បន្ទប់រៀន...
" ណាណា នេះឯងយ៉ាងម៉េចហើយនឹង?"។ ពេលនេះ ណាណា ក៏ដើរមកថ្នាក់រៀនវិញដោយមុខស្អុយប៉ែហើយនាងក៏អង្គុយចុះដោយឫកពារមួរម៉ៅពិតជាឈឺក្បាលនឹងរឿងរបស់បុរសទាំងពីរនាក់នោះហើយពេលនេះ សេលីន ដែលកំពុងអង្គុយរង់ចាំនាងយ៉ាងរន្ទះសារក៏សួរភ្លាមពេលឃើញ ណាណា មកវិញ។
"គ្មានអីទេ!! រឿងរញ៉េរញ៉ៃ ឈឺក្បាលមិនចង់នៅរៀនទៀតទេ! សេលីន ប្រាប់គ្រូផងថាខ្ញុំសុំច្បាប់បើថាគ្រូមិនដាក់ច្បាប់ឲ្យក៏អត់ទៅ! ដកពិន្ទុក៏ដកទៅ! ខ្ញុំមិនខ្វល់ទេ!"។ ណាណា ក៏ដើរចេញទៅបាត់ហើយពេលនោះ សេលីន ក៏ស្រឡាំងកាំងតែម្ដងមុននឹងនាងអេះក្បាលងើបឆ្ងល់ជាខ្លាំងរួចក៏រត់ទៅតាម ណាណា ប៉ុន្តែ ណាណា បែរជារត់លឿនជាងនាងទើបពេលនេះនាងត្រូវប្រញាប់រត់ទៅតាម ណាណា ស្រាប់តែបុកគ្នាជាមួយនឹងមនុស្សប្រុសម្នាក់តែម្ដង។
"អូយ! សុំទោស...សុំទោសផង!"។ សេលីន ក៏និយាយហើយពេលនោះនាងក៏ត្រូវបានដៃក្រាស់មួយនោះចាប់ជាប់ហើយបុរសម្នាក់នោះក៏គ្មានអ្នកណាក្រៅពី រ៉េនដូ រួចគេក៏លែងដៃចេញពីនាងមុននឹងជ្រេញដៃចូលហោប៉ៅវិញ។
"អូ...នាងទៀតហើយ! នេះចេះតែដើរមកប៉ះខ្ញុំរហូត! កុំប្រាប់ណាថានាងក៏ជាហ្វេនស្រីៗដែលតាមស្រឡាញ់ខ្ញុំដែរនោះ?!"។ រ៉េនដូ បែរជានិយាយបែបនេះដាក់នាងព្រោះនេះជាលើកទីពីរដែលគេបានជួបនឹងនាងលើកមុនក៏ជួបនឹងនាងនៅពេលគេវ៉ៃតែពេលនេះបែរជារត់បុកនាងទើបគេយល់ថាមនុស្សដែលជួបគ្នាចៃដន្យលើសពីមួយដងប្រាកដជាមនុស្សដែលតាមគេជាមិនខានព្រោះមនុស្សមិនអាចមាននិស្ស័យចៃដន្យដល់ថ្នាក់នេះនោះទេ។
"ចាស?! ខ្ញុំនឹងឬ?! អត់ទេលោក! យល់ច្រឡំហើយ! ខ្ញុំរត់ទៅតាមមិត្តភក្តិរបស់ខ្ញុំតើ!"។ សេលីន ក៏ប្រកែកហើយក្រវីក្បាលទើបពេលនោះ រ៉េនដូ ក៏សើច។
"ខ្ញុំក៏មិនប្រកាន់ទេបើសិនជានាងចូលហ្វេនក្លឹបជាមនុស្សស្រីគាំទ្រខ្ញុំ! គ្រាន់តែថាខ្ញុំមិនសូវជាពេញចិត្តមនុស្សស្រីដែលធម្មតាពេកអញ្ចឹងទេ! និយាយឲ្យហើយកុំឲ្យដាក់ចិត្តស្រលាញ់ខ្ញុំច្រើនពេកខ្លាចឈឺតែខ្ញុំក៏មិននិយមធ្វើបាបចិត្តមនុស្សស្រីពេកដែរ! អាចរាប់អានគ្នាជាមិត្តភក្កិបានបើមានរឿងរ៉ាវអីអាចនាងមកពឹងខ្ញុំបាន! ចាំខ្ញុំជួយនាងណាប៉ុន្តែបើសិនជាចាប់អារម្មណ៍ស្រលាញ់ខ្ញុំ! ខ្ញុំក៏សុំប្រាប់ថាខ្ញុំប្រហែលមិនអាចចាប់អារម្មណ៍នាងវិញដែរក៏ព្រោះថាខ្ញុំមានលក្ខខណ្ឌស្តង់ដារនារីខ្ពស់បន្តិច! ហេហេ!"។ រ៉េនដូ ដែលជឿជាក់ទៅលើមន្តស្នេហ៍របស់ខ្លួនបែរជានិយាយបែបនេះធ្វើឲ្យ សេលីន ឈរសម្លឹងមើលគេងឿងឆ្ងល់ទៅនឹងសម្តីមនុស្សប្រុសម្នាក់នេះថាហេតុអីបានជានិយាយបែបនេះដាក់នាងព្រោះនាងមិនដែលធ្លាប់ទាំងស្គាល់ផងថា រ៉េនដូ នេះជាមនុស្សបែបណានោះហើយនាយសង្ហារក៏ដើរទៅដោយអំនួតខណៈ សេលីន នៅភាំងមិនយល់ថាគេចង់បានន័យអ្វីនោះ។

YOU ARE READING
??????????????????? ????????? 1 ( Bossy Guy And Clumsy Girl ) Season 1 ???
Romance??????????????????? ????? : ????????????????? ( Bad romance ) ? ???????????????????????????????????????????????????????? ??????? ???? 7 ????????????????????????????????????????????????????????????????????????????????????????????????????????????????...