បន្ទប់លោកនាយក...
បន្ទាប់ពីមានរឿងរ៉ាវវ៉ៃគ្នាឡើងផ្អើលបន្ទប់ទឹកពេលនេះក្រមុំៗជាច្រើននាក់ក៏ស្រាប់តែត្រូវបានសន្តិសុខសាលាមើលឃើញហើយក៏នាំពួកគេមកដល់បន្ទប់របស់ លីថេយ៍ ហើយពេលនេះ ណាណា ក៏អង្គុយគងអន្ទាក់ខ្លានៅលើសាឡុងខណៈ សេលីន អង្គុយជិតនាងញ័រខ្លួនហើយ រ៉េនដូ ក៏ឈរក្បែរ លីថេយ៍ មុននឹងមើលនារីបីនាក់ទៀតដែលសើមខ្លួនដូចកណ្ដុរនិងពីរនាក់ទៀតជាំមុខ ជាំមាត់ឯ ណាណា វិញបែរជាមានសភាពធម្មតាដូចគ្មានអ្វីកើតឡើងទាល់តែសោះ។
"ពួកខ្ញុំមិនសុខចិត្តទេណា៎លោកនាយក! នេះត្រូវរកយុត្តិធម៌ឲ្យពួកខ្ញុំ! នេះនាងនោះស្រាប់តែមករករឿងពួកយើងទាំងពួកយើងមិនបានដឹងអីសោះ! នាងមកខ្ទប់ទ្វារបង្គន់ហើយយកទឹកលាងបង្គន់មកចាក់លើពួកយើងឡើងរមាស់ពេញខ្លួន! នេះខ្ញុំមិនសុខចិត្តទេណា៎លោកនាយក!"។ អេលី នាងមេក្រមក៏ទាររកយុត្តិធម័ពី លីថេយ៍ បែបនេះហើយពេលនោះ ណាណា ដែលលឺនាងទូលពិតចឹងហើយចងចិញ្ចើមហើយនាងក៏ធ្វើជាញាកស្មាមិនខ្វល់។
"ហេតុអីបានជាមានរឿងបែបនេះ ណាណា ?"។ លីថេយ៍ ក៏ងាកទៅរក ណាណា ហើយ ណាណា ក៏ពេបមាត់ដាក់។
"ហេតុអីក៏មានរឿងបែបនេះ?! គ្រាន់តែធ្វើសងទៅលើអ្វីដែលពួកគេធ្វើវិញតែប៉ុណ្ណោះ! ប៉ុណ្ណឹងខុសដែររឺ?!"។ ណាណា ក៏តបមកវិញបែបនេះហើយ លីថេយ៍ ក៏ហាក់ហួសចិត្តជាមួយនឹងនាង។
"ពួកយើងបានធ្វើអីនាងទៅ? ពួកយើងមិនដឹងខ្យល់អីផង! នាងមិនពេញចិត្តនឹងពួកយើងហើយប្រកាសសង្គ្រាមរកតែវ៉ៃគ្នាជាមួយពួកយើងតែពួកយើងព្យាយាមរក្សាសន្តិភាពមកជានិច្ច! នេះនាងជាអ្នកតាំងចិត្តមករករឿងយើងថែមទាំងអូស សេលីន នោះឲ្យចូលរួមទៀតផង! នេះគេព្រួតគ្នាមកធ្វើបាបពួកយើង! លោកនាយកគិតមើលគ្នាខ្ញុំមានច្រើនណាស់ប៉ុន្តែគ្មានអ្នកណាគេហ៊ានជាមួយពួកនាងនោះទេព្រោះពួកយើងណាមិនបានតាំងចិត្តធ្វើជាពាលដូចជានាងនោះទេ!"។ អេលី ជាមេក្រុមនិយាយហើយពេលនោះ ណាណា ក៏ទះសាឡុងមុននឹងក្រោកឈរហើយចង្អុលមុខនាង។
"នាងឯងណា៎កុំពូកែសម្ដែងល្ខោនពេក! ក្រែងមុននេះហាមាត់ជេរយើងក្តែងៗខ្លាំងណាស់មែនទេ?! នៀកកុំមកចេះធ្វើជាឯងសម្ដែងតួឯកឲ្យសោះ! យើងណាមិនដែលចេះនិយាយពុតត្បុតដូចជានាងឯងនោះទេប្រាប់ឲ្យគ្នាឲ្យដឹងទៅ! ហ៊ានសុីត្រូវហ៊ានសងវើយ!"។ ណាណា ស្រែកតបហើយពេលនោះ លីថេយ៍ ក៏ទះតុវិញម្ដង។

YOU ARE READING
??????????????????? ????????? 1 ( Bossy Guy And Clumsy Girl ) Season 1 ???
Romance??????????????????? ????? : ????????????????? ( Bad romance ) ? ???????????????????????????????????????????????????????? ??????? ???? 7 ????????????????????????????????????????????????????????????????????????????????????????????????????????????????...