抖阴社区

????? ?? : ?????????????????????????

137 7 6
                                    

"បង ជូ នេះម៉េចក៏បងមកផ្សារទំនើបតែម្នាក់ឯងអញ្ចឹង? ហើយឯណាទៅពូ ជីន ?! ម៉េចក៏ទុកឱ្យបងពោះធំហើយដើរម្នាក់ឯងបែបនេះ?"។ គ្រាន់តែ លីថេយ៍ ឃើញស្ថានភាពរបស់បងស្រីគេភ្លាមស្រាប់តែច្រឡោតស្រែករកមនុស្សប្រុសម្នាក់ដែលជាស្វាមីរបស់បងស្រីគេទើបពេលនោះ ជូលៀ អស់សំណើចរកតែនិយាយអ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


"បង ជូ នេះម៉េចក៏បងមកផ្សារទំនើបតែម្នាក់ឯងអញ្ចឹង? ហើយឯណាទៅពូ ជីន ?! ម៉េចក៏ទុកឱ្យបងពោះធំហើយដើរម្នាក់ឯងបែបនេះ?"។ គ្រាន់តែ លីថេយ៍ ឃើញស្ថានភាពរបស់បងស្រីគេភ្លាមស្រាប់តែច្រឡោតស្រែករកមនុស្សប្រុសម្នាក់ដែលជាស្វាមីរបស់បងស្រីគេទើបពេលនោះ ជូលៀ អស់សំណើចរកតែនិយាយអ្វីមិនទាន់ក៏ឃើញរូបរាងខ្ពស់សង្ហារដែលជ្រែងហោប៉ៅដើរមកពីខាងក្រោយ។

"ពុទ្ធោអើយប្អូនថ្លៃឯណាទៅដែលមកដៀលប្ដីគេនៅមុខស្រស់ៗទាំងមិនទាន់បានឃើញប្ដីគេធ្វើអ្វីខ្លះនោះ? រវល់ជួយគិតលុយឥវ៉ាន់ប្រពន្ធមួយភ្លែតមិនបានទេអី?! អ្នកណាទៅដែលៗចិត្តមកទុកប្រពន្ធពោះធំហើយដើរម្នាក់ឯងទៅកើតនោះ!? គិតថាពូជាប្តីគ្មានមនសិការថ្នាក់នេះហ៎?"។  បុរសម្នាក់នោះក៏បានតបមកកាន់ លីថេយ៍ ឯនាយកំលោះក៏សម្លក់ទើបពេលនេះ ណាណា ក៏សម្លឹងមើលបុរសម្នាក់នេះគេពិតជាសង្ហារគ្រាន់តែថាគេមានវ័យចំណាស់បន្តិចបើស្ដាប់តាមការសន្ទនាប៉ុន្តែរូបរាងគេហាក់ដូចជាមិនចាស់ទៅតាមអ្វីដែលលឺតាមការសន្ទនានោះទេ។

"ជីន ! នេះជា ណាណា គូដណ្ដឹងរបស់ ថេយ៍ ដែលលោកប៉ាប្រាប់ថ្ងៃមុនថាពួកយើងមិនបានទៅនោះអី! មកចៃដន្យក៏ជួបគ្នាតែម្ដងនេះ! ហើយនេះគឺជាស្វាមីរបស់បងណា៎ ណាណា !"។ ពេលនោះ ជូលៀ ក៏ធ្វើការណែនាំហើយ ណាណា ក៏ឱនគោរពទៅកាន់ទៅ ស៊ុកជីន ងក់ក្បាលដាក់នាង។

"គូដណ្ដឹងស្អាតបែបនេះតើបានប្រញាប់ភ្ជាប់ពាក្យដោយមិនគិតយូរអីសោះ! បងចេះតែឆ្ងល់ថាហេតុអីបានជា ថេយ៍ គេសម្រេចចិត្តលឿនដល់ថ្នាក់នេះ! តាមពិតទៅគូរដណ្ដឹងគួរឱ្យស្រឡាញ់បែបនេះសោះ! នេះបើមិនឃើញផ្ទាល់ភ្នែកពូពិតជាគិតថា ណាណា នៀកប្រហែលជាទេពធីតាដែលធ្លាក់មកពីលើមេឃហើយទើបបានជាធ្វើឲ្យ ថេយ៍ នេះនៅមិនសុខរត់ទៅប្តឹងលោកប៉ាឲ្យភ្ជាប់ភ្លាមៗនោះ!"។ ពេលនោះ លីថេយ៍ ក៏សម្លក់សម្លឹង ស៊ុកជីន បើទោះបីជាក្លាយជាគ្រួសារតែពេលខ្លះគេក៏នៅមិនទាន់អស់ចិត្តជាមួយរឿងដែលគេធ្លាប់ធ្វើបាបបងស្រីគេទើបចេះតែទាស់សំដីជាមួយគ្នាជាញឹកញយប៉ុន្តែមិនមែនជាបញ្ហាធំដុំ។

??????????????????? ????????? 1 ( Bossy Guy And Clumsy Girl ) Season 1 ???Where stories live. Discover now