抖阴社区

????? ?? : ?????????????????????

120 7 4
                                    

"បងកុំប្រាប់ថាបងអៀនឲ្យសោះណា៎ ថេយ៍ !? នេះបងអៀនហ៎? ហិហិហិ!!"។ ពេលនេះ ណាណា ក៏លើកដៃមកចាប់មុខគេហើយពេលនោះ លីថេយ៍ ដែលប្រឹងគេចក៏សម្លឹងនាងដោយចងចិញ្ចើមមុននិងចាប់ដៃនាងបេះចេញ។

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

"បងកុំប្រាប់ថាបងអៀនឲ្យសោះណា៎ ថេយ៍ !? នេះបងអៀនហ៎? ហិហិហិ!!"។ ពេលនេះ ណាណា ក៏លើកដៃមកចាប់មុខគេហើយពេលនោះ លីថេយ៍ ដែលប្រឹងគេចក៏សម្លឹងនាងដោយចងចិញ្ចើមមុននិងចាប់ដៃនាងបេះចេញ។

"អេ៎!! ខ្ញុំមិនបានអៀន! ខ្ញុំ...ខ្ញុំក្តៅ!!! នាងមកគេងលើខ្ញុំចឹងគឺក្តៅ!! ក្រោកចេញមើល!"។ លីថេយ៍ ក៏រុញស្មា ណាណា ចេញព្រោះគេមានអារម្មណ៍ការប៉ះពាល់សិទ្ធិស្នាលរបៀបនេះធ្វើឲ្យនាយមានអារម្មណ៍មិនស្រួលតែ ណាណា ក៏លួចសើចព្រោះតែ លីថេយ៍ ពេលនេះគួរឲ្យស្រលាញ់បំផុតទើបនាងចង់ញោះនាយ។

"អេ៎! ប្រាកដហើយថាបងមិនអៀននិងស្រីស្អាតដូចជាអូននោះ? នេះអូនក៏ដឹងថាស្រីស្អាតដូចជាអូនពិបាកនិងធ្វើឲ្យគេមិនលង់ស្នេហ៍ខ្លាំងណាស់!!"។ ណាណា ក៏នៅតែតាមញោះគេហើយពេលនេះ លីថេយ៍ ក៏គេចចេញពីនាងតែ ណាណា នៅដេញចាប់ដៃគេហើយព្យាយាមញែញង់គេមិនឈប់។

"នែ!! នាងជាស្រីម៉េចក៏តាមញ៉ែប្រុសចឹង? នេះកាលមុនអ្នកណាញែអ្នកណាទៅ? តើខ្ញុំអាចទេទៅញ៉ែមនុស្សស្រីដូចជានាង?"។ លីថេយ៍ ក៏សួរនាំនាងដោយហួសចិត្តហើយពេលនោះ ណាណា ក៏ញញឹមស្រស់មុននិងចាប់ដៃគេហើយក៏ផ្អៀងខ្លួនមករកគេ។

"ពិតណាស់! បងជាប់ចិត្តនិងអូនតាំងពីដំបូងនោះអី! អូនមិនមែនជាមនុស្សល្អទេតែបងក៏លង់ស្រលាញ់អូនព្រោះបងនិយាយថាអូនខុសប្លែកពីគេ! បងចាំទេ?"។ ណាណា ក៏ប្រាប់គេហើយសម្លឹងមើលមុខគេដោយកែវភ្នែកមានពន្លឺខណះ លីថេយ៍ ក៏មើលនាងដោយភាំងៗហើយគេក៏ចងចិញ្ចើមមានអារម្មណ៍ថាប្រហែលៗ។

"នេះខ្ញុំនិយាយចឹងមែនរឺ? នេះខ្ញុំចម្លែកមែនដែលទៅស្រលាញ់នាង! នេះខ្ញុំដូចជាមិនជឿទេ! តើខ្ញុំពិតជាស្រលាញ់នាងមែនរឺ?"។ លីថេយ៍ ក៏សួរនាំហើយពេលនេះ ណាណា ក៏មើលគេដោយមុខស្មើមុននិងក៏ទាញយករបស់ពីរយ៉ាងពីហោប៉ៅមកបង្ហាញគេ។

??????????????????? ????????? 1 ( Bossy Guy And Clumsy Girl ) Season 1 ???Where stories live. Discover now