抖阴社区

????? ?? : ??????????????????????

154 5 2
                                    

ការិយាល័យនាយក...

ពេលនេះ លីថេយ៍ ក៏បានបី ណាណា ដែលឱបគេជាប់ហើយយំនៅលើដើមទ្រូងគេរហូតមកដល់ការិយាល័យនេះរួចក៏ដាក់នាងចុះនៅលើសាឡុងហើយគេក៏រត់ទៅយកកន្សែងមកជូតឈ្លីសក់ឲ្យនាងប៉ុន្តែបញ្ហានៅពេលនេះគឺត្រង់សំលៀកបំពាក់របស់នាងសើមជោកគ្មានសល់អ្វីទាំងអស់ហើយគេកំពុងតែព្យាយាមសម្លឹងមើលនាងដើម្បីលួងលោមទើបចាប់ដៃរបស់នាងទាំងសងខាងហើយអង្គុយចុះសម្លឹងក្បែរនាង។

" ណាណា កើតអីបានជាទៅលង់ទឹកបែបនេះ? អ្នកណាធ្វើអីនាងមែនទេ?"។ លីថេយ៍ ក៏សួរហើយពេលនោះ ណាណា មិនទាន់តបហើយនាងគិតតែពីយំព្រោះនាងនៅមានអារម្មណ៍ថាស្លន់ហើយមានអារម្មណ៍ថាខ្លាចទម្រាំសម្រួលចិត្តបានក៏សម្លឹងគេដោយទឹកភ្នែករលីងរលោង។

"ចង់អ្នកណាក៏អាចធ្វើអីដាក់ខ្ញុំយ៉ាងណាក៏បានដែរតែខ្ញុំសុំតែម្យ៉ាងមិនមែនជារឿងទឹកនោះទេ! ខ្ញុំមិនចូលចិត្តទឹក! ខ្ញុំខ្លាចទឹក! ខ្ញុំមិនត្រូវការឲ្យពួកគេធ្វើបែបនេះជាមួយខ្ញុំដោយការរុញខ្ញុំច្រានទម្លាក់ទឹកឬក៏ប្រើប្រាស់វិធីដែលមានទឹកដើម្បីមកសម្លាប់ខ្ញុំនោះទេ...ហុឹក ..ខ្ញុំអាចតតាំងជាមួយគេគ្រប់គ្នាបានគ្រប់វិធី..អ្ហឹក..ប៉ុន្តែមិនមែនជាទឹកនោះទេ! ពួកគេមិនដឹងទេថាពួកគេបានលេងសើចជាមួយនឹងភាពប៉ះទង្គិចផ្លូវចិត្តរបស់មនុស្សម្នាក់!"។ លីថេយ៍ បានឮបែបនេះមានអារម្មណ៍ថាអាណិត ណាណា ជាខ្លាំងព្រោះមិនដឹងទេថានាងជានារីម្នាក់ដែលមានប្រវត្តិមិនល្អជាមួយនឹងទឹកហើយគេក៏យល់ច្បាស់ថាមនុស្សដែរធ្លាប់មានប្រវត្តិមិនល្អជាមួយនឹងអ្វីម្យ៉ាងប្រាកដជាជួបនឹងការប៉ះទង្គិចផ្លូវចិត្តជាខ្លាំងក៏មិនសមជារឿងដែលគួរឲ្យយកមកធ្វើបាបគេទើប លីថេយ៍ អាណិតនាងហើយមិននឹកស្មានថានៅពីក្រោយទឹកមុខឆ្នាស់ឆ្មើមរបស់នាងក៏ជាមនុស្សស្រីម្នាក់ដែលទន់ជ្រាយទើបគេមានអារម្មណ៍ថាទោះជាយ៉ាងណានាងក៏ជាមនុស្សស្រីម្នាក់ត្រូវការការពារទើបគេក៏ស្រវ៉ាយកដៃក្រាស់មកទាញក្បាលរបស់នាងចុះមកផ្អែកនៅលើស្មាដ៏ធំទូលាយរបស់គេហើយផ្ដល់ភាពកក់ក្តៅឲ្យនាង។

"ពេលនេះនាងកុំខ្លាចអី! ខ្ញុំនៅទីនេះហើយ! ខ្ញុំនៅជិតនាងហើយគ្មានអីត្រូវខ្លាចនោះទេ!"។ ពេលនោះ លីថេយ៍ ក៏លួងលោមនាងហើយ ណាណា មិនមាត់ក៏មានតែសម្ងំនៅក្នុងរង្វង់ដៃរបស់គេជានិច្ច។

??????????????????? ????????? 1 ( Bossy Guy And Clumsy Girl ) Season 1 ???Where stories live. Discover now