្នកជំនួសតំណែងឪពុកក្នុងនាមជាទាយាទស្នងសម្ព័ន្ធតែពេលនេះគេក៏កាន់ការងារខាងផ្នែកសាលារៀនជំនួសឪពុករបស់គេដោយសារតែមានទីតាំងក្រុមហ៊ុនច្រើនប្រភេទពេកទើបគេត្រូវជួយរំលែកការងារឪពុកខ្លះ។

"នេះបើតាមជំនួយការរាយការណ៍ប្រាប់ប៉ានិយាយថាតាំងតែពីកូន ថេយ៍ នៀកទៅធ្វើជានាយកសាលានៅសាកលវិទ្យាល័យនោះគឺឃើញថាមានកំណើនសិស្សស្រីៗបុករៀន ចុះឈ្មោះចូលរហូតដល់តម្រង់ជួរពេញកន្លែងចុះឈ្មោមោះហើយ! ប៉ាពិតជាស្ញើចសរសើរពិតមែនទៅដល់ឥទ្ធិពលរបស់កូនប៉ាពិតជាសាហាវដែរ!"។ ថេយ៉ុង កំពុងតែធ្វើការនិយាយសរសើរទៅកាន់កូនប្រុសដែលមានរូបរាងសង្ហាកាត់តាមខ្កួនឯងសឹងតែដូចគ្នាជាបងប្អូនភ្លោះទៅហើយ ហើយគេគឺជាកូនប្រុសតែម្នាក់គត់នៅក្នុងត្រកូល គ្រីហ្វីន ហើយគេគឺ លីថេយ៍ គ្រីហ្វីន ។

"នៀកប៉ាសរសើរកូនឬក៏បង្អាប់កូនឲ្យច្បាស់ទៅ?!"។ លីថេយ៍ ក៏និយាយខណៈដៃរៀបចំឯកសារដោយទឹកមុខស្ងួតក៏ព្រោះតែគេមានភាពធុញថប់ជាមួយនឹងរឿងទាំងអស់នេះសឹងតែរៀងរាល់ថ្ងៃតាំងតែពីនៅរៀនរហូតមកដល់រៀនចប់ក៏ប្រជាប្រិយភាពនៃមន្តស្នេហ៍របស់គេមិនបានធ្លាក់ចុះនៅតែកើនឡើងហើយសឹងតែលើសលប់ជាងមុនទៅទៀតដែលធ្វើឲ្យម្ដាយឪពុកញេរួមទាំង ជូលៀ ជាបងស្រីហើយនឹង ម៉ូយ៉ុង ដែលជាប្អូនស្រីពៅដែលនាងកំពុងតែចម្រើនវ័យតិចតួចហើយនោះក៏បង្អាប់បងប្រុសជាប្រចាំ។

??????????????????? ????????? 1 ( Bossy Guy And Clumsy Girl ) Season 1 ???Where stories live. Discover now