抖阴社区

????? ?? : ?????????????????

118 4 2
                                    

"នេះលោកលែងខ្ញុំមើល!! លោកកើតអីហ្នឹង?"។ ពេលនេះកាយវិការដែល រ៉េនដូ កំពុងតែអូសទាញ សេលីន មកដល់រថយន្តរបស់គេនោះមើលទៅពិតជាទីណាត់ទីណែងបំផុតដែលធ្វើឲ្យនាងរកតែប្រកែកមិនទាន់ រើបម្រះក៏មិនចេញព្រោះកម្លាំងគេខ្លាំងជាងនាងមុននឹងនាយកំលោះក៏រុញនាងចូលទៅក្នុងឡានហើយនាយក៏បាន...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

"នេះលោកលែងខ្ញុំមើល!! លោកកើតអីហ្នឹង?"។ ពេលនេះកាយវិការដែល រ៉េនដូ កំពុងតែអូសទាញ សេលីន មកដល់រថយន្តរបស់គេនោះមើលទៅពិតជាទីណាត់ទីណែងបំផុតដែលធ្វើឲ្យនាងរកតែប្រកែកមិនទាន់ រើបម្រះក៏មិនចេញព្រោះកម្លាំងគេខ្លាំងជាងនាងមុននឹងនាយកំលោះក៏រុញនាងចូលទៅក្នុងឡានហើយនាយក៏បានជ្រៀតខ្លួនចូលរួចក៏យកបាត់ដៃមកឃាត់ឃាំងរាងកាយនាងឲ្យនៅចំកណ្ដាលមុននឹងគេឱនចុះមករកនាងដោយទឹកមុខរបស់គេតឹងតែងម៉ឺងម៉ាត់ដូចជាកាចបន្តិចហាក់បីដូចជាខឹងតែនាងពិតជាមិនយល់ថាគេកំពុងតែគិតអ្វីមែន។

"ហេតុអីបានជារៀនសុខៗនាងដូរសាលាធ្វើអី? មានរឿងអី? ហេតុអីបានជាដូរសាលា?"។ រ៉េនដូ ក៏សួរទឹកកាន់ សេលីន បែបនេះហើយនាងក្រមុំក៏ចងចិញ្ចើមមុននឹងសម្លឹងមើលគេដោយងឿងឆ្ងល់។

"ដូរសាលាឬក៏អត់តើពាក់ព័ន្ធជាមួយនឹងលោកមែនទេ? នេះខ្ញុំដូរសាលាតែខ្ញុំតើ!"។ សេលីនក៏តបដោយមិនយល់រឿងអ្វីពិតមែនតែធ្វើឲ្យ រ៉េនដូ កាន់តែមានអារម្មណ៍ថាពុះកញ្ជ្រោលនៅពេលដែលនាងនិយាយធ្វើដូចជាមិនដឹងអីបែបនេះ។

"ថ្ងៃមុនខ្ញុំឃើញនាងជាមួយនឹងអាម្នាក់អីគេនោះដើរកាន់ដៃគ្នាមើលទៅដូចជាទំនងខ្លាំងណាស់ហើយថ្ងៃនេះបែរជាឃើញគេក្លាយជាសង្សាររបស់ ណាណា ទៅវិញ! នៀកកុំប្រាប់ឲ្យសោះណាថានាងកំពុងតែមានទំនាក់ទំនងលួចលាក់ជាមួយបុរសម្នាក់នោះក្រោយក្នុងមិត្តភក្កិឬក៏អាម្នាក់ទាក់ទងម្តងទាំងពីរតែហ៎? នេះបានន័យថាម៉េចវិញ ?"។ ពាក្យសម្ដីដែល រ៉េនដូ បាននិយាយមកកាន់ សេលីន បែបនេះធ្វើឲ្យនាងមានអារម្មណ៍ថាមិនពេញចិត្តបើទោះបីជានាងជាមនុស្សដែលមិនទម្លាប់តតាំង នាងជាមនុស្សដែលមានចរិតស្លូតបូតយ៉ាងណាប៉ុន្តែនាងគិតថានាងនៅតែមិនអាចទទួលនូវសំដីរបស់គេនិយាយបែបនេះមកកាន់នាង។

??????????????????? ????????? 1 ( Bossy Guy And Clumsy Girl ) Season 1 ???Where stories live. Discover now