វីឡាត្រកូល គ្រីហ្វីន ...
ពេលនេះនៅក្នុងបរិវេណនៃផ្ទះដ៏ធំស្កឹមស្កៃហាក់ដូចជាវិមានដែលបានធ្វើឲ្យបុរសចំណាស់និងស្ត្រីចំណាស់ចំហរមាត់រីឯនារីរូបស្អាតដែលដើរក្បែរកំលោះសង្ហាពេលនេះក៏ស្រឡាំងកាំងជាមួយនឹងទិដ្ឋភាពទីនេះដូចគ្នាមិនគិតទេថានេះអាជាផ្ទះរស់នៅទាំងមើលទៅវាដូចជាព្រះរាជរាជវាំងឬក៏ភូមិគ្រឹះវិមានណាមួយដែលស្ថិតនៅកណ្ដាលទីក្រុង អង់គ្លេស នេះតៃម្ដង។
"អូយ..លោកប្រុស!! លោកប្រុសមកវិញហើយអ្ហេ?"។ ពេលនេះក៏ស្រាប់តែមានមេការចំណាស់ដែលជាមេការប្រចាំផ្ទះរបស់គេក៏រត់ចេញមករាក់ទាក់ទទួល លីថេយ៍ ទើបនាយក៏ញញឹមស្រស់ដាក់គាត់វិញ។
"បាទអ៊ំមេការ! នេះលោកប៉ានិងអ្នកម៉ាក់ច្បាស់ជានៅទាំងអស់គ្នាហើយមែនទេ? ខ្ញុំនាំអ្នកដែលខ្ញុំចង់ឲ្យមកជួបពួកគាត់នៅថ្ងៃនេះហលយ!"។ លីថេយ៍ ក៏តបហើយមេការក៏ញញឹមមុននឹងឱនគោរពដាក់មនុស្សទាំងបីដែលនៅខាងក្រោយទើប ណាណា ឪនដាក់គាត់វិញ។
"អើ...ថេយ៍ ! យើងចូលទៅខាងក្នុងតែម្ដងមែនទេ ?"។ ណាណា ហាក់មានអារម្មណ៍ភ័យៗនៅក្នុងចិត្តបើទោះបីជានាងធ្លាប់ជាមនុស្សដែលមិនដែលខ្លាចអីតែពេលនេះនាងមានអារម្មណ៍ថាដូចជាអៀនផងភ័យផងនិងគិតថាខ្លាចធ្វើខ្លួនមិនត្រឹមត្រូវទើបលីថេរក៏ទាញដៃនាងមកកាន់មុននឹងដាក់ដៃខ្លួនឯងលើដៃនាងអង្អែលតិចៗធ្វើឲ្យម្ដាយឪពុករបស់នាងដែលមើលពីខាងក្រោយសប្បាយចិត្តសឹងតែហោះហើយក៏រីករាយដែលកូនរបស់គេបានមនុស្សល្អដូច លីថេយ៍ ពេញចិត្ត។
"អូនធ្វើធម្មតាៗទៅ! មិនចាំបាច់ធ្វើខ្លួនតែងតួរឹកពារអីពេកនោះទេ! ម៉ាក់ប៉ាបងមិនមែនជាមនុស្សដែលពិបាកឯណា! ពួកគាត់ចូលចិត្តអ្នកដែលច្បាស់លាស់ហើយនិងពិតប្រាកដ!"។ លីថេយ៍ ក៏លួងលោមនាងមុននឹងគេសម្លឹងចូលទៅក្នុងផ្ទះហើយបន្ទាប់មកក៏នាំ ណាណា ចូលមក។
ទិដ្ឋភាពពេលនេះនៅក្នុងបន្ទប់ទទួលភ្ញៀវស្រាប់តែមាននារីវ័យក្មេងម្នាក់រត់មកឱប លីថេយ៍ តែម្ដងយ៉ាងសប្បាយរីករាយមុននឹង លីថេយ៍ ក៏ស្រវាអោបនាងវិញ។
"បង ថេយ៍ ! បង ថេយ៍ ខានមកលេងផ្ទះយូរហើយ! មូយ៉ុង នឹកបង ថេយ៍ ខ្លាំងណាស់ណា៎!"។ នេះក៏គ្មានអ្នកណាក្រៅពីនាងតូចកូនស្រីពៅរបស់គ្រួសារ គ្រីហ្វីន ដែលពេលនេះនាងមានវ័យ 10 ឆ្នាំជាងទៅហើយនោះបានរត់មកឱបបងប្រុសដោយក្តីនឹករលឹកហើយពេលនោះឯងដែលឃើញម្ដាយរបស់នាងក៏ញញឹមតែពេលនេះទឹកមុខរបស់ ថេយ៉ុង បែរជាស្មើមុននឹងគេក្រោកឈរហើយជ្រែងដៃចូលក្នុងហោប៉ៅទើបពេលនោះម្ដាយឪពុករបស់ ណាណា ក៏មានអារម្មណ៍ថាព្រឺឆ្អឹងខ្នងដូចគ្នានៅពេលដែលឃើញម្ចាស់សម្ព័ន្ធបែបនេះ។

YOU ARE READING
??????????????????? ????????? 1 ( Bossy Guy And Clumsy Girl ) Season 1 ???
Romance??????????????????? ????? : ????????????????? ( Bad romance ) ? ???????????????????????????????????????????????????????? ??????? ???? 7 ????????????????????????????????????????????????????????????????????????????????????????????????????????????????...