"នេះខ្ញុំទើបតែជួបលោកម្នាក់ទេដែលជានាយកឆ្លាតនោះ! បើលោកនាយកសង្ហាដឹងពីគោលបំណងរបស់ខ្ញុំអញ្ចឹងហើយនោះ! ឆាប់ស៊ីញ៉េហើយឲ្យតែម្ដងទៅ! នោះខ្ញុំនឹងដឹងគុណលោកនាយក! ទោះទៅណាមកណាក៏ខ្ញុំហៅលោកនាយកនិងគោរពលោកជានាយកមួយនៅក្នុងចំណោមនាយកទាំង 100 នាក់ដែលខ្ញុំធ្លាប់រៀនជាមួយដែរ! មុខស្អាតបាតដូចតារ៉ា! រូបរាងនៀកវិញក៏សង្ហាហើយរីឯខួរក្បាលវិញក៏ឆ្លាតដែរ!"។
"អ៎! អញ្ចឹងបានន័យថានាងកំពុងតែពេញចិត្តទៅនឹងសំណើរដូចដែរខ្ញុំនិយាយជាមួយនាងមុននេះហើយនឹងហ៎?!"។
"ចាស!! គឺមែនហើយលោកនាយក! អញ្ចឹងលោកនាយកសរសេរក្រដាសបញ្ឈប់ខ្ញុំឥឡូវតែម្តងទៅ! កុំឲ្យនៅយូរសៅម្មងហើយចាំខ្ញុំសរសេរព័ត៌មានឪពុកម្ដាយខ្ញុំនៅក្នុងហ្នឹងឱ្យ! មិនបាច់ពិបាកសួរទេ!"។
"នាងគិតថាចង់បញ្ឈប់នាងឲ្យមានប្រសិទ្ធភាពនោះ ត្រឹមតែក្រដាសមួយសន្លឹកនោះវាអាចមានន័យដែរទេ? នាងធ្វើតាមវិធីខ្ញុំទៅ! ខ្ញុំចង់ទៅជួបឪពុកម្ដាយនាងផ្ទាល់តែម្តង! វាគឺល្អជាងហើយងាយស្រួលបានប្រាប់ដំណឹងឲ្យបានច្បាស់លាស់ផង! នាងមិនគិតថាវាល្អជាងសរសេរក្រដាសអីនេះទេហី?"។
"អួយ!!! លោកនាយកនៀកគួរឲ្យស្រឡាញ់ហើយចិត្តល្អទៀត! ថែមទាំងសង្ហាខ្លាំងៗគឺថាកើតមកល្អទាំងព្រមតែម្តង!"។
រឿងរ៉ាវរបស់ក្រមុំមេបង្ករឿងនឹងកម្លោះសង្ហាមុខមាំម្នាក់នេះនឹងមានវិវាទហើយនឹងស្ថានភាពបែបណាខ្លះក្នុងដំណើរជិវិតដែលពួកគេត្រូវចំណាយពេលដែលមានមកដើរចូលជិវិតគ្នាហើយថាតើនឹងមានបញ្ហាចាក់ស្រេះហើយនឹងរកដំណោះស្រាយបានដោយវិធីណាខ្លះទៅ?
កូនស្រីទោលនៃត្រកូល អេវើលីន ដែលពូកែបំផុតរឿងខូចខិលនាំបញ្ហាមកឲ្យគ្រួសារនឹងអាចបញ្ឈប់វាសនាមហាកូររបស់នាងត្រឹមដៃរបសកម្លោះមុខស្មើដែលជានាយកសាលាក៏ជាទាយាទច្បងរបស់ ថេយ៉ុង គ្រីហ្វីន បានដែររឺក៏ត្រូវក្លាយជាល្បែងកំសាន្តដែលនាងក្រមុំមហាកូរនេះបង្វិលគេវិញ។
មកស្វែងរកចម្លើយទាំងអស់គ្នាក្នុងរឿងភាគ ស៊េរី ថ្មី ( ម្ចាស់ស្នេហ៍កំណាច 💘 ) រដូវកាលទីមួយ ( ជម្រិតបេះដូងមេញ្ហា 💥💨💓 ) មកដល់ក្នុងពេលឆាប់ៗ...
New series : ( Bad romance 💓 ) Bossy guy and clumsy girl 💥💨💓 coming soon......
តួអង្គឯកក្នុងរដូវកាលទី ១ : លីថេយ៍ គ្រីហ្វីន ( Litay Griffin) X ណាណា អេវើលីន ( Nana Evelyn )
( នេះជារឿងថ្មីបន្តស៊េរីពី សំណព្វចិត្តម៉ាហ្វៀ ( Mafia' a sweetheart 💜 ) នៃការវិលត្រលប់របស់អេតមីនមកកាន់ការសរសេររឿងម្តងទៀត! សង្ឃឹមថានឹងតែគាំទ្រ អេតមីន ណា៎! ចង់ដឹងមែនទែនថាមានអ្នករង់ចាំចង់ដឹងពីជីវិតរបស់កូនៗនៃកម្លោះសង្ហាទាំង 7 យើងនឹងបែបណាតើផ្អែមល្ហែមរឺជូរចត់ដូចជាពួកគេរឺក៏អាចនឹងខ្លាំងជាពួកគេមានតែមើលលើសន្ទុះនៃការគាំទ្ររបស់អ្នកទាំងអស់គ្នាហើយណា៎ !! សង្ឃឹមថានឹងជួបគ្នាឆាប់ៗ! )
ដោយក្តីស្រលាញ់ : លូសុី 🩵

YOU ARE READING
??????????????????? ????????? 1 ( Bossy Guy And Clumsy Girl ) Season 1 ???
Romance??????????????????? ????? : ????????????????? ( Bad romance ) ? ???????????????????????????????????????????????????????? ??????? ???? 7 ????????????????????????????????????????????????????????????????????????????????????????????????????????????????...