抖阴社区

????? ? : ????????????????????????!

325 9 4
                                    

វីឡារបស់ត្រកូល អេវើលីន ...

នៅក្នុងផ្ទះដ៏ធំស្កឹមស្កៃពេលនេះកំពុងតែមានទឹកមុខមាំរបស់ស្រីចំណាស់ម្នាក់និបុរសវ័យស្របាលគាត់ម្នាក់ដែលអង្គុយម្នាក់ម្ខាងមិនមើលមុខគ្នាខុសពីសភាពដែលគេធ្លាប់ឃើញរាល់ដងនៅក្នុងការផ្សព្វផ្សាយតាមបណ្តាញសង្គមថាអ្នកទាំងពីរជាប្ដីប្រពន្ធដែលស្រឡាញ់គ្នានឹងយកចិត្តទុកដាក់ពីគ្នាតែពេលនេះបែរជាអង្គុយសម្លក់សម្លឹងគ្នានៅលើតុអាហារដោយសារតែបញ្ហានៃការរត់ការធ្វើជាឯកឧត្តមរបស់បុរសចំណាស់ជាប្តីក្រោយនេះមិនបានសម្រេចការទើបមានការថ្នឹងថ្នាក់ចិត្តនឹងភរិយាដែលមានងារជាជំទាវហើយខណៈនេះក៏ឃើញនារីលេងខ្លួនម្នាក់ដែលមានសក់ 2 ពណ៌លឿងហើយនិងឈូកខ្ចីនោះបែរជាអង្គុយឈូសក្រចកដៃដែលតវែងៗដូចជាបិសាចមានពណ៌ចម្រុះនោះធ្វើជាមិនដឹងមិនឮទលបពេលនោះបុរសចំណាស់នោះក៏បានដាក់ឯកសារបោះទៅក្បែរដៃ ណាណា ទើបនាងក្រមុំក៏សម្លក់មុខប៉ាចុងនាងបន្តិចហលយក៏លើកចិញ្ចើមអើតមើលឯកសារទើបគែមមាត់របស់នាងក៏ញោចស្នាមញញឹមហាក់បីដូចជាកំពុងតែពេបជ្រាយជាមួយនឹងអត្ថន័យនៅលើឯកសារនោះដែលនាងបានឃើញ។

"នេះគឺជាសាកលវិទ្យាល័យរបស់សម្ព័ន្ធ គ្រីហ្វីន ដែលប៉ាដាក់ឲ្យឯងរៀននៅសាកលវិទ្យាល័យដែលល្អជាងគេបំផុតហើយវិន័យក៏តឹងតែង! ដូច្នេះហើយឯងកុំសង្ឃឹមថាឯងអាចធ្វើជាមេក្លោងបង្កើតចលាចលនៅក្នុងសង្គមទៀតឱ្យសោះណាណា!"។ ប៉ាចុងរបស់នាងក៏បានស្ដីឲ្យនាងហើយនាងក្រមុំក៏ញាក់ស្មាមុននឹងបោះឯកសារទៅលើតុហើយក៏គងទាក់ខ្លាសម្លក់មុខគាត់ដោយមិនញញើត។

"អញ្ចឹងហ្អ៎? នេះសម្អាងស្អីត្រូវខ្ញុំស្តាប់តាមសម្តីលោកនោះ? អ្នកណាទុកលោកជាប៉ានោះ? កុំនិយាយលើកតម្កើនខ្លួនឯងពេក! សម្រាប់ខ្ញុំនៀកស្រួលណាស់ទៅរៀនទីណាក៏បាន! ហើយនេះសាលាសម្ព័ន្ធ គ្រីហ្វីន ផងហេ៎? ហឹស! អស្ចារ្យណាស់តើ!! ធ្លាប់ឮថាមានច្បាប់វិន័យតឹងតែងសម្បើមណាស់ប៉ុន្តែខ្ញុំក៏ចង់សាកដែរ! អញ្ចឹងចាំខ្ញុំធ្វើឲ្យលោកហើយនិងជំទាវម៉ាក់ពេញចិត្តទៅចុះ! នេះខ្ញុំមិនបានគោរពតាមសំណើរបុរសគ្មានជាប់សាច់ឈាមដូចលោកឯងនោះទេណា៎! គ្រាន់តែឃើញថាជាកន្លែងថ្មីប្រហែលសម្បាយលេង! ក៏ចង់សាកទេ!"។ ណាណា ក៏តបដោយសំដីឡូយឆាយមុននឹងទាញកៅអីក្រោកឈរហើយពេលនោះម៉ាក់របស់នាងក៏ទះតុតែម្តង។

??????????????????? ????????? 1 ( Bossy Guy And Clumsy Girl ) Season 1 ???Where stories live. Discover now