"ស្អីគេ?! លោកឯងកំពុងតែនិយាយថាអម្បាញ់មិញនេះទាំងការចាយវាយ ដើរទិញខោអាវ ហើយនិងញ៉ាំអីមុននេះលោកឯងប្រើលុយរបស់ខ្ញុំអញ្ចឹងហេ៎?"។ ណាណា ច្រឡោតដាក់គេថ្នាក់ធ្វើឲ្យបុគ្គលិកនៅក្នុងហាងដែលកំពុងតែឲ្យនាងរកវេចខ្ចប់ខ្សែកឲ្យនាងក៏ភ្ញាក់ផ្អើលហើយ លីថេយ៍ ក៏ជ្រែងដៃចូលហោប៉ៅមុននឹងញាកក់ស្មាហើយញញឹមដាក់នាង។
"អើហ្នឹងហើយ!! ក្រែងខោអាវ ការញ៉ាំអីនិងអ្វីផ្សេងៗនាងជាអ្នកទិញប្រើប្រាស់ខ្លួនឯងតើហី?! ខ្ញុំប្រើកាតលុយរបស់នាងយកទៅទិញវាត្រឹមត្រូវហើយ! ប៉ាម៉ាក់របស់នាងឧបត្ថម្ភលុយមកឲ្យខ្ញុំកាន់កាប់! ដូច្នេះហើយនេះជាថ្លៃចំនាយការចាយវាយរបស់នាង! ខ្ញុំមិនបានឃាត់ទៅលើការចាយវាយរបស់នាងទេ! ចង់ថាមួយថ្ងៃនេះនាងចង់ទៅទិញផ្ទះមួយខ្នងក៏បានដែរឱ្យតែលុយរបស់នាងគ្រប់! ខ្ញុំមិនជំទាស់អីនោះទេ! នាងចង់ចាយម៉េចក៏ចាយទៅព្រោះខ្ញុំគ្មានសិទ្ធិគ្រប់គ្រងទៅលើការចាយវាយរបស់អ្នកណាទេតែខ្ញុំមានសិទ្ធិចំណាយត្រឹមតែទ្រព្យសម្បត្តិដែលគេមានតែប៉ុណ្ណោះ! ដូច្នេះទើបប្រាប់ថាពេលនេះលុយរបស់នាងជិតអស់ហើយ! នៅសល់ជាងតែមួយពាន់ដុល្លារទៀតទេ! បើសិនណាជានាងទិញខ្សែកនេះណាទាល់តែសុំម្ចាស់ហាងគេជំពាក់លុយសិន!"។ គ្រាន់តែលឺសម្តី លីថេយ៍ និយាយហើយពេលនោះបុគ្គលិកហាងក៏ចាប់ផ្ដើមប្ដូរទឹកមុខបែបស្រឡាំងកាំងតែម្ដង។
"សុំទោសផងចា៎ហាងយើងអត់លក់ជំពាក់បានទេតែទិញគ្រឿងពេជ្រគឺគេឲ្យលុយដាច់ហើយ! អត់មានបង់រំលោះឬក៏ជំពាក់មុនសិនទេ! អើ...បើថាអត់លុយទេចាំអ្នកនាងមកទិញលើកក្រោយក៏បានដែរ! មិនអីទេ! ខ្ញុំសុំខ្សែកទៅទុកវិញ...ខ្សែកថ្លៃផង!"។ បុគ្គលិកហាងក៏ឈោងដៃទៅទទួលខ្សែកទើប ណាណា ត្រូវដោះចេញឲ្យគេវិញទាំងអាម៉ាស់មុខព្រោះនាងជាមនុស្សដែលមានលុយ មានប្រាក់ មានទ្រព្យសម្បត្តិគ្រប់គ្រាន់នឹងអាចទិញហាងទាំងមូលប៉ុន្តែពេលនេះនាងត្រូវឈរដោះខ្សែកឲ្យគេជាទិដ្ឋភាពដែលនាងអាម៉ាស់មុខហើយក៏ខឹងបំផុតក្នុងឆាកមួយជីវិតនាងនេះ។
"អាប្រុសចង្រៃ!! នេះលោកឯងមុនមិញដើរទិញទំនិញហើយមកញ៉ាំអីជាមួយខ្ញុំក៏ប្រើប្រាស់លុយខ្ញុំទៅច្រាសច្រំជាមួយគ្នាដែរតើ! អញ្ចឹងសងលុយខ្ញុំមក!"។ ណាណា ក៏ងាកទៅជេរ លីថេយ៍ ដែលដើរចេញពីហាងពេជ្រហើយនាងក្រមុំក៏ឈរឡូឡាបណ្ដើរធ្វើឲ្យមនុស្សពេញផ្សារទំនើបមើលមុខ។

YOU ARE READING
??????????????????? ????????? 1 ( Bossy Guy And Clumsy Girl ) Season 1 ???
Romance??????????????????? ????? : ????????????????? ( Bad romance ) ? ???????????????????????????????????????????????????????? ??????? ???? 7 ????????????????????????????????????????????????????????????????????????????????????????????????????????????????...