![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. មន្ទីរពេទ្យ...
ពេលនេះនាងក្រមុំដែលកំពុងតែបោះជំហានទៅមួយៗនោះមកទាំងទឹកមុខរបស់នាងស្រពាប់ស្រពោននៅក្នុងចិត្តកំពុងតែសង្ឃឹមឲ្យ លីថេយ៍ ដឹងខ្លួនតែពេលនោះនាងក៏ត្រូវភ្ញាក់ផ្អើលជាមួយនឹងវត្តមានរបស់មនុស្សពីរនាក់នៅមុខបន្ទប់គេទៅវិញ។
" ណាណា កូនមកមើល ថេយ៍ មែនទេ?"។ សំឡេងរបស់មនុស្សស្រីចំណាស់ម្នាក់ដែលមានរូបសម្រស់មិនសាកសមនឹងអាយុនោះគឺជា ម៉ូលី នាងនៅតែមានភាសាពិរោះពិសារជាមួយនឹង ណាណា យ៉ាងសុភាពរាបសារទើបពេលនោះ ណាណា សម្លឹងមើលមុខគាត់ជាមួយនឹងញញឹមមកកាន់ ណាណា ដែលនៅតែទទួលបានភាពកក់ក្តៅពីនាងដដែលបើទោះបីជាពួកគេមិនត្រូវជាអ្វីនឹងគ្នាក៏ដោយ។
"ចាសអ្នកមីង! នេះ ថេយ៍ យ៉ាងម៉េចហើយ?"។ ណាណា ក៏សួរនាំហើយពេលនោះ ថេយ៉ុង ក៏ញញឹមហើយតបជំនួស។
" កូន ថេយ៍ គេដឹងខ្លួនហើយ! កូនអាចទៅមើលគេបាន! គ្រាន់តែថាសភាពរបស់គេមិនសូវល្អប៉ុន្មាននោះទេ! ដូចជាពេទ្យធ្លាប់បានប្រាប់អញ្ចឹង! អើ..កូន ជូ ហើយនិងប្ដីរបស់គេនៅខាងក្នុងដែរ! ពួកគេកំពុងតែនៅសួរសុខទុក ថេយ៍ ដែរ! ពួកយើងមានការងារខ្លះត្រូវដោះស្រាយល្ងាចបន្តិចទើបមកវិញ! កូនចូលទៅចុះ!"។ ថេយ៉ុង ក៏តបបែបនេះមកកាន់ ណាណា ហើយពេលនោះនាងក្រមុំក៏ឱនគោរពពួកគេបន្តិចទើបពួកគេនាំគ្នាចាកចេញទៅហើយទឹកមុខរបស់ ណាណា ក៏ប្រែមកជាញញឹមស្រស់ស្រាយនៅពេលដែលដឹងថា លីថេយ៍ បានដឹងខ្លួនឡើងវិញ។
បន្ទប់សម្រាករបស់អ្នកជំងឺ...
" ថេយ៍ ដឹងខ្លួនហើយ! នៅមិនស្រួលត្រង់ណាទេដឹងប្រាប់ខ្ញុំមកណា! ចាំខ្ញុំទៅប្រាប់គ្រូពេទ្យឱ្យ! របួសត្រង់ណាដែលធ្វើឲ្យ ថេយ៍ ឈឺខ្លាំង ថេយ៍ និយាយប្រាប់ខ្ញុំមកណា!"។ រាងស្ដើងដើរមកដល់ខាងក្នុងដោយទឹកមុនញញឹមញញែមស្វាគមន៍គេដោយភាពរីករាយតែទិដ្ឋភាពដែលនាងឃើញពាលនោះធ្វើឲ្យនាងបើកទ្វារហើយត្រូវឈរត្រង់សម្លឹងមើលពួកគេទៅវិញខណៈពេលដែលគេឃើញនារីម្នាក់ដែលអង្គុយនៅលើគ្រែ លីថេយ៍ កាន់ដៃរបស់គេយ៉ាងជាប់។

YOU ARE READING
??????????????????? ????????? 1 ( Bossy Guy And Clumsy Girl ) Season 1 ???
Romance??????????????????? ????? : ????????????????? ( Bad romance ) ? ???????????????????????????????????????????????????????? ??????? ???? 7 ????????????????????????????????????????????????????????????????????????????????????????????????????????????????...