抖阴社区

????? ?? : ???????????????

144 7 4
                                    

"មើលទៅសាកលវិទ្យាល័យដែល ថេយ៍ គ្រប់គ្រងពិតជាគួរឲ្យចង់រៀនខ្លាំងណាស់! បើដឹងអញ្ចឹងណាខ្ញុំមិនផ្លាស់ប្ដូរទៅ បារាំង នោះទេ! ប្រហែលជាទៅមករៀននៅទីនេះហើយ!"។  ម៉ាលីហ្សា និយាយបែបនេះទៅកាន់ លីថេយ៍ ខណៈពេលនេះអ្នកទាំងពីរក៏មិនដែលនាំគ្នាទៅមកដើម្បីមើលអគារសិក្សានៅជុំវិញទ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

"មើលទៅសាកលវិទ្យាល័យដែល ថេយ៍ គ្រប់គ្រងពិតជាគួរឲ្យចង់រៀនខ្លាំងណាស់! បើដឹងអញ្ចឹងណាខ្ញុំមិនផ្លាស់ប្ដូរទៅ បារាំង នោះទេ! ប្រហែលជាទៅមករៀននៅទីនេះហើយ!"។  ម៉ាលីហ្សា និយាយបែបនេះទៅកាន់ លីថេយ៍ ខណៈពេលនេះអ្នកទាំងពីរក៏មិនដែលនាំគ្នាទៅមកដើម្បីមើលអគារសិក្សានៅជុំវិញទីនេះហើយពេលនោះនាយកំលោះក៏ញញឹមតបមកកាន់មិត្តគេវិញ។

"អ៎....ណាមួយនៅទីនេះណាគឺមិនសូវមានមុខជំនាញដែល លីហ្សា ត្រូវរៀននោះទេ! ខ្ញុំគិតថា លីហ្សា ទៅប្រទេស បារាំង វាជារឿងត្រឹមត្រូវដោយសារតែមុខវិជ្ជាខាង ឌីហ្សាញ នៅទីនេះគឺមិនសូវជាត្រូវជំនាញប៉ុន្មាននោះទេ! រៀនហើយក៏ត្រូវតែទៅស្រុកគេដដែលហ្នឹង! បើសិនជាមានឱកាសដូចជា លីហ្សា គឺទៅ បារាំង យកតែម្ដងគឺចំណេញពេលវេលាហើយបានរៀនសូត្រច្រើនពីទីនោះផ្ទាល់ទៀតផង!"។ លីថេយ៍ ក៏តបដោយស្នាមញញឹមមកកាន់នាងហើយ ម៉ាលីហ្សា ក៏ញញឹមដាក់គេ។

"តែទៅឆ្ងាយអញ្ចឹងក៏នឹកមិត្តភក្តិជិតស្និតដែរណា! ខ្ញុំបើសិនជាវិលទៅវិញមានអារម្មណ៍ថាដូចជាម្នាក់ឯង ឯកោមិនមានអ្នកណានិយាយជាមួយនោះទេក្រៅពីទៅរៀននិងស្រាវជ្រាវកិច្ចការធម្មតាៗ! ម្នាក់ៗគ្មានអ្នកណាគេចង់និយាយរកខ្ញុំប៉ុន្មាននោះទេទើបបានជាចេះតែចង់វិលមកទីនេះ! នៀក ថេយ៍ បែបមិននឹកដល់ខ្ញុំខ្លះទេ! ពេលនេះថែមទាំងមានគូដណ្ដឹងទៀតផង!"។ ម៉ាលីហ្សា និយាយដោយញញឹមតិចៗប៉ុន្តែនៅក្នុងចិត្តហាក់បង្កប់ន័យម្យ៉ាងទើបពេលនោះ លីថេយ៍ សម្លឹងមើលគេមុននឹងនាយក៏គ្រវីក្បាល។

"ម៉េចក៏ លីហ្សា និយាយបែបនេះ? លីហ្សា នៅតែជាមិត្តាជិតស្និតដែលខ្ញុំបារម្ភហើយខ្ញុំតែងតែនឹកដល់ លីហ្សា គ្រប់ពេល! លីហ្សាជាមិត្តជិតស្និតតែម្នាក់របស់ខ្ញុំហើយខ្ញុំក៏តែងតែបារម្ភនិងការពារ លីហ្សា រហូតបើសិនជាមានបញ្ហាអីនោះ! ឈប់គិតបែបនេះព្រោះថា លីហ្សា នៅតែជាមិត្តសំខាន់របស់ខ្ញុំ! លីហ្សា មិនខុសពីមិត្តភក្កិដែលជិតស្និតរបស់ខ្ញុំទាំងប៉ុន្មាននាក់នោះទេ! ខ្ញុំនៅតែយកចិត្តទុកដាក់ជាមួយ លីហ្សា ដូចដើមទោះបីជាខ្ញុំមានគ្រួសារក៏ដោយ!"។ កម្លោះសង្ហារក៏និយាយបែបនេះមកកាន់ ម៉ាលីហ្សា ទើបពេលនោះនាងក៏ញញឹមហើយស្រវាមកអោបដៃរបស់ លីថេយ៍ ដូចដែលមានធ្លាប់ធ្វើរួចក៏បានដើរកាត់បន្ទប់រៀនជាច្រើនដែលធ្វើឲ្យស្រីៗនៅទីនេះងាកសម្លឹងមើលពួកគេហើយម៉ាលីហ្សាក៏និយាយសើចញញឹមយ៉ាងរីករាយជាមួយនឹង លីថេយ៍ ដែលធ្វើឲ្យនារីៗនៅក្នុងអាគារទាំងអស់នេះមានអារម្មណ៍ថាមិនស្រួលនៅក្នុងខ្លួនព្រោះថាពួកគេសុទ្ធតែអ្នកដែលចាប់អារម្មណ៍នឹង លីថេយ៍ ទាំងដែលរាល់ថ្ងៃពួកគេនោះក៏មិនពេញចិត្តនឹងទំនាក់ទំនង លីថឹយ៍ ដែលមានជាមួយ ណាណា ស្រាប់ហើយតែពេលនេះក៏ឃើញស្រីម្នាក់ទៀតធ្វើឲ្យពួកគេកាន់តែនៅមិនសុខ។

??????????????????? ????????? 1 ( Bossy Guy And Clumsy Girl ) Season 1 ???Where stories live. Discover now