![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. ផេនហោសន៍ របស់ លីថេយ៍ ....
ពេលនេះនាយកំលោះរូបសង្ហារដែលជាម្ចាស់ផ្ទះបានវិលត្រឡប់មកកាន់គេហដ្ឋានរបស់គេវិញហើយមើលទៅរូបរាងគេហាក់ប្រញាប់ប្រញាល់មុននឹងបិទទ្វារឡានហើយក៏សួរទៅកាន់មេការទាំងតក់ក្រហល់។
"មេការឯណាទៅ លីហ្សា ?"។ លីថេយ៍ ក៏សួរទៅកាន់មេការបែបនេះហើយពេលនោះមេការក៏ចង្អុលទៅខាងលើស្របពេលដែលគេកំពុងតែឃើញនាងទាញវ៉ាលីចុះមកតែម្ដង។
" លីហ្សា ទៅណាហ្នឹង?"។ លីថេយ៍ ក៏សួរនាំបែបនេះហើយពេលនោះ ម៉ាលីហ្សា ក៏ញញឹមបែបស្រាលតែមើលទៅទឹកមុខរបស់នាងនៅតែស្រពោនដដែល។
"ខ្ញុំគិតថាខ្ញុំទៅ បារាំង វិញហើយព្រោះថានៅទីនេះក៏មិនសូវល្អប៉ុន្មាននោះដែរ! ខ្ញុំមកមិនបានប៉ុន្មានក៏នាំរឿងនេះរឿងនោះពេញតែផ្ទះ ហើយធ្វើឲ្យអ្នកទាំងពីរត្រូវមកជួបរឿងមិនល្អទៀត! ដូច្នេះខ្ញុំមិនចង់នៅនាំទុកអីអ្នកដទៃធ្វើឲ្យថ្ងៃដែលគេសប្បាយទៅជាថ្ងៃដែលគេមិនសប្បាយនោះទេ!"។ ម៉ាលីហ្សា ក៏និយាយបែបនេះហើយពេលនោះ លីថេយ៍ ក៏គ្រវីក្បាលដោយហាក់មិនពេញចិត្តនិងសម្ដីនាងមុននឹងគេកាន់ដៃនាង។
"នេះ លីហ្សា ម៉េចក៏គិតបែបនេះ? អ្នកណាឱ្យ លីហ្សា គិតបែបនេះថាខ្លួនឯងជាមនុស្សដែលនាំកំហុសនោះ? នេះហេតុអីបានជា លីហ្សា ធ្វើបែបនេះ?"។ ពេលនោះ លីថេយ៍ ក៏សួរនាំទៅកាន់ ម៉ាលីហ្សាទើនាងអោនក្បាលចុះហើយមិនហ៊ានសម្លឹងមើលមុខគេមុននឹងកែវភ្នែករលីងរលោង។
"ខ្ញុំគិតថាបើសិនជាខ្ញុំមិនទៅប្រាប់ ថេយ៍ ពីរឿងរបស់ ណាណា ហើយនិងបុរសម្នាក់នោះម្លេះក៏មិនរឿងឈ្លោះគ្នាដែរ! នេះមិនមែនមកពីខ្ញុំទេអីដែលមកចេះដឹងរឿងរបស់គេ!? ខ្ញុំគិតថាខ្លួនឯងដូចជាមិនល្អហើយដូចជាហួសហេតុពេកហើយ!"។ ម៉ាលីហ្សា ក៏តបបែបនេះដោយទឹកមុខស្រពោននិយាយពីរឿងរ៉ាវដែលនាងបានធ្វើហើយពេលនោះ លីថេយ៍ ក៏ដកដង្ហើមធំ។

YOU ARE READING
??????????????????? ????????? 1 ( Bossy Guy And Clumsy Girl ) Season 1 ???
Romance??????????????????? ????? : ????????????????? ( Bad romance ) ? ???????????????????????????????????????????????????????? ??????? ???? 7 ????????????????????????????????????????????????????????????????????????????????????????????????????????????????...