![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. បន្ទាប់ពីនាងក្រមុំ ណាណា បានរៀបចំខ្លួនរួចរាល់នោះហើយនាងក៏ចាកចេញមកហើយក៏ឃើញមុខកំលោះសង្ហាដែលអង្គុយធ្វើខ្លួនឯងធម្មតាដូចជានៅផ្ទះរបស់គេនោះនៅអង្គុយលើសាឡុងនាងចុចទូរស័ព្ទធ្វើមិនដឹងមុននឹងគេសម្លឹងមើល ណាណា ទើបគេក្រោកឈរឡើងទាំងរៀបចំខ្លួនដូចរាល់។
"អូនទៅរៀនមែនទេ? ចាំបងជូនទៅ!"។ លីថេយ៍ ក៏និយាយបែបហើយនាយកា៨ស្រវាទាញសោឡានតែពេលនោះ ណាណា ក៏សម្លក់គេ។
"មិនបាច់ហើយខ្ញុំត្រូវការឲ្យលោកចាកចេញឥឡូវនេះ! មកនៅក្នុងផ្ទះរបស់ខ្ញុំធ្វើអី? ទីនេះមិនស្វាគមន៍លោកទេក៏មិនមែនជាកន្លែងដែលលោកអាចមករស់នៅបានតាមធម្មតាដូចគ្មានអ្វីកើតឡើងដែរ! ទៅវិញទៅ! ទីនេះមិនមែនជាកន្លែងសម្រាប់លោកដែលចង់នៅតាមចិត្តនោះទេ!"។ ណាណា ក៏ថាឲ្យ លីថេយ៍ តែមើលទៅនាយកំលោះបែរជាធ្វើរបៀបធម្មតាមុននឹងគេហាក់បីដូចជាមិនស្រគាលត្រចៀកអីបន្តិចជាមួយនឹងសម្ដីដែល ណាណា និយាយមកកាន់គេ។
<ទីងតុង>សំឡេងកណ្ដឹងនៅមុខអាផាតមែនរបស់នាងត្រូវបានបន្លឺហើយខណៈពេលនោះ ណាណា ក៏ស្រឡាំងកាំងហើយក៏ភ័យបន្តិចបន្តួចព្រោះនាងក៏ដឹងថាមិនមាននរណានោះទេដែលកំពុងតែចុចទ្វារនាងនោះ។
"ណាណា អូនរួចរាល់នៅ? បងមកហើយណា!"។ ពេលនេះសំឡេងរបស់កំលោះ ជេម ដែលកំពុងតែតបមកនោះក៏និយាយពីខាងក្រៅមកហើយ ណាណា ក៏សម្លក់សម្លឹង លីថេយ៍ មុននឹងនាយកំលោះក៏ញញឹមចុងមាត់ហើយក៏តម្រង់ទៅកាន់ទ្វារមុននឹងចង់ទាញទ្វារបើកចេញតែ ណាណា ក៏ចាប់ដៃរបស់គេហើយនាយកម្លោះក៏លើកចិញ្ចើមដាក់នាង។
"មានអីរឺ? ក្រែងអូនដេញឱ្យបងចេញហ៎? ឥឡូវនេះបងក៏ចេញទៅហើយតើ! ឃាត់បងធ្វើអី?"។ លីថេរកំពុងតែសួរឌឺដងនាងព្រោះពេលនេះគេកាន់សន្លឹកបៀរធំជាងនាងបើសិនជាគេបើកទ្វារចេញនៅពេលនេះ ណាណា ប្រាកដជានឹងមិនអាចព្រមឲ្យគេទៅងាយៗនោះទេហើយពេលនោះនាងក្រមុំក៏សម្លក់គេហើយក៏ពិតខឹងដែលធ្វើអ្វីគេមិនបានទាំងដែលពេលនោះ ជេម ដែលនៅខាងក្រៅកំពុងតែរង់ចាំដោយងឿងឆ្ងល់ហើយក៏លើកដៃចុចកណ្ដឹងមិនឈប់។

YOU ARE READING
??????????????????? ????????? 1 ( Bossy Guy And Clumsy Girl ) Season 1 ???
Romance??????????????????? ????? : ????????????????? ( Bad romance ) ? ???????????????????????????????????????????????????????? ??????? ???? 7 ????????????????????????????????????????????????????????????????????????????????????????????????????????????????...