抖阴社区

????? ?? : ???????????????????????

127 8 8
                                    

"អញ្ចឹងបានន័យថារឿងដែលឯងនិយាយថាឯងធ្លាប់ត្រូវបានគេចាប់ធ្វើបាប ឯងធ្លាប់ត្រូវបានស្រីៗនៅក្នុងសាលាឯងនោះគំរាមធ្វើបាបឯងហើយឯងត្រូវគេរំលោភក៏ព្រោះតែឯងចង់ឲ្យ ថេយ៍ អាណិតហលយយល់ថាមកពីគេដើម្បីឲ្យ ថេយ៍ យល់ព្រមការពារឯង! ចឹងរឿងទាំងអស់នេះឯងគ្រាន់តែបោកប្រាស់គេ! តាមពិត...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

"អញ្ចឹងបានន័យថារឿងដែលឯងនិយាយថាឯងធ្លាប់ត្រូវបានគេចាប់ធ្វើបាប ឯងធ្លាប់ត្រូវបានស្រីៗនៅក្នុងសាលាឯងនោះគំរាមធ្វើបាបឯងហើយឯងត្រូវគេរំលោភក៏ព្រោះតែឯងចង់ឲ្យ ថេយ៍ អាណិតហលយយល់ថាមកពីគេដើម្បីឲ្យ ថេយ៍ យល់ព្រមការពារឯង! ចឹងរឿងទាំងអស់នេះឯងគ្រាន់តែបោកប្រាស់គេ! តាមពិតទៅឯងមិនអីនោះទេមែនទេ?"។ ណាណា និយាយបែបនេះពីរឿងរ៉ាវដែលនាងបានស្ដាប់ពី ម៉ាលីហ្សា ហើយពេលនោះ ម៉ាលីហ្សា ក៏ញញឹមចុងមាត់រួចក៏ចាប់ច្របាច់មាត់របស់នាង។

"ត្រូវហើយ! បើសិនជាយើងមិននិយាយបែបនេះឯងគិតថា ថេយ៍ គេអាចនឹងមានវិប្បដិសារីមួយជីវិតអញ្ចឹងដែរទេ? ឯងឃើញទេថាទោះបីជាគេក្លាយជាគូដណ្ដឹងនិងឯងក៏គេនៅតែទុកយើងជាមនុស្សសំខាន់ដែរ! យើងតែងតែស្ថិតនៅក្នុងចិត្តរបស់គេព្រោះ ថេយ៍ តែងតែគិតថាគេជាមនុស្សដែលខុស! គេការពារយើងមិនបានល្អធ្វើឲ្យយើងជួបបញ្ហាក៏ព្រោះតែគេ! គេស្អប់ស្រីៗជុំវិញខ្លួនគេតែគេបែរជាទុកយើងពិសេស! ការពារយើងមករហូត! ឯងមិនឃើញទេហេ៎ថាគេយកចិត្តទុកដាក់នឹងយើងបែបណានោះតែពេលនេះគេដូចជាមនុស្សផ្សេង! គ្រប់យ៉ាងគឺមកពីឯង..គឺមកពីស្រីចង្រៃដូចនាងឯង!"។ ម៉ាលីហ្សា ក៏ចាប់កន្ត្រាក់ដងខ្លួនរបស់ ណាណា ហើយក៏រុញនាងផ្ទប់នឹងកៅអីមួយផាំងៗធ្វើឲ្យនាងឈឺខ្នងជាខ្លាំងប៉ុន្តែនាងសម្លឹងមើលសកម្មភាពដែលហាក់បីដូចជាមិនប្រក្រតីរបស់ ម៉ាលីហ្សា បន្ទប់ពីរុញនាងហើយក៏ចាប់ផ្តើមញ័រដៃហើយយកដៃនាងខ្លួនមកចាប់សក់របស់ខ្លួនឯង។

"នេះយើងមិននឹកស្មានទេថាមនុស្សស្រីដូចជានាងជាមនុស្សស្រីបែបនេះ! ខំគិតពីដំបូងថាជាមនុស្សល្អត្រឹមត្រូវ! តាមពិតនាងគ្រាន់តែជាពពួកមនុស្សស្រីដែលស្រឡាញ់ ថេយ៍ រហូតដល់រោគចិត្តខ្លួនឯង! រួចក៏បង្កើតសាងរឿងឡប់ៗសតិបែបនេះមកឲ្យគេទទួលខុសត្រូវ! នាងគិតរឺថានាងធ្វើបែបនេះគេអាចស្រឡាញ់នាងនោះ?"។ ណាណា ក៏ថាឲ្យនាងហើយ ម៉ាលីហ្សា ក៏សម្លក់សម្លឹងនាងហើយក៏បញ្ចេញកូនកាំបិតស្នៀតមួយដែលនាងដាក់តាមខ្លួននោះយកមកភ្ជង់កររបស់ ណាណា ធ្វើឲ្យនាងក្រមុំត្រូវស្រឡាំងកាំងមុននឹង ម៉ាលីហ្សា ក៏អោនមកខ្សឹបដាក់នាង។

??????????????????? ????????? 1 ( Bossy Guy And Clumsy Girl ) Season 1 ???Where stories live. Discover now