![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. វីឡារបស់ត្រកូល អេវើលីន ...
ពេលនេះរថយន្តទំនើបបានបើកបរមកដល់វីឡាដ៏ស្គឹមស្កៃមួយរបស់គ្រួសារ អេវើលីន ហើយស្រាប់តែពេលនោះនាយកំលោះសង្ហាក៏បានស្ទុះចុះចេញពីរថយន្តទំនើបនោះមុននឹងបោះជំហានចូលមកក្នុងវីឡាមួយនេះដើម្បីស្វែងរកមនុស្សដែលគេចង់តាម។
"អត់ទោសមេការ! តើលោកជំទាវហើយនិងលោកឯកឧត្តមគាត់នៅដែរទេ?"។ លីថេយ៍ ក៏សួរនាំទៅកាន់មេការនៅក្នុងផ្ទះនេះរីឯមេការងក់ក្បាលរួចក៏នាំ លីថេយ៍ ចូលមកតាម។
"លោកជំទាវ លោកឯកឧត្តម! លោកប្រុស លីថេយ៍ អញ្ជើញមករកចាស៎!"។ មេការក៏ប្រាប់ទៅកាន់បុរសចំណាស់និងស្ត្រីចំណាស់ពីរនាក់ដែលកំពុងអង្គុយនៅលើសាឡុងហើយពួកគេក៏ងាកសម្លឹងមើល លីថេយ៍ ដោយទឹកមុខមិនពេញចិត្ត។
"មកទីនេះធ្វើអី?! ពួកយើងមិនស្វាគមន៍លោកនោះទេ!"។ លោកជំទាវនិយាយបែបនេះទៅកាន់ លីថេយ៍ ដោយទឹកមុខមិនពេញចិត្តហើយពេលនោះ លីថេយ៍ ក៏បានដឹងថាខ្លួនរបស់គេបានធ្វើអ្វីទើបគេក៏ឱនក្បាលសុំទោស។
"ខ្ញុំដឹងថាជំទាវម៉ាក់ប្រាកដជាខឹងហើយទៅរកលោកប៉ាខ្ញុំដើម្បីផ្ដាច់ពាក្យពីខ្ញុំ! ប៉ុន្តែខ្ញុំគ្រាន់តែចង់ប្រាប់ថារឿងទាំងអស់នេះសុទ្ធតែជាការយល់ច្រឡំ! នេះមកពីខ្ញុំគិតមិនបានដិតដល់ដោយខ្លួនឯងតែខ្ញុំពិតជាមិនត្រូវការឲ្យមានរឿងរ៉ាវដល់ថ្នាក់ផ្ដាច់ពាក្យជាមួយនឹងគ្នាបែបនេះនោះទេដូច្នេះទើបខ្ញុំសុំឲ្យជំទាវម៉ាក់ហើយនិងលោកឯកឧត្តមជួយយល់ដល់រឿងទាំងអស់នេះផង! ខ្ញុំពិតជាមានកំហុសទៅលើរឿងទាំងអស់នេះទើបខ្ញុំសុំមកទទួលកំហុសហើយសូមផ្ដល់ឱកាសឲ្យខ្ញុំបានកែប្រែ!"។ ពេលនោះលោកឯកឧត្តមដែលជាប៉ារបស់ ណាណា ក៏សម្លក់សម្លឹង លីថេយ៍ ហើយគាត់ដើរមករកនាយតែម្ដង។

YOU ARE READING
??????????????????? ????????? 1 ( Bossy Guy And Clumsy Girl ) Season 1 ???
Romance??????????????????? ????? : ????????????????? ( Bad romance ) ? ???????????????????????????????????????????????????????? ??????? ???? 7 ????????????????????????????????????????????????????????????????????????????????????????????????????????????????...