នៅក្នុងរថយន្ត ...
បន្ទាប់ពីទិដ្ឋភាពដ៏រំជួលបេះដូងដែលធ្វើឲ្យសឹងតែរញ្ជួយពេញសកលវិទ្យាល័យបានកើតឡើងពេលនេះនាងក្រមុំ ណាណា ហើយនិងកំលោះសង្ហារ លីថេយ៍ អង្គុយនៅក្នុងឡានដោយគ្មានអ្នកណាមាត់ករមួយម៉ាត់រីឯ លីថេយ៍ ធ្វើមុខបែបធម្មតាអង្គុយបើកបរឡានដូចជាគ្មានអ្វីកើតឡើងខណៈ ណាណា គិតតែបែរមុខចេញទៅខាងក្រៅហើយថ្ពាល់របស់នាងក្រហមហើយដៃរបស់នាងតែងតែដាក់នៅលើបបូរមាត់ជានិច្ចក្នុងខួរក្បាលនឹកដល់រឿងរ៉ាវមុននេះអម្បាញ់មិញនាងសឹងតែជ្រែកដីចុះទៅណាបាត់ទៅហើយទើបពេលនេះមកដល់ស្តុបឈប់ហើយ លីថេយ៍ ក៏ដៀងភ្នែកសម្លឹងមើលនាងហើយក៏ញញឹមចុងមាត់។
"យ៉ាងម៉េចយកដៃស្ទាបមាត់រហូតបែបនេះកុំប្រាប់ថាជាប់ចិត្តជាមួយនឹងការថើបរបស់ខ្ញុំណា៎?!"។ លីថេយ៍ ក៏ឌឺដងទើបពេលនេះ ណាណា ងាកមកមើលគេទាំងមុខខឹងតែម្ដង។
"ឡប់សតិទេដឹង? អ្នកណាមកជាប់ចិត្តនឹងស្នាមថើបរបស់លោក! នេះខ្ញុំមិនទាន់រករឿងផងដែលសុខៗលោកបែរជាមកថើបខ្ញុំទាំងគ្មានការអនុញ្ញាតបែបនេះ! មិនដឹងជាប៉ុន្មានដងទៅហើយទេដែលលោកនៀកមកកេងចំណេញនៅលើខ្ញុំស្រស់ៗ!"។ ណាណា ក៏ឈរថាឲ្យគេទាំងដែលថ្ពាល់នៅក្តៅភាយៗហើយ លីថេយ៍ ក៏អស់សំណើច។
"ចុះក្រែងនាងខ្លួនឯងទេតើដែលជាអ្នកបង្កើតបញ្ហា! សុខៗក៏យកខ្ញុំទៅពាក់ព័ន្ធ! ដូច្នេះនេះគឺជារឿងដែលនាងបង្កើតឡើងដោយខ្លួនឯងនោះទេ! ខ្ញុំគ្រាន់តែសម្ដែងតាមអ្វីដែលយើងបាននិយាយគ្នាតើ!"។ លីថេយ៍ ក៏តបបែបនេះហើយ ណាណា ខាំមាត់ជាប់មុននឹងក្រពាត់ដៃសម្លឹងទៅខាងក្រៅព្រោះនាងពិតជាចាញ់គេគ្រប់រឿងទាំងដែលតាំងចិត្តមករករឿងគេនោះទេ។
"លោកឯងពេលណាក៏ដោយនិយាយយកតែខ្លួនឯងត្រូវៗហើយគេគិតថាវាខុសៗ! នេះខ្ញុំមិនយល់ទេថាលោកនេះប្រើមនោគមអីទើបបានជាគិតថាខ្លួនឯងជាអ្នកឈ្នះរហូតទាំងដែលខ្ញុំមិនដែលជាមនុស្សបង្កើតកំហុសនោះ!"។ ណាណា ក៏ងាកមកថាឲ្យគេហើយពេលនោះ លីថេយ៍ ក៏ធ្វើមុខហួសចិត្តមុននឹងបើកបរឡានបន្ត។
"រួចចុះនាងគិតថាខ្ញុំជាអ្នកបង្កើតបញ្ហានេះឲ្យឈឺក្បាលមុខមែនទេ? នេះខ្ញុំមិនទាន់ដោះស្រាយរឿងឪពុករបស់ខ្ញុំរួចរាល់ផងហើយនាងជាអ្នកបង្កបញ្ហានិយាយសំឡេងនេះសំឡេងនោះធ្វើឲ្យប៉ារបស់ខ្ញុំពេលនេះសង្ស័យរាល់តែថ្ងៃតាមដានខ្ញុំជាប់! នេះខ្ញុំមិនទាន់ប្រាប់រឿងនេះផងថានាងត្រូវដោះស្រាយរឿងមួយនេះជាមួយខ្ញុំ! ឥឡូវនាងក៏ទាញខ្ញុំមកធ្វើជាគូស្នេហ៍របស់នាងឯណាឯណីទៀតដើម្បីកាងមុខគូដណ្ដឹងរបស់នាង! អារឿងនឹងមួយទៀតហើយនាងជាអ្នកបង្កើតវាខ្លួនឯង! ខ្ញុំមិនបានជាអ្នកយកខ្លួនទៅរងអីនោះទេណា!"។ លីថេយ៍ ក៏ថាឲ្យ ណាណា ទើបពេលនោះនាងហួសចិត្តតែមិនដឹងថាត្រូវតបបែបណាព្រោះតែសំដីដែលគេនិយាយគឺពិតជាត្រឹមត្រូវ។

YOU ARE READING
??????????????????? ????????? 1 ( Bossy Guy And Clumsy Girl ) Season 1 ???
Romance??????????????????? ????? : ????????????????? ( Bad romance ) ? ???????????????????????????????????????????????????????? ??????? ???? 7 ????????????????????????????????????????????????????????????????????????????????????????????????????????????????...