抖阴社区

????? ?? : ????????????????????

91 4 4
                                    

វីឡាត្រកូល គ្រីហ្វីន

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

វីឡាត្រកូល គ្រីហ្វីន ...

នៅឯផ្ទះដ៏ធំសឹមស្កៃមួយនៅសម្ព័ន្ធ គ្រីហ្វីន ពេលនេះក៏មាននារីម្នាក់ដែលមានរូបរាងស្ដើងកំពុងតែបោះជំហានចេញពីរថយន្តរបស់គេហើយរត់ចូលក្នុងទីឃ្លាផ្ទះនេះដោយតប់ក្រហល់បំផុតមុននឹងមានអ្នកបម្រើញញឹមដាក់នាងហើយនាងក៏បញ្ឈប់ដំណើរខ្លួនឯងហើយញញឹមដាក់មេការវិញ។

"អ្នកនាង ណាណា ! អញ្ជើញមករកលោកប្រុសមែនទេ? លោកប្រុសពេលនេះគាត់សម្រាកនៅមន្ទីរពេទ្យហើយ!"។ មេការដែលមិនដឹងរឿងថា ណាណា បានដឹងពីហេតុការណ៍របស់ លីថេយ៍ នោះក៏រៀបរាប់តាមអ្វីដែលគាត់ស្វែងយល់ថា ណាណា ប្រាកដជាចង់មកមើលនាយតែពេលនោះនាងក្រមុំក៏គ្រវីក្បាលដោយទឹកមុខញញឹម។

"អត់ទេ!! ខ្ញុំមិនបានមករក ថេយ៍ នោះទេ! ខ្ញុំដឹងថាពេលនេះគេសម្រាកនៅមន្ទីរពេទ្យហើយក៏ដឹងថាស្ថានភាពគេយ៉ាងម៉េចហើយ! ខ្ញុំបានទៅមើលគេរួចហើយ! ខ្ញុំគ្រាន់តែចង់មកទីនេះដើម្បីសុំអនុញ្ញាតពីលោកពូហើយនិងអ្នកមីងដើម្បីមកយករបស់ខ្លះ!"។ ណាណា ក៏និយាយប្រាប់មេការអំពីបំណងរបស់នាងហើយពេលនោះមេការក៏ងក់ក្បាលមុននឹងនាំនាងដើរចូលទៅ។

"បង ណាណា ?! បងមកទីនេះធ្វើអី?"។ ពេលនេះនាងក្រមុំ ម៉ូយ៉ុងដែលកំពុងតែអង្គុយនៅលើសាឡុងរៀបចំរបស់របរខ្លះសម្រាប់យកទៅជូនបងប្រុសគេនៅថ្ងៃស្អែកនោះក៏ងាកសម្លឹងឃើញ ណាណា ដើរចូលមកដល់ញញឹមស្រាលដាក់នាងហើយពេលនោះ ម៉ូលី និង ថេយ៉ុង ដែលកំពុងតែអង្គុយពិភាគគ្នាពីរឿងរបស់កូនប្រុសដើម្បីជ្រើសរើសដុកទ័រដើម្បីមកមើលពីថែគេឲ្យបានល្អបំផុតនោះក៏ភ្ញាក់ផ្អើលដូចគ្នា។

"សួស្ដីលោកពូ អ្នកមីង! សួស្ដី ម៉ូយ៉ុង! ខ្ញុំសុំរំខានពេលវេលាអ្នកទាំងអស់គ្នា! ខ្ញុំដឹងថាខ្ញុំមិនគួរមកទីនេះនោះទេប៉ុន្តែខ្ញុំមានរឿងមួយចង់សុំពឹងពាក់អ្នកទាំងអស់គ្នា! ខ្ញុំចង់សុំការអនុញ្ញាតខ្លះបានទេ?"។ ណាណា ក៏និយាយត្រូវយ៉ាងគួរសមហើយពេលនោះ ម៉ូលី ទាញនាងឲ្យអង្គុយចុះព្រោះគ្រួសារពួកគេមិនដែលស្អប់ខ្ពើមស្រាប់ទៅហើយព្រោះនាងក៏មិនមែនជាមនុស្សដែលបង្កើតកំហុសទេ។

??????????????????? ????????? 1 ( Bossy Guy And Clumsy Girl ) Season 1 ???Where stories live. Discover now