抖阴社区

????? ?? : ??????????????????????????????

167 5 4
                                    

"អូ!! ជេម មានការអី?"។ នៅពេលដែលឮសំឡេងបុរសសង្ហារាងខ្ពស់ដែលបានស្រែកហើយនាង ណាណា ក៏ងាកក្រោយទើបពេលនោះ ជេម មានទឹកមុខមិនសូវល្អហើយសម្លឹងមើលនាងចំកែវភ្នែកហាក់កំពុងតែព្យាយាមប្រាប់ថាគេមានអារម្មណ៍មិនសប្បាយចិត្ត។

"មិនឃើញ ណាណា មករៀនពីរថ្ងៃហើយ! មានបញ្ហាអីអ្ហ?"។ ពេលនេះគេក៏សួរ ណាណា បែបនេះទាំងដែលថ្ងៃមុនគេក៏ទើបតែឃើញការ ដេតធីង របស់នាងជាមួយនឹង លីថេយ៍ ហើយពេលនោះ ណាណា ក៏ញញឹមមុននឹងលើកដៃមកវែកសក់ធ្វើឲ្យពន្លឺចែងចាំងប៉ះនឹងភ្នែករបស់ ជេម ក៏ឃើញច្បាស់ថាម្រាមដៃនាងខាងឆ្វេងរបស់ ណាណា មានចិញ្ចៀនយ៉ាងធំធ្វើឲ្យគេកាន់តែមានអារម្មណ៍មិនស្រណុកចិត្តថែមមួយកម្រិតទៀត។

"គឺមានរឿងខ្លះដែលត្រូវការដោះស្រាយទើបមិនបានមករៀន! អឺ...នេះ ជេម ឆ្ងល់តែប៉ុណ្ណឹងទេហ្អ៎?"។ ណាណា ក៏សួរហើយពេលនោះ ជេម គេមានទឹកមុខស្មើមុននឹងដើរមកក្បែរ ណាណា ហើយស្រវាចាប់ដៃរបស់ ណាណា ដែលមានចិញ្ចៀនទើបនាងភ្ញាក់ផ្អើលតែម្ដង។

"ចិញ្ចៀននេះអ្នកណាជាអ្នកឲ្យ ណាណា ? ហេតុអី ណាណា ពាក់ចិញ្ចៀនពេជ្រធំបែបនេះនៅលើម្រាមដៃនាងខាងឆ្វេង?"។  ជេម ក៏សួរនាំហើយពេលនោះនាងក្រមុំក៏សម្លឹងមើលនាយមុននឹងវាសដៃចេញពីគេហើយនាងក៏ញញឹម។

"អូ!! គឺខ្ញុំភ្ជាប់ពាក្យ! ខ្ញុំត្រូវតែពាក់ចិញ្ចៀនព្រោះខ្ញុំមានគូដណ្ដឹងហើយ! មានអីមែនទេ?"។ នាងក៏នៅតែសួរបែបនេះហើយពេលនោះ ជេម គេបង្ហាញទឹកមុខដែលមានអារម្មណ៍ថាក្នុងចិត្តរបស់គេពើតផ្សារនៅពេលដែលឮសំដីបែបនេះចេញពីមាត់ ណាណា ទើបគេនៅតែស្រវាកាន់ដៃរបស់នាងហើយសម្លឹងមើលនាងដោយការភ្នែកស្រពោន។

"ប្រាប់បានទេថាគូដណ្ដឹងរបស់ ណាណា មិនមែនជា លីថេយ៍ ?"។សម្ដីមួយនេះបានធ្វើឲ្យ ណាណា សម្លឹងមើលមុខគេដោយទ្រឹងស្ងផមហើយពេលនោះនាងក៏ទើបតែនឹកឃើញដល់ ជេម ដែលធ្លាប់សារភាពប្រាប់នាងកាលពីមុននោះហើយនាងក៏ដឹងថាហេតុអ្វីគេមានទឹកមុខបែបនេះមកកាន់នាងទើបពេលនោះ ណាណា បានត្រឹមញញឹមហើយនាងក៏វាសដៃចេញពីគេតិចៗ។

"ជេម ហេតុអីក៏គិតថាគូដណ្ដឹងខ្ញុំមិនគួរជា ថេយ៍ ? នេះមានបញ្ហាអីជាមួយ ថេយ៍ ខ្លាំងណាស់មែនទេ?"។ ណាណា ក៏សួរនាំបែបនេះព្រោះនាងដឹងថារវាងអ្នកទាំងពីរប្រហែលជាមានទំនាក់ទំនងមិនសូវល្អទេហើយពេលនោះ ជេម ហាក់អស់សំណល់ទៅនឹងសម្ដីរបស់នាងមុននឹងគេក៏មើលមុខនាងដែលចងចិញ្ចើមចូលគ្នា។

??????????????????? ????????? 1 ( Bossy Guy And Clumsy Girl ) Season 1 ???Where stories live. Discover now