抖阴社区

????? ? : ????????????????????????????

233 8 4
                                    

បន្ទាប់ពីបញ្ចុះបញ្ចូលនាងក្រមុំឲ្យប្ដូរពណ៌សក់រួចរាល់ហើយនៅពេលនេះ ណាណា ក៏ប្រែមកជានារីម្នាក់ដែលមានរូបសម្បត្តិស្រស់ស្អាតត្រឹមត្រូវនឹងគេនឹងឯងក៏ព្រោះតែនាងមានភាពចម្លែកៗខុសគេត្រឹមការតុបតែងខ្លួនបែបកំប្លុកកំប្លែងឬក៏ហៅថាជាការតុបតែងខ្លួនបែបជ្រួលច្របល់ឲ្យមនុស្សគ្រប់គ្នាឈឺក្បាលជាមួយនឹងតែប៉ុន្នឹងឯងតែតាមធម្មតានាងជានារីម្នាក់ដែលមានទឹកមុខនិងសម្រស់អំណោយទានពីកំណើតស្រស់ស្អាតបែបធម្មជាតិ។

"ម៉េចសប្បាយចិត្តនៅ? ដូរពណ៌សក់រួចហើយ! ឥឡូវនេះនាំខ្ញុំទៅញ៉ាំអី! ឃ្លានណាស់!"។ ណាណា ក៏ឈរជ្រែងចង្កេះហើយបញ្ជាកំលោះសង្ហាដែលកំពុងតែដាក់ ឡេបថប ហើយហ្នឹង ថេបប្លេត នៅលើដៃចូលទៅក្នុងរថយន្តមុននឹងគេងាកមកមើលនាងហើយក៏ចូលឡានបាត់រីឯ ណាណា ក៏ឈរច្រត់ចង្កេះសម្លក់សម្លឹងគេទើប លីថេយ៍ ឆ្ងល់។

"ក្រែងប្រាប់ថាឃ្លានហ្អេ? ហើយម៉េចក៏មិនបើកទ្វារឡានចូលមក?"។ លីថេយ៍ ដែលទាញខ្សែក្រវ៉ាត់នោះក៏សម្លឹងមើល ណាណា ដែលឈរមើលគេពីក្រៅហើយ ណាណា ក៏លើកចិញ្ចើមមុននឹងសម្លក់គេ។

"នែ!! លោកឯងជាមនុស្សប្រុសដែលមានចិត្តមានថ្លើមខ្លះទេហ្នឹងហា៎! មិនចេះបើកទ្វារឲ្យមនុស្សស្រីទេហេ៎! នេះបើជិះឡានខ្លួនឯងជាប្រុសត្រូវបើកទ្វារឲ្យមនុស្សស្រីចូលមុន! នេះលោកឯងចូលហើយប្រកាច់ប្រកិនដាក់ខ្សែក្រវ៉ាត់ម្នាក់ឯងទៀត! គ្មានសុជីវធម៌ទេអី?"។ ណាណា ក៏ស្រែកជំទាលខឹងគេដែលមិនបើកទ្វារឲ្យនាង។

"អរ!! នេះនាងដូចជាមនុស្សស្រីធម្មតានឹងគេនឹងឯងដែរទេ? នេះបើតាមខ្ញុំមើលទៅណានាងគួរតែជាមនុស្សស្រីដែលចម្លែកច្រើនជាង! អ៎!! ចង់ឲ្យបើកទ្វារឡានមែនទេ? រួចចុះដៃនាងមានមួយគូរដែរតើ! ទុកធ្វើអីទៅ? បើកខ្លួនឯងទៅ!"។ លីថេយ៍ មិនធ្វើតាមតែគេបែរជាដៀមដាមនាងបន្ថែមទើប ណាណា កាន់តែមួរម៉ៃក្តៅក្រហាយសង្រ្គឺតធ្មេញជាមួយនឹងប្រុសម្នាក់នេះដែលហ៊ានប្រឆាំងនឹងនាង។

"ប្រុសចង្រៃ! ចិត្តមិនបាន ចិត្តមិនល្អទាល់តែសោះ ថែមទាំងជាមនុស្សបោកប្រាស់ទៀត! លោកឯងនេះអាក្រក់រកលេខដាក់ឲ្យមិនបាន! ឆឺស!!"។ ពេលនេះ ណាណា ក៏បើកទ្វារចូលហើយទាញទ្វារឡានបិទមួយទំហឹងដោយភាពមួរម៉ៅទើបពេលនោះ លីថេយ៍ ក៏ងាកមកសម្លក់នាងហើយនាងក៏ឪបដៃសម្លក់គេវិញដែរ។

??????????????????? ????????? 1 ( Bossy Guy And Clumsy Girl ) Season 1 ???Where stories live. Discover now