![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. បន្ទប់សម្រាករបស់ លីថេយ៍ ...
"របួសរបស់អ្នកនាងមិនអីទេ! គ្រាន់តែឆ្កូតជាមួយនឹងមុខកាំបិតបន្តិចតែប៉ុណ្ណោះ! ប៉ុន្តែកុំឲ្យត្រូវទឹករឺខ្យល់ខ្លាំងពេកព្រោះខ្លាចហើមមុខរបួសធ្វើឲ្យមិនងាយជាសះ! អ្នកនាងគ្រាន់តែឧស្សាហ៍លាបថ្នាំទៅបានហើយមិនចាំបាច់ផឹកថ្នាំនោះទេវាមិនល្អនោះឡើយចំណែកលោកប្រុសប្រហែលជាថ្ងៃស្អែកនេះអាចចាកចេញពីទាំងពេទ្យបានហើយព្រោះមើលទៅរាងកាយរបស់លោកប្រុសល្អឡើងវិញហើយ!! មានតែការចងចាំនោះទេដែលលោកប្រុសត្រូវតែព្យាយាមរំលឹកវាឡើងវិញហើយយកទឹកកកឬក៏របស់អីដែលក្តៅៗមកស្អំក្បាលខាងក្រោយរយៈពេល 15 នាទីជារៀងរាល់ថ្ងៃដើម្បីឲ្យឈាមវារលាយ ងាយស្រួលក្រែងលោអាចទាំងចងចាំអីបានខ្លះហើយត្រូវព្យាយាមសម្រាកឲ្យបានច្រើននិងកុំតឹងតាំងពេកណាលោកប្រុស!"។ ពេលនេះគ្រូពេទ្យបានមកជួយលាងរបស់ឲ្យអ្នកណាដោយសារតែនាងត្រូវរបួសក៏បាននិយាយផកតែផ្តាំហើយក៏បានណែនាំទៅកាន់នាយកំលោះដែរហើយពេលនោះក៏គាត់ចាកចេញទៅទើបនៅពេលនេះតែនាយកំលោះនិងនាងក្រមុំដែលអង្គុយមើលមុខគ្នា។
"ហេតុអីបានជា ថេយ៍ ដឹងថាខ្ញុំមានគ្រោះថ្នាក់?"។ ណាណា សួរនាំហើយពេលនោះ លីថេយ៍ ដែលអង្គុយនៅលើគ្រែក៏ក្រពាត់ដៃសម្លឹងមើលមុខនាង។
"ក៏ដូចនិយាយមុនមិញថាខ្ញុំឮដោយចៃដន្យនោះទេ! គេតេទូរសព្ទនិយាយគ្នា ជួលមនុស្សដើម្បីឲ្យចាប់នាងទើបខ្ញុំជួយពឹងឲ្យ រ៉េនដូ គេក្លែងបន្លំធ្វើជាមនុស្សដែលចាប់នាងនោះអី! ខ្ញុំមិនសូវយល់រឿងអីនោះទេគ្រាន់តែមានអារម្មណ៍ថាគេធ្វើរឿងបែបនេះវាមិនត្រឹមត្រូវតែប៉ុណ្ណោះហើយខ្ញុំក៏មិនយល់ពីនាងទៀតដែលដឹងហើយថានាងនឹងអាចគ្រោះថ្នាក់យ៉ាងណានៅពេលដែលមកទីនេះពេលយប់ម្នាក់ឯងនោះ?! នាងគួរតែមានអារម្មណ៍ដឹងថា ម៉ាលីហ្សា មិនមែនជាមនុស្សដែលចិត្តល្អដាក់នាងនោះទេ! ទោះបីមិនមានរឿងដែលកើតឡើងដូចថ្ងៃនេះតែវាគង់នឹងមានថ្ងៃណាមួយដែលគេអាចធ្វើបាបនាងជាក់ជាមិនខាន! មិនចេះខ្វល់ពីខ្លួនឯងខ្លះទេហី?"។ លីថេយ៍ ក៏ថាឲ្យនាងហើយពេលនោះ ណាណា ក៏ញញឹមមុននឹងស្រវ៉ាកាន់ដៃរបស់គេ។

YOU ARE READING
??????????????????? ????????? 1 ( Bossy Guy And Clumsy Girl ) Season 1 ???
Romance??????????????????? ????? : ????????????????? ( Bad romance ) ? ???????????????????????????????????????????????????????? ??????? ???? 7 ????????????????????????????????????????????????????????????????????????????????????????????????????????????????...