![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. រាងស្ដើងរបស់នារីម្នាក់ដែលកំពុងតែដើរលេងនៅក្នុងសួនច្បារមួយដែលមានទេសភាពយ៉ាងស្រស់ស្អាតប៉ុន្តែគ្មានមនុស្សឆ្លងកាត់នៅទីនេះនោះទេកំពុងតែងឿងឆ្ងល់ថាហេតុអ្វីបានជានាងធ្វើដំណើរមកដល់ទីនេះហើយមកបានដោយរបៀបណា? ហេតុអីក៏ពេលនេះនាងនៅទីនេះមុននឹងឈរហើយងាកសម្លឹងជុំវិញខ្លួន។
" ណាណា !"។ សំឡេងរបស់បុរសម្នាក់បានស្រែកហៅនាងធ្វើឲ្យនាងបានភ្ញាក់ផ្អើលរួចក៏ងាកក្រោយមុននឹងឃើញច្បាស់ថាជានរណា។
"ហេតុអីក៏លោកនៅទីនេះ ថេយ៍ ? ហេតុអីក៏ខ្ញុំនៅទីនេះ? នេះជាកន្លែងណាទៅ?"។ ពេលនេះមើលទៅទឹកមុខរបស់ លីថេយ៍ ស្រពោនជាខ្លាំងហើយគេមិនឆ្លើយតបសំណួរនាងនាំឲ្យនាងឆ្ងល់ជាខ្លាំង។
"បងគ្រាន់តែចង់សួរអូនថាអូនពិតជាស្អប់បងមែនរឺ ណាណា ?"។ នាយក៏ស្រាប់តែសួរនាំសំណួរមួយនេះធ្វើឲ្យដំណើរបោះជំហានរបស់ ណាណា ដែលចង់មកក្បែរគេក៏ត្រូវឈប់មុននឹងនាងសម្លឹងមើលមុខគេហើយនាងក៏ខាំមាត់បន្តិច។
"ចង់ឱ្យខ្ញុំនិយាយថាស្រឡាញ់មនុស្សដែលធ្លាប់ធ្វើបាបចិត្តខ្ញុំអញ្ចឹងមែនទេ?"។ ណាណា ក៏សួរនាំបកទៅវិញហើយពេលនោះ លីថេយ៍ ក៏ញញឹមស្រាលហាក់បីដូចជាកំពុងចំអកដល់ខ្លួនឯង។
"អូនពិតជាមិនអាចផ្ដល់ឱកាសដើម្បីឲ្យបងបានវិលត្រឡប់មកនៅក្បែរអូនវិញម្ដងទៀតទេរឺ? អូនពិតជាឈប់ស្រលាញ់បងហើយមែនទេ ណាណា ?! នេះអូនពិតជាលែងត្រូវការឲ្យបងនៅក្បែរអូនទៀតហើយមែនទេ?"។ លីថេយ៍ ក៏សួរនាំបែបនេះហើយពេលនោះនាងក្រមុំក៏ចងចិញ្ចើមមុននឹងសម្លឹងមើលទេ។
"តួនាទីទាំងអស់នេះមិនមែនជារបស់លោកទៀតទេ! ខ្ញុំបានប្រគល់វាទៅឲ្យអ្នកផ្សេងទៅហើយ! លោកក៏មិនចាំបាច់ចំណាយពេលវេលាមកតាមខ្ញុំនោះទេ! ដូចខ្ញុំនិយាយដដែលៗថាខ្ញុំមិនចង់ផ្ដល់ឱកាសឲ្យខ្លួនឯងឈឺចាប់ម្តងទៀតនោះទេ! លោកធ្វើឲ្យខ្ញុំឈឺចាប់គ្រប់គ្រាន់ណាស់ទៅហើយ! ខ្ញុំគ្រាន់តែចង់រកសុភមង្គលមួយសម្រាប់ខ្លួនឯងឲ្យខ្លួនឯងសប្បាយចិត្ត! ខ្ញុំមិនចង់បានស្នេហាមួយដែលនៅហើយធ្វើឲ្យខ្លួនឯងមានសម្ពាធហើយធ្វើឲ្យខ្លួនឯងត្រូវឈឺចាប់បែបនេះយូរទេ! ខ្ញុំមិនដឹងថាតើ ថេយ៍ នៅតែត្រូវធ្វើរឿងដដែលៗនេះប៉ុន្មានដងទៀត? ខ្ញុំមិនចង់ភ្លក់រសជាតិឈឺចាប់នេះច្រើនដងនោះទេ!"។ ណាណា តបមកវិញបែបនេះហើយទឹកមុខនាយហាក់បីដូចជាស្រពោននៅពេលដែលដឹងថានាងឈឺចិត្តប៉ុនណាទើបគេងើបមុខឡើងហើយនិងញញឹមសោកសៅតិចតួចធ្វើឲ្យនាងក្រមុំមិនយល់ពីអាកប្បកិរិយារបស់គេនៅក្នុងពេលនេះឡើយ។

YOU ARE READING
??????????????????? ????????? 1 ( Bossy Guy And Clumsy Girl ) Season 1 ???
Romance??????????????????? ????? : ????????????????? ( Bad romance ) ? ???????????????????????????????????????????????????????? ??????? ???? 7 ????????????????????????????????????????????????????????????????????????????????????????????????????????????????...