អាងហែលទឹកនៅក្នុងសាកលវិទ្យាល័យ...
រាងស្ដើងរបស់នារីម្នាក់កំពុងតែឈុតស្ថិតនៅក្នុងឈុតអ្នកសិក្សាបានសម្លឹងមើលអាងទឹកដោយទឹកមុខរបស់នាងហាក់មិនរឹងមាំនិងកោងកាចដូចសព្វតែនាងមានសភាពដូចជាកំពុងតែញញើតហើយនិងខ្លាចជាមួយនឹងអ្វីដែលមានកំពុងតែឃើញនេះហើយបើគ្រាន់តែវាជាអាងទឹកទំហំធំមួយដែលធម្មតាសម្រាប់ទុកឲ្យសិស្សហាត់សមកីឡាហែលទឹកតែប៉ុណ្ណោះតែមើលទៅ ណាណា ដែលកាន់តែដងជូតសម្អាងមាត់អាងទឹកពេលនេះបែរជាញ័រដៃញ័រជើងហើយសម្លឹងមើលវាដូចជាមានអាការៈកើតខ្លាចជាមួយនឹងទឹកនោះឯង។
"ចង្រៃយ៎! ដូចជាខ្វះវិន័យឲ្យដាក់អញ្ចឹង! មកជូតមាត់អាងទឹក! រឺក៏គ្រូនេះដឹងថាយើងខ្លាចទឹក?"។ ណាណា ក៏និយាយម្នាក់ឯងរអ៊ូផងហើយអូសដងជូតតិចៗតែមិនហ៊ានទៅក្បែរមាត់អាងពេកនោះទេក៏ព្រោះតែនាងជាមនុស្សដែលខ្លាចទឹកតាំងតែពីក្មេងហើយនាងធ្លាប់មានប្រវត្តិមិនល្អជាមួយនឹងទឹកដោយសារតែកាលពីក្មេងនាងប៊ិះនឹងលង់ស្លាប់ដោយសារតែទឹកទើបបានជានាងភ័យខ្លាចជាមួយនឹងអាងទឹក ទឹកសមុទ្រឬក៏ទឹកទន្លេមិនថាបែបណាឲ្យតែទាក់ទងជាមួយនឹងទឹកនាងមានអារម្មណ៍ថាមិនសូវជាសប្បាយចិត្តហើយក៏ខ្លាចវាផងដែរតែដោយសារតែមិនចង់ចាញ់ចិត្តទើបនាងព្រមទទួលវិន័យដោយឫកពារក្រអឺតក្រទមហើយដើរចេញមកតែម្ដង។
"អូយមើលស្រីជើងខ្លាំងនោះ! យ៉ាងម៉េចហើយហ្នឹងហ៎? ម៉េចក៏មកឈរជូតអាងទឹក? បើតាមឲ្យទាយច្បាស់ជាប់វិន័យគ្រូហើយ! អេ!! ក្រែងឯងនៀកជាជើងខ្លាំងអី? ម៉េចក៏ឲ្យគ្រូដាក់វិន័យបាន?"។ ពេលនោះក៏មានសំឡេងស្រីៗមួយក្រុមដែលដើរមកពេលពេបជ្រាយនាងពីចម្ងាយហើយប្រាកដជាគ្មានអ្នកណាក្រៅពីក្រុមស្រីៗដែលត្រូវ ណាណា វ៉ៃនោះទេហើយក្រុមមួយនេះក៏សុំណែនាំឲ្យស្គាល់ឈ្មោះពួកគេហៅថាក្រុម អេលី ដោយសារតែមេក្រុមរបស់ពួកគេជានារីដែលត្រូវ ណាណា វៃនោះគឺឈ្មោះ អេលី នោះឯង។
"ហ៊ើយ...ស្មានតែសំឡេងឆ្កែព្រុសមកពីណាតើ! តាមពិតមនុស្សដដែលៗមិនចេះធុញថប់ខ្លះទេហី! គេវ៉ៃខ្ទប់ជញ្ជាំងពីរបីដងហើយដូចជាមិនស្ងប់នៅក្នុងខ្លួនសោះនៀក!"។ ណាណា ក៏តបតឲ្យនារីម្នាក់នោះវិញហើយនារីម្នាក់នោះក៏សម្លក់សម្លឹង ណាណា មុននឹងមកជិតនាង។

YOU ARE READING
??????????????????? ????????? 1 ( Bossy Guy And Clumsy Girl ) Season 1 ???
Romance??????????????????? ????? : ????????????????? ( Bad romance ) ? ???????????????????????????????????????????????????????? ??????? ???? 7 ????????????????????????????????????????????????????????????????????????????????????????????????????????????????...