抖阴社区

????? ?? : ?????????????????

156 6 5
                                    

ពេលនេះទឹកមុខកូនប្រុសដ៏រឹងមាំបានសម្លឹងមើលឪពុករបស់គេដោយភាពអង់អាចជាកូនប្រុសនិងទំនួលខុសត្រូវដែលធ្វើឲ្យ ណាណា មើលគេដោយក្តីរំភើបសូម្បីតែម្ដាយឪពុករបស់នាងក៏មានអារម្មណ៍ថាខ្លួនឯងសប្បាយចិត្តបើសិនណាជាទទួលបានប្រុសសង្ហាម្នាក់នេះមកធ្វើជាកូនប្រសារនោះជីវិតពួកគេប្រៀបបីដូចជាបានទេវតាម្នាក់ចូលមកក្នុងផ្ទះយ៉ាងអញ្ចឹង។

"រឿងនេះមិនសម្រេចតែលើការតាំងចិត្តរបស់ឯងឬក៏អត់ទេ! សម្រេចទៅលើក្មួយ ណាណា និងសម្រេចទៅលើលោកជំទាវហើយនិងលោកឯកឧត្តមថាតើទទួលយកកូនប្រុសដែលមិនល្អរបស់ខ្ញុំបានដែរឬក៏អត់? ខ្ញុំមិនដែលធ្លាប់គិតទេខ្ញុំថាគេមានចរិតចូលចិត្តបង្ខិតបង្ខំគេបែបនេះ! ខ្ញុំដឹងថាខ្ញុំអប់រំកូនប្រុសមិនទាន់បានល្អគ្រប់គ្រាន់! ខ្ញុំខ្លាចថាគេធ្វើរឿងខ្លះដែលអ្នកទាំងអស់គ្នាមិនពេញចិត្ត!"។ ថេយ៉ុង ដែលមានអត្តចរិតបែបគួរសមនិងចេះដឹងខុសត្រូវបើទោះបីជាកូនរបស់គេមានទំនួលខុសត្រូវនោះក៏នៅតែមានការសម្តែតភាពដឹងខុសមកកាន់ម្តាយឪពុក ណាណា ហើយនឹង ណាណា ដែរ។

"អូយ ...ស្លាប់ហើយលោក ថេ ! ពួកយើងនេះមិនដែលប្រកាន់នឹងគ្រួសារ គ្រីហ្វីន នោះ! ហើយមានតែគ្រួសាររបស់លោក ថេយ៉ុង នោះទេដែលគួរប្រកាន់មកលើគ្រួសាររបស់ខ្ញុំវិញនោះព្រោះពួកយើងក៏មិនសូវជាមានកេរិ៍ឈ្មោះល្អ មានរឿងនានារញ៉េរញ៉ៃច្រើន! មានតែពួកខ្ញុំមានមោទនភាពបំផុតបើសិនជាពួកយើងបានក្លាយជាគ្រួសារតែមួយនោះ! ខ្ញុំសឹងតែគិតថាវាមិនអាចទៅរួចទៀតផង!"។ ពេលនោះម៉ាក់របស់ ណាណា ក៏តបហើយប៉ាចុងរបស់ ណាណា ក៏ងក់ក្បាលដូចគ្នា.

"បើសិនជាខាងគ្រួសារក្មួយ ណាណា  មិនប្រកាន់បែបនេះទៅហើយខ្ញុំក៏ពិតជាសុំទោសហើយក៏អរគុណដែលអធ្យាស្រ័យមកកាន់កូនប្រុសរបស់ខ្ញុំផង! ខ្ញុំមិនដែលធ្លាប់គិតទេថាគេធ្វើបែបនេះប៉ុន្តែទោះជាយ៉ាងណាពួកយើងគឺមានទំនួសខុសត្រូវ! ពីថ្ងៃនេះតទៅពួកយើងក៏ធម្មតាទៅវិញទៅមក! ចាត់ទុកថាបើកូនមានរឿងអីមិនបាច់ក្រែងចិត្តពួកយើងនោះទេ! និយាយប្រាប់ពួកយើងបានបើសិនជា ថេយ៍ គេធ្វើឲ្យកូនស្រីអ្នកទាំងពីរមិនសប្បាយចិត្ត! ពួកយើងក៏ដូចជាគ្រួសារតែមួយដូចគ្នា!"។ ថេយ៉ុង  ក៏ប្តូរទឹកមុខហើយញគឹមដាក់ ណាណាព្រោះគេមើលទៅក៏ហាក់ពេញចិត្តនឹងនាងហើយពេលនោះ ម៉ូយ៉ុង ក៏រត់មកកាន់ដៃរបស់ ណាណា ។

??????????????????? ????????? 1 ( Bossy Guy And Clumsy Girl ) Season 1 ???Where stories live. Discover now