"អាយ៎!!!! អាប្រុសចង្រៃ!!!"។ <ផាច់>ពេលនេះ ណាណា ក៏កញ្ជ្រោលហើយក៏រុញ លីថេយ៍ ចេញមុននឹងលើកដៃមកទះ លីថេយ៍ តែម្តងធ្វើឲ្យ លីថេយ៍ ក៏ភ្ញាក់ផ្អើលដូចគ្នា។
"នែ!! អូយ!!! នាងយ៉ាងម៉េច-អូយ!!"។ <ផាច់ៗ> ណាណា នៅតែទះគេមិនឈប់ទើប លីថេយ៍ ត្រូវចាប់ដៃនាងជាប់មុននឹងទប់ស្ថានការដែលរញ៉េរញ៉ៃហើយ ណាណា ក៏ខឹងស្អប់គេជាខ្លាំងព្រោះគេបានឆក់យកស្នាមថើបដំបូងរបស់នាងដោយបែបនេះហើយថែមទាំងជាមនុស្សដែលនាងស្អប់ហើយតែងតែដាក់បណ្ដាសារៀងរាល់ពេលវេលាទៀតផងគឺនាងមិនយល់ព្រមនោះទេដែលត្រូវបាត់បង់ស្នាមថើបលើកដំបូងជាមួយបុរសបែបនេះ។
"លែងដៃណា៎អាព្រាននារី! អាប្រុសបោកមិនត្រឹមតែបោកទេថែមទាំងថោកទាបហ៊ានឆ្លៀតឱកាសមកថើបគេទៀតផង! នេះត្រូវតែជម្រះបញ្ជីជាមួយលោកឯងហើយ! បើមិនជម្រះបញ្ជីជាមួយលោកឯងទេ ខ្ញុំមិនហៅខ្លួនឯងថា ណាណា អេវើលីន នោះទេ!"។ ពេលនោះ ណាណា ក៏ស្រាប់តែព្រលែងដៃពីគេរួចក៏ស្ទុះមកច្របាច់កគេមុននឹងទិដ្ធភាពកាន់តែរញ៉េរញ៉ៃលើសដើម។
"អូយ! នែៗនាងដាច់ខ្យល់ខ្ញុំ..ស្លាប់..នាងប្រាកដជាមានទោសពីបទធ្វើឃាត..មនុស្សជាមិនខាន-អាក៎..លែងខ្ញុំណា៎! លែង!"។ លីថេយ៍ ក៏ប្រឹងចាប់ដៃនាងហើយរុញនាងចេញតែ ណាណា បែរជាមិនស្ដាប់នាងស្រាប់តែស្ទុះមកច្របាច់កគេមុននឹងឡើងមកអង្គុយពីលើគេទាំងមិនដឹងថាកាយវិការបស់នាងពេលនេះមើលទៅវាគួរឲ្យអស់សំណើចបែបណាហើយបើសិនជាអ្នកក្រៅមើលមកក៏គិតថាពួកគេនេះកំពុងតែធ្វើរឿងមិនសមគួរកណ្ដាលថ្ងៃត្រង់ហើយ។
"មនុស្សដូចជាលោកឯងនេះណាស់ងាប់បាត់តែម្ដងទៅក៏ល្អដែរ! លោកឯងកើតមកដើម្បីតែធ្វើជាមារជ្រែក មារដែលមកយាយីជីវិតរបស់ខ្ញុំ ដណ្ដើមយកក្តីសុខរបស់ខ្ញុំ! លោកឯងនេះចង់យ៉ាងម៉េចហា៎? ខ្ញុំនេះណាទ្រាំជាមួយលោកឯងយូរណាស់មកហើយ! ខ្ញុំទ្រាំៗសឹងតែផ្ទុះខួរមកទៅហើយនានដឹងទេ!? ពេលនេះបើទោះបីជាត្រូវជាប់ទុក្ខពីបទសម្លាប់មនុស្សក៏ខ្ញុំត្រូវតែសម្លាប់លោកឯងឲ្យបានដែរ! ងាប់ទៅ!"។ ណាណា មានមាឌតូចទោះប្រឹងរឹតកម្លាំងដៃខ្លាំងប៉ុណ្ណាក៏នាងនៅតែមិនអាចឈ្នះជាមួយនឹងបុរសម្នាក់នេះបានទើបពេលនោះ លីថេយ៍ ក៏ចាប់ដៃនាងជាប់មុននឹងទាញដៃរបស់នាងចេញហើយក៏រុញនាងផ្ទប់ទៅនឹងចង្កូតឡានទើបដងខ្លួនរបស់ពួកគេត្រូវផ្អឹបជាប់គ្នាហើយពេលនេះ លីថេយ៍ ក៏សង្កត់នាងជាប់ហើយផ្ទៃមុខនៅត្រឹមតែមួយចំអាមដៃពីគ្នាតៃប៉ុណ្ណោះ។

YOU ARE READING
??????????????????? ????????? 1 ( Bossy Guy And Clumsy Girl ) Season 1 ???
Romance??????????????????? ????? : ????????????????? ( Bad romance ) ? ???????????????????????????????????????????????????????? ??????? ???? 7 ????????????????????????????????????????????????????????????????????????????????????????????????????????????????...