ផ្ទះវីឡារបស់ត្រកូល អេវើលីន ...
នៅក្នុងក្រុមគ្រួសារមួយនេះមានបុរសចំណាស់ម្នាក់ស្គាល់ថាជាប្តីក្រោយរបស់នារីវ័យចំណាសដែលជាអ្នកស្រីរបស់ អេវើលីន កំពុងតែអង្គុយធ្វើមុខបែបមិនសូវជាស្រណុកចិត្តខណៈពេលបុរសវ័យក្មេងម្នាក់កំពុងតែអង្គុយឈ្លីស្នាមរបួសនៅលើមុខគេមុននឹងសម្លក់សម្លឹងទៅកាន់អ្នកទាំងពីរហើយក៏មានឪពុកម្ដាយរបស់គេដូចគ្នាដែលកំពុងអង្គុយធ្វើមុខបែបតានតឹងមកដាក់ម្ចាស់ផ្ទះទាំងពីរនាក់នៅពេលនេះ។
"នេះខ្ញុំមិនចង់និយាយទេណា៎លោកជំទាវ! កូនរបស់អ្នកទាំងពីរនាក់ដូចជាជ្រុលហួសហេតុពេកហើយ! នេះគេមិនបានប្រតិបត្តិខ្លួនធ្វើជាមនុស្សល្អស្អីនោះទេថែមទាំងធ្វើខ្លួនជាស្រីមិនល្អមិនត្រឹមត្រូវនាំប្រុសឈ្មោលដទៃមកវ៉ៃកូនប្រុសរបស់ខ្ញុំដល់ផ្ទះទៀតផង! តើកិត្តិយសរបស់គ្រួសារខ្ញុំត្រូវទុកនៅឯណាទៅ? បូស្តុន គេត្រូវរងការខូចចិត្តជាខ្លាំងពីសំណាក់កូនស្រីរបស់លោកជំទាវដែលជាមនុស្សមិនកែមាយាទ! ខ្ញុំពិតជាសោកស្ដាយដែលជួយឲ្យប្តីក្រោយជំទាវឲ្យឡើងហើយជួបជ្រែងលោកជំទាវកន្លងមកខ្លាំងណាស់! ពិតជាប្រដែលប្រដៅកូនមិនបានល្អធ្វើឲ្យខ្ញុំខាតកិត្តិយសនិងទុនដែលចំណាយជាច្រើននៅលើក្រុមហ៊ុនរបស់អ្នកទាំងពីរ!"។ បន្ទាប់ពីហេតុការដែល បូស្តុន ត្រូវបានរងរបួសយ៉ាងដំណំហើយនោះគ្រួសារគេក៏រត់មករករឿងម្ដាយនឹងពុកចុងរបស់ ណាណា ដល់ផ្ទះទើបពួកគេមានទឹកមុខស្អុយប៉ែតែម្ដង។
"តែខ្ញុំគិតថាអាចនឹងមានការយល់ច្រឡំខ្លះទេ?! នេះខ្ញុំដឹងថាកូន ណាណា គេមានបញ្ហាផ្នែកចរិតរឹកពារបន្តិចបន្តួចប៉ុន្តែខ្ញុំកំពុងតែរៀបចំឲ្យគេរៀនពុតកែប្រែខ្លួនហើយ!"។ ម្ដាយរបស់ ណាណា ក៏និយាយបែបនេះទើបពេលនោះប្ដីចុងរបស់គាត់ក៏ធ្វើជាញញឹមយកចិត្ត។
"មែនណា!! ពួកយើងបានបញ្ជូន ណាណា ឲ្យទៅរៀននៅសាលាល្អហើយថែមទាំងស្ថិតក្រោមការគ្រប់គ្រងរបស់លោកនាយកសាលាផ្ទាល់ដែលល្អទៀតផង! ជឿថានាងនឹងអាចប្រតិបត្តិខ្លួនក្លាយជាក្មេងល្អ! នេះកុំទាន់ខឹងអីណាដន្លង!"។ ឪពុកចុងរបស់ ណាណា ក៏បន្ថែមល្បោយបែបនេះហើយពេលនោះ បូស្តុន ក៏ងាកមកមើលពួកគេដោយការខឹងសម្បារ។

YOU ARE READING
??????????????????? ????????? 1 ( Bossy Guy And Clumsy Girl ) Season 1 ???
Romance??????????????????? ????? : ????????????????? ( Bad romance ) ? ???????????????????????????????????????????????????????? ??????? ???? 7 ????????????????????????????????????????????????????????????????????????????????????????????????????????????????...