抖阴社区

????? 45 : ??????????????????? ?????????? ???????? ????

133 6 2
                                    

" ថេយ៍ ! បងទៅអង្គុយសួរនាំបងស្រីទៅ! អូននៅទីនេះជួយធ្វើម្ហូបមេការ! ម្ហូបច្រើនខ្លាំងណាស់! មកឈរឪបរឹតស្អីនៅទីនេះ?! បងមិនចេះខ្មាស់គេទេហេ៎?"។ នាងក្រមុំរូបស្អាតយើងបាននិយាយបែបនេះពេលដែល លីថេយ៍ នៅតែអោបនាងមិនលែងទើបពេលនោះនាយកំលោះផ្អៀងមុខមករកនាង។

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

" ថេយ៍ ! បងទៅអង្គុយសួរនាំបងស្រីទៅ! អូននៅទីនេះជួយធ្វើម្ហូបមេការ! ម្ហូបច្រើនខ្លាំងណាស់! មកឈរឪបរឹតស្អីនៅទីនេះ?! បងមិនចេះខ្មាស់គេទេហេ៎?"។ នាងក្រមុំរូបស្អាតយើងបាននិយាយបែបនេះពេលដែល លីថេយ៍ នៅតែអោបនាងមិនលែងទើបពេលនោះនាយកំលោះផ្អៀងមុខមករកនាង។

"ហាក?! ហើយបងទៅខ្មាស់អ្នកណាទៅ? អៀនអ្នកណាទៅទីនេះ? សុទ្ធតែជាអ្នកផ្ទះរបស់យើងទាំងអស់ហ្នឹងហើយយើងមិនមែនជាគូស្នេហ៍លួចលាក់ឯណា? យើងជាគូដណ្ដឹងនឹងគ្នាស្របច្បាប់សោះ! អូនធ្វើមើលតែបងនេះលួចលាក់នាំស្រីមកចូលផ្ទះធ្វើអីមិនបានអញ្ចឹង! បងចង់ឱប ចង់ថើបជារឿងរបស់បងតើ!"។ ឮនាយថានិយាយបែបនេះហើយក៏នាងក្រមុំក៏បូញមាត់ដាក់គេរួចក៏លើកដៃជាមួយគក់ដើមទ្រូងរបស់គេ។

"បងឯងនេះចំមែន! និយាយមិនចេះស្ដាប់គ្នាទេសោះ! បងទៅនិយាយជាមួយបង ជូ ទៅ! អូនធ្វើម្ហូបរួចអូននឹងចេញទៅហើយ!"។ ណាណា ក៏ទទូចដាក់គេដដែលហើយ លីថេយ៍ ញញឹមដាក់នាងតែគេនៅតែមិនព្រមទៅមុននឹងនៅតែនែនិត្យជាមួយនាងធ្វើឲ្យមេការដែលនៅម្ខាងនោះសុខចិត្តធ្វើជាមនុស្សមិនដឹងរឿង ត្រចៀកស្ដាប់ ភ្នែកក៏មើលមិនឃើញ។

កំឡុងពេលដែលពួកគេកំពុងតែមានសកម្មភាពស្និទ្ធស្នាលយ៉ាងផ្អែមល្ហែមនោះស្រាប់តែ ម៉ាលីហ្សាស្រែកហៅនាយពីចម្ងាយហើយ លីថេយ៍ ក៏ងាកក្រោយទើប ណាណា សម្លឹងមើល លីថេយ៍ រួចនាយកំលោះក៏ញញឹមដាក់នាងមុននឹងថើប​ថ្ងាស ណាណា ហើយដើរចាកចេញទៅ។

កែវភ្នែក ណាណា នៅតែសម្លឹងមើល លីថេយ៍ ដែលដើរទៅតាមការហៅរបស់ ម៉ាលីហ្សា ព្រោះថានាងខំប្រឹងរុញគេចេញប៉ុន្តែគេមិនព្រមទៅតែអ្វីដែលអាចទាញគេដើរទៅបានគឺត្រឹមតែសម្ដី ម៉ាលីហ្សា តែមួយម៉ាត់ លីថេយ៍ ក៏អាចឲ្យគេចាកចេញទៅយ៉ាងងាយស្រួលពេលខ្លះនាហក៏មានអារម្មណ៍ថាខ្វាយខ្វល់និងមិនស្រួលក្នុងចិត្តផងដែរតែនាងក៏គិតថានាងមិនគួរធ្វើជាមនុស្សប្រកាន់ច្រើននោះទេ។

??????????????????? ????????? 1 ( Bossy Guy And Clumsy Girl ) Season 1 ???Where stories live. Discover now