សាកលវិទ្យាល័យ ...
នៅពេលនេះរថយន្តដល់ទំនើបបានចុះចតនៅមុខសាកលវិទ្យាល័យក៏ប៉ុន្តែមិនចំមុខក្លោងទ្វារពេកនោះទេក៏ព្រោះតែពួកគេទាំងពីរត្រូវការលាក់បាំងពីសមាសភាពនៅខាងក្រៅថាពួកគេមិនបានមកណាទៅណាជាមួយនឹងគ្នាក៏ខ្លាចតែផ្ទុះបែករឿងអាស្រូវគ្រប់យ៉ាងនៅសាលាទើបពេលនេះនាងក្រមុំដែលអង្គុយសម្លក់សម្លឹងគេក៏បើកទ្វារចុះពីលើឡានមុននឹងពេលពេបមាត់ដាក់គេជាទម្លាប់ប្រចាំថ្ងៃមិនថានៅផ្ទះឬក៏នៅទីណា នាងតែងតែធ្វើមុខគ្មានហុងស៊ុយដាក់គេរីឯ លីថេយ៍ វិញគេហាក់នឹងហួសចិត្តជាមួយនឹងនាងមុននឹងគេយកដៃញីឡើងសក់រញ៉េរញ៉ៃព្រោះកំពុងខ្វល់់ជាមួយនឹងរឿងរបស់លោកប៉ារបស់គេដែលសួរនាំគេមិនឈប់តែម្តង។
"ឱ្យមានរឿងឈឺក្បាលវិលមុខអញ្ចឹងហើយឲ្យសមមុខ!"។ ណាណា ស្ទាយកាបូបដើរចេញហើយនិយាយដោយទឹកមុខហាក់ពេញចិត្តទៅនឹងបញ្ហាដែលនាងបានបង្កើតឲ្យ លីថេយ៍ ទើបនាុកំលោះសម្លឹងនាងពីក្នុងឡានហើយបើកទៅចតនៅក្នុងសាលាបាត់។
"នែ... លូកាស ! បងប្រាប់ឯងណា...យប់មិញនេះបងទៅក្លឹប! ស្រីស្អាតៗខ្លាំងណាស់! សម័យនេះ...ហេតុអីក៏ស្រីសុិចសុីហើយស្អាតៗយ៉ាងនេះ? ឯងមិនទៅជាមួយបងស្ដាយខ្លាំងណាស់ឯងដឹងទេ!"។ ខណៈនោះស្រាប់តែមានកំលោះសង្ហាពីរនាក់ដែលកំពុងតែដើរដំណើរស្របផ្លូវបោះជំហានទល់មុខនឹងដំណើរ ណាណា ដែលដើរចូលសាលារីឯ ណាណា ឮពាក្យដែលបុរសនោះនិយាយក៏ងើបមុខសម្លឹងបុរសដែលធ្វើមុខស្មើម្នាក់ជាមួយនឹងកំលោះម្នាក់ដែលនិយាយធ្វើកាយដៃជើងមិនឈប់រហូតគេមិនបញ្ឈប់ដំណើរហើយជៀសពីមុខ ណាណា ទេទើបនាងក្រមុំក៏ភ្ញាក់ផ្អើលតែគេនោះក៏បុកនាងធ្វើឲ្យនាងត្រូវដួលទៅលើដីតែម្ដង។
"អូយ...ងាប់ហើយ! បុក..អូយ...ស្រីស្អាតតើនៀក! អូយ...ត្រូវត្រង់ណាអត់ហ្នឹង? បងសុំទោសផងណា! នេះរវល់តែនិយាយភ្លេចខ្លួនមិនបានមើលថាមានស្រីស្អាតដើរមកបុកបង..សុំទោសណា!"។ រ៉េនដូ ក៏ស្ទុះចូលទៅជួយលើក ណាណា តែមិនទាន់បានប៉ះដៃនាងឯណាក៏ត្រូវនាងងាកមកសម្លក់ហើយផ្ទាត់ដៃចេញមួយទំហឹងទៀតផង។
"ឯងនេះឆ្កួតទេឬយ៉ាងម៉េចហា៎? ទីធ្លាសាលាប៉ុណាណីដើរឲ្យបុកគ្នាទៅកើត? ភ្នែកយកទៅដាក់នៅកំប៉េះគូទឬក៏យ៉ាងម៉េចបានជាមិនឃើញមនុស្សដើរមកហ្នឹងហា៎! ភ្នែកមាន់ចឹកហើយមាត់ក៏ស្អុយទៀត! និយាយដើមស្រីទងព្រឹក!! ឆើស!! ស៊យនែន!"។ នាងមិនត្រឹមតែមិនអរគុណចំពោះការដែលមានទឹកចិត្តជួយរបស់ រ៉េនដូ តែនាងក៏ងើបមកជេរនាយកម្លោះមុននិងក្រោកឈរឡើងដោយខ្លួនឯងហើយបោសដីចេញពីសំពត់របស់ខ្លួនឯងមុននឹងសម្លក់គេហើយដើរចេញទៅទើប រ៉េនដូ ពេលនេះស្រកាំងដៃដែលកំពុងចង់ជួយនាងនៅលើអាកាសហើយ លូកាស ឡើងដៃមកឪបត្រឹមទ្រូងហើយមើលមុខគេមុននឹងសើច។

YOU ARE READING
??????????????????? ????????? 1 ( Bossy Guy And Clumsy Girl ) Season 1 ???
Romance??????????????????? ????? : ????????????????? ( Bad romance ) ? ???????????????????????????????????????????????????????? ??????? ???? 7 ????????????????????????????????????????????????????????????????????????????????????????????????????????????????...