抖阴社区

????? ?? : ??????????????????????

120 7 2
                                    

សាកលវិទ្យាល័យ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

សាកលវិទ្យាល័យ ....

នៅក្នុងសាកលវិទ្យាល័យដែលមានសិស្សានុសិស្សកកកុញនៅពេលនេះក៏ឃើញនារីម្នាក់ដែលកំពុងតែស្ពាយកាបូបហើយបោះជំហានយ៉ាងលឿនសំដៅទៅរើសបុរសម្នាក់ដែលអង្គុយនៅក្រោយតារាងបាល់តែម្នាក់ឯងជារៀងរាល់ថ្ងៃ ទឹកមុខស្រពាប់ស្រពោនមិនសូវរីករាយហើយគេហាក់បីដូចជាកើតទុក្ខជាប់ជានិច្ចក៏ព្រោះតែគេមិនដែលបានឃើញវត្តមានមនុស្សស្រីម្នាក់ដែលគេតែងតែចង់ឃើញនោះបង្ហាញខ្លួនទាល់តែសោះ។

"ជេម មកអង្គុយទីនេះម្នាក់ឯងទៀតហើយ!"។ ពេលនោះនារីម្នាក់ដែលមានសំឡេងស្រាលក៏បានហៅនាយកំលោះដែលអង្គុយម្នាក់ឯងនេះទើបគេក៏ងាកមកឬក៏ប្ដូរមកញញឹមដាក់នាងបែបស្រាលៗ។

"ក៏ដូចដែលឃើញស្រាប់! ខ្ញុំមិនសូវមានមិត្តភក្តិនោះទេ! នេះខ្ញុំចង់សួរ សេលីន ថា ណាណា ថាគេមានមករៀនដែរទេ?"។ ពេលនោះ ជេម ក៏ប្រញាប់សួរនាំនៅអ្វីដែលគេចង់ដឹងហើយពេលនោះ សេលីន ក៏ងក់ក្បាលមុននឹងនាងដើរមកក្បែរគេបន្តិច។

"ក៏កំពុងតែចង់និយាយប្រាប់ ជេម ពីរឿងរបស់ ណាណា ស្រាប់ទើបបានជាមករកហ្នឹងណា!"។ សេលីន និយាយបែបនេះហើយពេលនោះ ជេម ហាក់បីដូចជាមានទឹកមុខភ្លឺថ្លាជាងមុននៅពេលដែលឮទាក់ទង ណាណា បែបនេះទើបគេក៏ប្រញាប់ញញឹមស្រស់ដាក់នាងហើយស្រវាកាន់ដៃរបស់នាងតែម្ដង។

"អញ្ចឹង សេលីន អង្គុយចុះមក! នេះមានរឿងអីចង់ប្រាប់ខ្ញុំមែនទេ?"។ ជេម ក៏ប្រញាប់សួរនាំទាំងការចង់ដឹងយ៉ាងអន្ទះសារហើយពេលនោះ សេលីន ក៏ញញឹមហើយរៀបរាប់គ្រប់យ៉ាងទៅកាន់គេ។

"គឺ ណាណា ពីពេលនេះតទៅគេលែងមករៀននៅទីនេះទៀតហើយ!"។ សេលីន និយាយបែបនេះហើយពេលនោះ ជេម ក៏មានអាការៈហាក់ភាំងភាន់ស្មារតីមិនដឹងនិយាយអ្វីនៅពេលដែលឮសំដីបែបនេះ។

??????????????????? ????????? 1 ( Bossy Guy And Clumsy Girl ) Season 1 ???Where stories live. Discover now