抖阴社区

????? ?? : ????????????????????????????????????

115 6 2
                                    

"ម៉េចក៏មិនរត់ទៅចាប់ដៃគេហើយប្រាប់គេថានាងនិយាយការពិតមិនមែនលួងលោមគេទៅ?"។ ពេលដែល សេលីន អង្គុយខូចចិត្តតែឯងនោះក៏ស្រាប់តែមានបុរសម្នាក់ដែលស្លៀកពាក់យ៉ាងស្អាតជាឈុតខ្មៅបោះជំហានមករកនាងពីក្រោយដោយពោលសម្តីនេះដាក់នាងហើយ សេលីន ក៏ងាកក្រោយរួចចងចិញ្ចើមដាក់គេ។

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

"ម៉េចក៏មិនរត់ទៅចាប់ដៃគេហើយប្រាប់គេថានាងនិយាយការពិតមិនមែនលួងលោមគេទៅ?"។ ពេលដែល សេលីន អង្គុយខូចចិត្តតែឯងនោះក៏ស្រាប់តែមានបុរសម្នាក់ដែលស្លៀកពាក់យ៉ាងស្អាតជាឈុតខ្មៅបោះជំហានមករកនាងពីក្រោយដោយពោលសម្តីនេះដាក់នាងហើយ សេលីន ក៏ងាកក្រោយរួចចងចិញ្ចើមដាក់គេ។

"លោក រ៉េនដូ ទៀតហើយ! ម៉េចក៏លោកមកលួចតាមដានខ្ញុំ?"។ សេលីន ក៏ក្រោកឈរសួរគេដោយការហួសចិត្តកាលបើនាងក៏ឃើញវត្តមានគេលេចមុខពីក្រោយខ្នងនាងហើយក៏លបលួចដឹងគ្រប់យ៉ាងពីនាងរហូតនាងក៏ខ្លាចគេដែរតែទឹកមុខរបស រ៉េនដូ ពេលនេះក៏មាំមុននឹងនាយស្រវាមកចាប់កដៃនាង។

"សារភាពស្នេហ៍ដាក់គេតែត្រូវគេទុកថាលេងសើច! នាងមិនឈឺទេហ៎?"។ សេលីន ក៏ងឿងឆ្ងល់និងទង្វើគេហើយពេលនេះនាងខំដោះដៃចេញតែគេនៅតែរឹតដៃនាងជាប់ដដែលថ្នាក់នាងក៏ឈឺរួចធ្វើមុខជូរដាក់គេ។

"លោកលែងខ្ញុំណា៎! នេះលោកកើតអីឲ្យប្រាកដទៅនឹង? នេះលោកនឹងហើយដែលធ្វើឲ្យខ្ញុំឈឺ!"។ សេលីន ក៏ថាឲ្យគេមុននិងដោះដៃចេញពីនាយតែគេក៏ចងចិញ្ចើមដាក់នាងហើយក៏លែងដៃនាងតែគេក៏ប្តូរមកចាប់ស្មានាងជំនួសវិញ។

"តែបើជាគេចាប់ដៃនោះនាងប្រហែលជាមិនឈឺទេមែនទេ?"។ កែវភ្នែកគេធំៗសម្លឹងមើលនាងហាក់ដូចខឹងនិងនាងទាំងនាងមិនដឹងហេតុផលអីពីគេសោះ។

"លោកឲ្យមានហេតុផលបន្តិចបានទេ?! នេះខ្ញុំមិនដឹងទេហេតុអីបានជាលោកមកតាមរករឿងខ្ញុំមិនឈប់បែបនេះ? មានរឿងអីដែលខ្គុំរំខានចិត្តលោកហ៎?"។ សេលីន សួរនាំហើយពេលនេះ រ៉េនដូ ក៏ញញឹមចុងមាត់។

"មនុស្សស្រីដូចជានាងរឺត្រូវមករំខានចិត្តខ្ញុំនោះ? ហឹស!!! ខ្ញុំមិនឲ្យស្រីធម្មតាម្នាក់ដូចជានាងមករំខានខ្ញុំឡើយ! ខ្ញុំគ្រាន់តែឆ្ងល់ថានាងឃើញអីពីអាមួយនោះទៅ?! វាល្អត្រង់ណាបានជានាងចង់ទៅទាក់ទងវា? នេះនាងកំពុងតែដើរតួឯកសម្តែងជាមនុស្សល្អមកស្អំបេះដូងគេពេលដែលគេខូចចិត្តរឺ? ហឹស! គួរឲ្យអស់សំណើច!"។ រ៉េនដូ ក៏ប្រលែងនាងហើយលើកដៃជ្រោងសក់ទើប សេលីន ចងចិញ្ចើមមិនយល់ទង្វើគេ។

??????????????????? ????????? 1 ( Bossy Guy And Clumsy Girl ) Season 1 ???Where stories live. Discover now