![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. រយៈពេលជាងមួយសប្តាហ៍មកនេះបន្ទាប់ពីនាយកំលោះ លីថេយ៍ បានចាកចេញពីមន្ទីរពេទ្យហើយនោះក៏វិលត្រឡប់មកផ្ទះវិញក្រោយពីគេចាកចេញពីមន្ទីរពេទ្យជាលើកទី 2 ហើយពេលនេះនៅក្នុងផ្ទះក៏មានត្រឹមតែនាយកំលោះហើយនិងនាងក្រមុំដែលជួយយកវ៉ាលីរបស់គេនោះខណៈក្រុមគ្រួសាររបស់គេក៏ញញឹមហើយមិនព្រមចូលក្នុងផ្ទះទើបនាយកំលោះក៏ចងចិញ្ចើមរួចក៏ងាកមកមើលក្រុមគ្រួសារគេ។
"នេះម៉េចក៏អ្នកទាំងអស់គ្នាមិនចូលមកក្នុងសិនទៅ?! នៅឈរខាងក្រៅធ្វើអី?"។ លីថេយ៍ ក៏សួរនាំហើយពេលនោះ ថេយ៉ុង ក៏ដើរទៅកាន់ស្មារបស់កូនប្រុស។
"ពេលនេះគឺកូនគួរតែនៅមើលថែសុខភាពឲ្យបានល្អទៅ! យ៉ាងណាបាន ណាណា នៅទីនេះជួយមើលថែកូនដូចគ្នាដែរ! នៅជាមួយគ្នាដើម្បីជួយការចងចាំកូនដែរ! នៀក..កូនកុំមានទឹកមុខតឹងតែងដាក់ ណាណា ពេកអីព្រោះកូននឹងគេក៏មិនមែនមិនមានរឿងមិនល្អជាមួយគ្នាឯណា!"។ ម៉ូលី ក៏ប្រាប់ទៅកាន់កូនប្រុសដែលពេលនេះនាយកំលោះ លីថេយ៍ តែងតែចងចិញ្ចើមនិងមិនដែលនិយាយអ្វីយល់ស្របឬក៏លើកទឹកចិត្ត ណាណា សូម្បីតែបន្តិចព្រោះសំដីដែលនាងនិយាយតបជាុមួយគេគឺគេតែងតែតបតវិញដោយការមិនពេញចិត្តដូចការគ្រាដំបូងដែលគេជួបនាងយ៉ាងអញ្ចឹង។
"អញ្ចឹងម៉ាក់ក៏ទៅវិញហើយណា! មើលថែខ្លួនផងទេ! ណាណា ក៏ដូចគ្នាណា! បើមានរឿងអ្វីទាក់ទងមកប្រាប់ពួកយើងបាន! អញ្ចឹងពួកយើងទៅវិញហើយ!"។ ម៉ូលី ក៏ប្រាប់ទៅ ណាណា ពេលនោះម៉ូយ៉ុង ក៏គ្រវីដៃហើយក៏ដើរចាកចេញទៅទើប ណាណា ក៏ញញឹមមុននឹងនាងដើរមក លីថេយ៍ ហើយ លីថេយ៍ ក៏ដើរចោលនាងទៅមិនបាត់ធ្វើដូចជាមនុស្សដែលមិនធ្លាប់ស្គាល់គ្នាពីមុនមក។

YOU ARE READING
??????????????????? ????????? 1 ( Bossy Guy And Clumsy Girl ) Season 1 ???
Romance??????????????????? ????? : ????????????????? ( Bad romance ) ? ???????????????????????????????????????????????????????? ??????? ???? 7 ????????????????????????????????????????????????????????????????????????????????????????????????????????????????...