![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. "នាងមកទីនេះធ្វើស្អី?"។ ពេលនេះសំឡេងនារីម្នាក់ក៏ស្រែកឡូឡាខណៈពេលនាងក៏រត់មកច្រាន ណាណា ដែលកំពុងអង្គិយលើកៅអីរងចាំនេះចេញធ្វើឲ្យគ្រប់គ្នាក៏ភ្ញាក់ផ្អើលតែម្ដង។
"រឿងគ្រប់យ៉ាងគឺមកពីនាង! រឿងគ្រប់យ៉ាងគឺមកពីគេទាំងអស់! នាងនៅមានមុខមកមើល ថេយ៍ ទៀតហេ៎!"។ នារីនោះក៏ស្រែកដាក់ ណាណា មិនឈប់ក៏មិនមានអ្នកណាក្រៅពីមនុស្សស្រីម្នាក់ដែលមិនព្រមចាកចេញទៅបារាំងនោះដែរ។
"អេ៎!! ម៉ាលីហ្សា ក្មួយសម្រួលអារម្មណ៍បន្តិចទៅបានទេ? ទីនេះជាមន្ទីរពេទ្យមិនគួរមិនស្រែកច្រឡោតបែបនេះនោះទេ!"។ ពេលនោះ ស៊ុកជីន ដែលជាមនុស្សមានស្មារតីជាងគេក៏និយាយមកកាន់ ម៉ាលីហ្សា វិញហើយពេលនោះ ម៉ាលីហ្សា ក៏សម្លក់សម្លឹង ណាណា មិនឈប់មុននឹងនាងក៏ឈរសម្លក់ ណាណា ខណៈ ណាណា ពេលនេះមិនតបតអ្វីទាំងអស់នាងគិតតែពីអង្គុយធ្វើមុខស្រពោនដោយសារតែនាងរង់ចាំការសង្គ្រោះបន្ទាន់នេះជាង 4 ម៉ោងតែមិនទាន់ឃើញមានលទ្ធផលអ្វីទាល់តែសោះ។
"ហ្ហឹក...ឱ្យខ្ញុំធ្វើចិត្តឲ្យស្រួលៗបានយ៉ាងម៉េចទៅ? អ្ហឹក...អ្ហឹក.. ថេយ៍ មានរឿងទាំងមូលបែបនេះតើឱ្យខ្ញុំធ្វើចិត្តថាធម្មតាបានយ៉ាងម៉េចទៅ? ហុឹក...អ្ហឹក...នេះបើសិនជាគេកើតអីនោះខ្ញុំមិនលើកលែងអោយមនុស្សស្រីម្នាក់នេះជាដាច់ខាត...ហុឹក...អ្ហឹក...ព្រោះតែនាង!! ថេយ៍ ត្រូវរងរបួសទាំងផ្លូវចិត្តពេលនេះក៏របួសទាំងផ្លូវកាយដេកពេទ្យស្ដូកស្ដឹងនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់បែបនេះ...ហុឹក...នាងសប្បាយចិត្តហើយមែនទេហា៎!?"។ ម៉ាលីហ្សា ឡូលឡាទទឹងទិសតែមកនាក់ឯងដាក់ ណាណា ទាំងដែលមនុស្សគ្រប់គ្នាពេលនេះគេមិនមានអ្នកណានិយាយអីទាល់តែសោះហើយពេលនោះផងដែរទើប ជូលៀ ក្រោកឈរទៅរកពួកគេ។

YOU ARE READING
??????????????????? ????????? 1 ( Bossy Guy And Clumsy Girl ) Season 1 ???
Romance??????????????????? ????? : ????????????????? ( Bad romance ) ? ???????????????????????????????????????????????????????? ??????? ???? 7 ????????????????????????????????????????????????????????????????????????????????????????????????????????????????...