![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. " លីហ្សា នាងធ្វើអីហ្នឹង? នេះម៉េចក៏ធ្វើបែបនេះ?"។ លីថេយ៍ ក៏ខំប្រឹងច្រាាននាងចេញប៉ុន្តែមើលទៅ ម៉ាលីហ្សា ហាក់បីដូចជាមិនស្ដាប់បង្គាប់គេហើយនាងនៅតែប្រឹងរុលមករកគេមុននឹងធ្វើទឹកមុខគួរឱ្យអាណិតដាក់គេហាក់បីដូចជាអង្វរកគេដើម្បីឲ្យស្ដាប់នាង។
"ខ្ញុំពិតជាពិបាកនឹងធ្វើអារម្មណ៍ធម្មតាខ្លាំងណាស់ ថេយ៍ ! បេះដូងរបស់ខ្ញុំវាឈឺនៅពេលដែលឮថា ថេយ៍ ភ្ជាប់ពាក្យជាមួយនឹងអ្នកផ្សេង! វាអាចជាការពិតដែលខ្ញុំមិនបានសប្បាយរីករាយដែល ថេយ៍ រៀបការជាមួយនឹងអ្នកផ្សេងហើយខ្ញុំរឹតតែមិនសប្បាយចិត្តជាងនេះនៅពេលដែលដឹងថាអ្នកផ្សេងដែល ថេយ៍ រៀបការជាមួយគឺជាមនុស្សដែលមិនល្អ! គេមិនបានយកចិត្តទុកដាក់ហើយនិងស្រឡាញ់ ថេយ៍ ដូចដែលខ្ញុំបានស្រឡាញ់ ថេយ៍ នោះទេ!"។ លីថេយ៍ លឺបែបនេះហាក់បីដូចជាវិលវល់ទៅនឹងសម្ដី ម៉ាលីហ្សាតែម្ដង។
" លីហ្សា និយាយអីផ្ដេសផ្ដាសហ្នឹងនេះ? ក្រែងពួកយើងជាមិត្តភក្តិនឹងគ្នាហី?! នេះក្រែង លីហ្សានិយាយហើយថាពួកយើងគ្មានអ្វីលើសពីមិត្តនោះទេ!? ខ្ញុំរក្សាចំណងមិត្តភាពនេះជាមួយ លីហ្សា ដោយស្មោះត្រង់រហូតមក! នេះម៉េចក៏ លីហ្សា គិតបែបនេះទៅវិញ?! មិនមែនមកលេងសើចជាមួយនឹងខ្ញុំឯណាហ្អី?! បើថាកំប្លែងនោះវាពិតជាដូចជាហួសហេតុហើយ! លែងខ្ញុំសិនទៅ លីហ្សា ! កុំឪបខ្ញុំបែបនេះអី!"។ លីថេយ៍ និយាយបែបនេះទៅកាន់ ម៉ាលីហ្សា តែពេលនោះនាងនៅតែគ្រវីក្បាលមុននឹងទឹកភ្នែករលីងរលោងរួចនៅតែស្រវាឱបគេជាប់យ៉ាងណែន។
"អត់ទេ!!! ខ្ញុំមិនដោះលែង ថេយ៍ ជាដាច់ខាត! ក៏ព្រោះតែខ្ញុំតែងតែដោះលែង ថេយ៍ ឲ្យទៅជានិច្ចបែបនេះទើបខ្ញុំរបូតឪកាស! ខ្ញុំសឹងតែបាត់បង់ ថេយ៍ ទៅហើយបើសិនជាខ្ញុំមិនធ្វើអ្វីម្យ៉ាងនោះ! ខ្ញុំចង់ប្រាប់ថាដឹងពេលនេះខ្ញុំពិតជាស្រឡាញ់ ថេយ៍ ហើយខ្ញុំពិតជាទុក ថេយ៍ លើសពីមិត្តភក្តិ! វាគឺជាអារម្មណ៍ពិតដែលខ្ញុំមានសម្រាប់ ថេយ៍ កន្លងមកនេះ! ខ្ញុំហ៊ាននិយាយថាខ្ញុំស្រឡាញ់ បារម្ភហើយយកចិត្តទុកដាក់ទៅលើ ថេយ៍ ខ្លាំងជាងនរណាទាំងអស់! ហេតុអ្វីក៏ ថេយ៍ មិនអាចមើលឃើញពីក្តីស្រឡាញ់ដែលខ្ញុំមានចំពោះ ថេយ៍ ខ្លះផង?!"។ ម៉ាលីហ្សា ក៏តបបែបនេះមកកាន់ លីថេយ៍ ហើយពេលនោះលាយកំលោះកាន់តែស្រឡាំងកាំងមុននឹងគេក៏ចាប់ស្មារបស់ ម៉ាលីហ្សា ប៉ុន្តែ ម៉ាលីហ្សា នៅតែព្យាយាមប្រកែកហើយរឹតដៃឪបគេគេដដែល។

YOU ARE READING
??????????????????? ????????? 1 ( Bossy Guy And Clumsy Girl ) Season 1 ???
Romance??????????????????? ????? : ????????????????? ( Bad romance ) ? ???????????????????????????????????????????????????????? ??????? ???? 7 ????????????????????????????????????????????????????????????????????????????????????????????????????????????????...