抖阴社区

????? ?? : ?????????????????????

190 7 4
                                    

"នែក្មេងច្រម៉ក់!! ក្រោកឡើងមើល!!? អូននៅគេងទ្រមក់ដល់ពេលណានៀក!"។ ពេលនេះរាងកាយស្រឡូនដែលមានត្រឹមតែភួយបិទបាំងរាងកាយដែលកំពុងកៀកដៃបុរសសង្ហាឱបគេយ៉ាងណែននោះកំពុងតែលង់លក់នៅក្នុងទំនេកព្រោះតែនាងពិតជាអស់កម្លាំងកំហែងសឹងតែងើបមិនចង់រួចទៅហើយ។

"ប្រាំនាទីទៀតទេ! តែប្រាំនាទីទៀតតែប៉ុណ្ណោះណា៎!! អូនហត់ខ្លាំងណាស់!"។ ណាណា ក៏រអ៊ូររទាំមុននឹងលើកដៃឱបកររបស់គេយ៉ាងណែនហើយនាងហាក់មិនចង់ក្រោកពីដំណេកតែពេលនោះ លីថេយ៍  ក៏សើចមុននឹងស្រវាថើបថ្ងាសនាងហើយលើកដៃអង្អែលថ្ពាល់នាង។

"អត់ទេអូន!! ព្រឹកហើយណា! អូនត្រូវតែទៅរៀនណា!"។ នាយកំលោះក៏និយាយបែបនេះទើបនាងក្រមុំត្រូវបង្ខំបើកភ្នែកឡើងមើលពន្លឺថ្ងៃដែលចាំងចូលមកដោយពិបាកព្រោះនាងនៅភាពងងុយរុំព័ទ្ធខ្លួនដដែល។

"ហូយ...គេងតិចសោះក៏មិនបាន! នៀកមកពីបងទាំងអស់ហ្នឹង!"។ ណាណា ក៏រអ៊ូនៅពេលដែលនាងដឹងថាខ្លួនប្រាណនាងចុករោយគ្រប់កន្លែងហើយគ្មានកម្លាំងក៏ព្រោះតែអ្នកណាទើបពេលនោះ លីថេយ៍ ក៏សើចមុននឹងគេក៏ថើបថ្ពាល់នាងទាំងសងខាងទាំង ណាណា នៅបិទភ្នែកមិនព្រមបើកនៅឡើយ។

"ពុទ្ធោព្រះនាង!! បងសុំទោសណា!! ដូចបងធ្លាប់ប្រាប់អញ្ចឹងថាបើបងស្រលាញ់អ្នកណាហើយនោះបងមិនមែនស្រឡាញ់ធម្មតាៗដូចគេដូចឯងនោះទេ! បងស្រឡាញ់ខ្លាំងដូច្នេះអូនត្រូវតែរៀនសាំខ្លួនសាំចិត្តទៅនឹងបងឲ្យហើយទៅ! ម៉ោះ...ដើម្បីកុំឲ្យអូននៀុកងរង៉ក់ច្រើនពេក! បងងូតទឹកឱ្យល្អទេ?"។ លីថេយ៍ ក៏និយាយបែបនេះមុននឹងបីនាងក្រមុំ ណាណា ដែលនៅតែបិទភ្នែកមិនព្រមបើកមុននឹងក្រសោបអោបករគេហើយញញឹម។

"បើអញ្ចឹងដុសធ្មេញហើយកក់សក់ឲ្យអូនផង! ខ្ជិលណាស់ ហត់អត់មានកម្លាំងទេ!"។ ណាណា ក៏ញិកញ៉ក់ដាក់គេទើបពេលនោះនាយកំលោះពិតជាខ្នាញ់នឹងនាងហើយគេក៏យកច្រមុះខ្លួនឯងទៅត្រដុសនឹងចុងច្រមុះរបស់នាងរួចនាំគ្នាចូលទៅសម្អាតកាយទាំងពីរនាក់តែម្ដង។

"អាវ៎!! ថេយ៍ អូនចង់ដោះចិញ្ចៀនចេញសិន! នេះអូនខ្លាចវាបាត់ពេលកំពុងតែអង្គុយត្រាំនៅក្នុងអាងទឹកទាំងពីរនាក់!"។ ណាណា ក៏សម្លឹងមើលដៃរបស់នាងដែលមានចិញ្ចៀនពេជ្រយ៉ាងធំដែលទើបតែបំពាក់ឲ្យកាលពីយប់មិញទើបនាយកំលោះស្រវាចាប់ដៃ ណាណា ហើយថើបដៃរបស់នាងមុននឹងគ្រវីក្បាល។

??????????????????? ????????? 1 ( Bossy Guy And Clumsy Girl ) Season 1 ???Where stories live. Discover now