![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. វីឡារបស់ត្រកូល អេវើលីន ...
ពេលនេះយប់ព្រលប់ណាស់ទៅហើយក៏សមតែជាពេលដែលចូលសម្រាកប៉ុន្តែពេលនេះនាងក្រមុំបែរជាអង្គុយនៅមាត់បង្អួចហើយសម្លឹងមើលទៅខាងក្រៅដោយទឹកមុខស្រងូតសម្ងាត់ ខួរក្បាលនឹកឃើញរឿងរ៉ាវជាច្រើនរវាង លីថេយ៍ ហើយនឹងនាងព្រោះថាជីវិតរបស់នាងសព្វថ្ងៃក៏រស់នៅជាមួយនាយធ្វើឲ្យនាងក្លាយជាទម្លាប់ដែលសឹងតែមិនអាចកែបានមុនពេលដែលចូលគេងក៏ត្រូវតែនៅក្បែរគ្នាគ្រប់ពេលវេលាដែលភ្ញាក់ឡើងក៏ឃើញមុខគ្នា និយាយជជែកគ្នា ផ្ដល់ភាពកក់ក្តៅឲ្យគ្នាទៅវិញទៅមកទើបតែនាងដឹងថាអារម្មណ៍ដែល ទទួលយកស្នេហាវាធ្វើឱ្យមានក្តីសុខតែមួយភ្លែតតែនៅពេលដែលមានភាពឈឺចាប់ចូលមកនោះនាងទើបដឹងថានៅក្នុងខ្លួនរបស់នាងគឺពិតជាពិបាកទ្រាំដល់ថ្នាក់ណានោះ។
<តុកតុក>ពេលដែល ណាណា កំពុងតែឈរសម្លឹងទៅខាងក្រៅបង្អួចនោះនាងក៏ឮសំឡេងគោះទ្វារទើបនាងក៏ងាកក្រោយហើយតម្រង់មកបើកទ្វារចេញមកទើបសម្លឹងឃើញលោកជំទាវដែលជាម្ដាយរបស់នាងញញឹមស្រស់ដាក់នាងហើយ ណាណា ក៏ភ្ញាក់ផ្អើលបន្តិចមុននឹងញញឹមដាក់គាត់។
"យប់ហើយម៉ាក់មិនសម្រាន្តទៀតហ៎?! នេះម៉ាក់មានការអីជាមួយកូនមែនទេ?"។ ណាណា ក៏សួរនាំហើយពេលនោះម្ដាយរបស់នាងក៏ចាប់ដៃរបស់នាងហើយក៏នាំគ្នាចូលមកអង្គុយនៅលើគ្រែមុននឹងគាត់ញញឹមដាក់កូនស្រី។
"ម៉ាក់គេងយ៉ាងម៉េចនឹងលក់ទៅបើម៉ាក់កំពុងតែគិតថាកូនស្រីរបស់ម៉ាក់មានបញ្ហាអីទៅនោះ?! កូនមិនចាំបាច់លាក់បាំងម៉ាក់នោះទេថាកូនមានរឿងអ្វីជាមួយនឹង ថេយ៍ ! មានអីមែនទេក៏និយាយមក!"។ ម្ដាយរបស់ ណាណា ក៏សួរនាំនាងហើយពេលនោះ ណាណា ក៏ទម្លាក់ទឹកមុខចុះហាក់មានអារម្មណ៍ថាការក្លែងបន្លំធ្វើជាធម្មតាវាពិតជាពិបាក។

YOU ARE READING
??????????????????? ????????? 1 ( Bossy Guy And Clumsy Girl ) Season 1 ???
Romance??????????????????? ????? : ????????????????? ( Bad romance ) ? ???????????????????????????????????????????????????????? ??????? ???? 7 ????????????????????????????????????????????????????????????????????????????????????????????????????????????????...