បីម៉ោងក្រោយមក ...
ពេលវេលាបានកន្លងផុតមកជាងបីម៉ោងនៅក្នុងហាងធ្វើសក់មួយដែលនាយកំលោះរូបសង្ហាបានទាក់ទាញនារីៗនៅក្នុងហាងធ្វើសក់ទាំងនេះឲ្យសម្លឹងមើលគេមិនដាក់ភ្នែកហើយគេកំពុងតែអង្គុយចាំនារីម្នាក់ដែលញញឹមចុចទូរសព្ទដៃលេងហ្គេមវ៉ៃគ្នានៅក្នុងទូរសព្ទមិនខ្វាយខ្វល់នោះដែលកំពុងតែប្ដូរពណ៌សក់ហើយនេះមិនដឹងឡើយថាពណ៌សក់ដែលមានកំពុងតែប្ដូរពេលនេះធ្វើឲ្យគ្រប់គ្នាសឹងតែឃើញហើយចង់ខ្វាក់ភ្នែករីឯ លីថេយ៍ វិញមិនទាន់ដឹងថាពណ៍ដែល ណាណា ប្តូរវាហោះថ្នាក់ណាទេព្រោះរវល់ឱនមើលទូរសព្ទធ្វើការងារខុសពីអ្នកដទៃទៀតដែលកំពុងតែសម្លឹងមើលនារីម្នាក់ដែលមានសក់ហោះដូចជាសក់ផុតពីលលាដ៍ក្បាលអញ្ចឹង។
"អ្នកនាង! សក់អ្នកនាងរួចរាល់ហើយចាស!"។ ពេលនេះជាងធ្វើសក់ក៏ប្រាប់នាងក្រមុំបន្ទាប់ពីលាងទឹកថ្នាំហើយផ្លុំសក់និងសិតសក់ឱ្យយ៉ាងស្រស់ស្អាតគឺឃើញថាសក់របស់នាងពិតជាចែងចាំងដូចជាពណ៌ ហាយឡាយធើ ដែលបានជះពន្លឺពេញមកលើក្បាលនេះអញ្ចឹងឯង។
"អូខេ!! អរគុណណាស់បងជាង! អញ្ចឹងបងគិតលុយពីប្រុសម្នាក់ដែលអង្គុយចុចទូរសព្ទហ្នឹងទៅអស់! ប៉ុន្មានគិតពីគេទៅ! ហើយយកថ្លៃធីបពីគេផង! អូយនៀកសក់ពណ៌ញាក់ខ្លាំងណាស់ចាស! ពេញចិត្តខ្លាំងតែម្ដង!"។ ណាណា និយាយខណៈដៃនាងរលាស់សក់ហើយអង្គុយគងអន្ទាក់ខ្លា ញញឹមផង សើចផងដូចជាមនុស្សឆ្កួតហើយកំពុងតែមើលសក់របស់ខ្លួនឯងក៏ព្រោះតែនាងអស់សំណើចដូចគ្នាហើយនាងមិនមែនពេញចិត្តជាមួយនឹងការតុបតែងខ្លួនបែបនេះនោះទេប៉ុន្តែនាងធ្វើបែបនេះដើម្បីធ្វើបាបផ្លូវចិត្តមនុស្សជុំវិញខ្លួនឲ្យពួកគេមានអារម្មណ៍ថារំខានហើយនឹងឈឺក្បាល វិលមុខជាមួយនាងដោយសារតែគេបានប្រកាសខ្លួនមកធ្វើជាមនុស្សដែលឆាឆៅជីវិតនាងហើយម្នាក់នោះគឺច្បាស់ជានាយសង្ហានោះហើយ។
"សួស្ដីលោកសង្ហាចា៎! អ្នកនាងខាងនោះគាត់ធ្វើសក់រួចហើយប្រាប់ថាឲ្យមកគិតលុយពីលោកសង្ហា!"។ ជាងធ្វើសក់ក៏និយាយប្រាប់ទៅដល់កំលោះ លីថេយ៍ ដែលបានងើបមុខពីទូរសព្ទហើយគេក៏សម្លឹងមើលជាងធ្វើសក់ទើបក្រលេកភ្នែកសម្លឹងមើលឃើញ ណាណា ដែលឈរឪបដៃញញឹមបញ្ចេញធ្មេញដាក់គេហើយពេលនេះគេគាំងនិងពណ៌សក់នៅលើក្បាលរបស់នាងសឹងតែធ្វើឲ្យគេរបូតទូរសព្ទដៃពីរដៃទៅហើយ។

YOU ARE READING
??????????????????? ????????? 1 ( Bossy Guy And Clumsy Girl ) Season 1 ???
Romance??????????????????? ????? : ????????????????? ( Bad romance ) ? ???????????????????????????????????????????????????????? ??????? ???? 7 ????????????????????????????????????????????????????????????????????????????????????????????????????????????????...