抖阴社区

????? ?? : ?????????????????????????

173 5 6
                                    

"នេះលោកតាំងពីដើមមកមិនដែលមានសង្សារទេអ៎?"។ សុខៗ ណាណា ក៏យកសំណួរដែលស្ថិតនៅក្នុងចិត្តមកសួរនាំទើបពេលនោះ លីថេយ៍ ងាកមកមើលនាងហើយនាយក៏ក្រពាត់ដៃមុននឹងផ្អែកខ្នងទៅនឹងកៅអីហាក់ដូចជាកំពុងតែអស់សំណើច។

"ចុះនាងជឿអត់?"។ លីថេយ៍ មិនតបប៉ុន្តែគេបែរជាចោទសំណួរបកទើបធ្វើឲ្យ ណាណា មួម៉ៅហើយក្តាប់មាត់ដាក់គេ។

"គេសួរឱ្យយើងឆ្លើយជាមួយគេ! មិនមែនគេសួរហើយខ្លួនឯងសួរគេវិញទេ! ស្អប់ខ្លាំងណាស់មនុស្សដូចជាលោកនេះ! ឲ្យតែសួរស្អីក៏សួរបកមករហូត!"។ ពេលនោះ លីថេយ៍ ក៏សើចមុននឹងគេដោះវ៉ែនតាចេញបង្ហាញផ្ទៃមុខសង្ហាពេញទីរួចគេក៏ខិតទៅអង្គុយនៅលើសារុងហើយសម្លឹងមើលមុខនាងក្រមុំកំពុងតែធ្វើជាងរង៉ក់ដាក់គេ។

"អូ..នាងងរដាក់ខ្ញុំហើយហ្នឹងហ្អ៎?! គ្រាន់តែមិនឆ្លើយក៏ខឹងហើយ! កំពុងខឹងមែនទេហ្នឹង?!"។ លីថេយ៍ ក៏នៅសួរឌឺដងហើយពេលនោះ ណាណា ក៏សម្លឹងគេមុននឹងយកដៃមកគោះដើមទ្រូងគេមួតដៃផាំងតែម្ដង។

"អ្នកណាងរនោះ! ខ្ញុំមិនបានងរង៉ក់ទេ!"។ ណាណា ក៏ស្រែកតបបែបនេះដោយមួរម៉ៃក្រពាត់ដៃទាំងបដិសេធខុសពីទឹកមុខដែលនាងកំពុងតែមាន។

"អក៎!! មើលចុះអង្គុយធ្វើមាត់ស្រួចដូចគូទទានេះកំពុងតែចាំឲ្យខ្ញុំលួងនាងមែនទេ?!"។ លីថេយ៍ ក៏តបតបែបនេះទើប ណាណា ងាកមកលើកដៃបម្រុងវ៉ៃគេតែត្រូវ លីថេយ៍ ចាប់ករដៃជាប់មុននឹងនាងលើកដៃម្ខាងទៀតតែគេក៏ចាប់ជាប់ដែរហើយក៏ទាញនាងឲ្យសម្លឹងមើលគេរួចកែវភ្នែកពួកគេទាំងពីរក៏ប៉ះគ្នាមុននឹង ណាណា ងាកមុខទៅម្ខាងតែចម្លែកដែលនាងមិនរើបម្រាស់ដៃចេញពីគេដូចសព្វដងទើប លីថេយ៍ ញញឹមតិចៗហើយងាកមុខតាមមើលនាង។

"អ្វីដែល រ៉េនដូ និយាយនៅក្លឹបវាជាការពិត! នាងជាសង្សារដំបូងរបស់ខ្ញុំក៏ជាស្នេហាទីមួយដែលខ្ញុំមាន; យ៉ាងម៉េចពេញចិត្តទេ?"។ លីថេយ៍ តបដែលសំឡេងក្រលរដែលពេលនេះធ្វើឲ្យ ណាណា មានអារម្មណ៍ចម្លែកចិត្តថាហេតុអីនាងមិនធ្លាប់គិតថាមនុស្សប្រុសម្នាក់នេះស្អាតតាំងតែពីររូបរាងជាមួយនឹងសម្លេងគេក៏ទាក់ទាញតើគេជាទេវតាឬក៏ជាមនុស្សឲ្យពិតប្រាកដទៅ។

??????????????????? ????????? 1 ( Bossy Guy And Clumsy Girl ) Season 1 ???Where stories live. Discover now