![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. ពេលនេះរាងស្ដើងរបស់ ណាណា ដែលកំពុងតែធ្វើដំណើរមកកាន់មន្ទីរពេទ្យនេះពេលយប់នេះហាក់មានសភាពមិនសូវមានមនុស្សចេញចូលច្រើននោះទេជាពិសេសនាងក៏នៅជាន់ វីអាយភី ដែលជាកន្លែងនាយកំលោះសម្រាកក៏កាន់តែស្ងៀមស្ងាត់នៅពេលយប់ហើយនាងក្រមុំក៏ដើរទៅដោយនៅក្នុងចិត្តនាងកំពុងតែញញឹមក្នុងដៃកាន់ចិញ្ចៀននោះជាប់នាងគិតថានាងអាចនឹងជួយនាងឲ្យនឹកឃើញរឿងមួយចំនួនដែលនាងមិនចង់ឲ្យគេបំភ្លេចនោះទេទើបប្រញាប់ធ្វើដំណើរទៅ។
"អ៊ឺម!!"។ ពេលនេះនាងក្រមុំក៏ស្រាប់តែត្រូវមនុស្សម្នាក់មកខ្ទប់មាត់នាងពីក្រោយហើយនាងប្រឹងរើបម្រាស់យកដៃមកចាប់ទាញដៃរបស់មនុស្សដែលព្យាយាមខ្ទប់មាត់របស់នាងនោះប៉ុន្តែខណៈពេលនោះនាងមានអារម្មណ៍ថានាងត្រូវស្រូបអ្វីម្យ៉ាងទើបធ្វើឲ្យនាងវិលមុខហើយងងឹតមុខភ្លាមៗតែម្ដងមុនពេលដែលរាងកាយរបស់នាងត្រូវបានគេអូសចូលទៅក្នុងបន្ទប់ដាក់ឥវ៉ាន់មួយដែលនៅជាន់ខាងលើនោះ។
បន្ទប់សម្រាករបស់ លីថេយ៍ ...
"អូ!! ថេយ៍ បងមិនទាន់គេងទេហ្ន៎? នេះក្រោកហើយមែនទេ?"។ ពេលនេះស្រាប់តែ ម៉ាលីហ្សា ដែលបើកទ្វារចូលក្នុងបន្ទប់សម្រាករបស់ លីថេយ៍ ក៏ភ្ញាក់ផ្អើលពេលដែលឃើញនាយកំលោះអង្គុយនៅលើគ្រែអានសៀវភៅទើបនាងក៏សម្លឹងមើលគេហាក់បីដូចជាមានរឿងភ្ញាក់ផ្អើលខ្លះទើបនេះកំលោះបិទសៀវភៅហើយងាកមកញញឹមដាក់នាង។
"ទើបក្រោកមិញៗនេះដែរ! នឹកថាចង់អានសៀវភៅខ្លះហើយ ម៉ាលីហ្សា មិនទាន់ទៅផ្ទះទេ?! នៅទីនេះរហូតមែនទេ?"។ ពេលនោះ លីថេយ៍ ក៏សួរនាំហើយទើប ម៉ាលីហ្សា នាងក៏ញញឹមមុននឹងបិទទ្វារ។

YOU ARE READING
??????????????????? ????????? 1 ( Bossy Guy And Clumsy Girl ) Season 1 ???
Romance??????????????????? ????? : ????????????????? ( Bad romance ) ? ???????????????????????????????????????????????????????? ??????? ???? 7 ????????????????????????????????????????????????????????????????????????????????????????????????????????????????...