抖阴社区

????? ?? : ????????????????????

191 6 4
                                    

កន្ត្រកវិលដ៏ធំនៅក្នុងសួនកម្សាន្តពេលនេះកំពុងតែវិលយឺតៗហើយកន្ត្រកនីមួយៗតែងតែមានគូស្នេហ៍ជាច្រើនមកអង្គុយលើនេះក៏ព្រោះតែពួកគេនាំគ្នាចង់មកសម្រេចបំណងប្រាថ្នាការថើបគ្នានៅពេលដែលកន្ត្រកវិលបានឡើងទៅដល់ខាងលើបំផុតដែលគេតំណាលតគ្នាគិតថាគូស្នេហ៍និងមានតែក្តីស្រឡាញ់រឹងមាំជានិរន្តន៍និងដែលផ្អែមល្ហែមបំផុតហើយពេលនេះក៏មានគូស្នេហ៍មួយគូកំពុងតែអង្គុយកៀកកិតក្បែរគ្នាគ្នាខណៈកំលោះសង្ហាបានលើកដៃមកឱបស្មានាងក្រមុំដែលផ្អែកមកលើគេហើយសម្លឹងទៅមើលទេសភាពខាងក្រៅដោយញញឹមៗ។

"មិនដែលមើលឃើញទេសភាពថ្ងៃលិចមានពណ៌ស្អាតបែបនេះនោះទេ! ធ្លាប់តែបានឃើញពីចម្ងាយដល់ពេលបានឡើងមកលើជិតបែបនេះទើបដឹងថាវាមានពណ៌ស្អាតខ្លាំងណាស់!"។ ណាណា ក៏និយាយខណៈដៃរបស់នាងកាន់ដៃ លីថេយ៍ យ៉ាងជាប់រីឯនាយកំលោះគិតតែសម្លឹងមើលមុខនាងមុននឹងគេញញឹម។

"បងថាថ្ងៃលិចស្អាតបែបណាក៏មិនដូចអូនដែរ! អូននៅតែគួរឱ្យស្រឡាញ់ជាង!"។ លីថេយ៍ គេតែងតែបេះបួយនាងជាប្រចាំទើបពេលនោះ ណាណា ងាកមកសម្លឹងមុខគេបម្រុងថានឹងថាឲ្យគេតែពេលនោះបបូរមាត់របស់ លីថេយ៍ ក៏ប្រថាប់មកលើនាងតែម្ដង។

"ឆ្លៀតឱកាស!! ប្រុសស្អីរកតែកន្លែងចំណេញ !"។ ណាណា ក៏ធ្វើជាចង្អន់នាយកម្លោះមុននឹងនាងងាកមកចេញទើប លីថេយ៍ ក៏ឪនមកសម្លឹងនាង។

"ចុះអូននេះមាត់ខុសពីចិត្ត! មិនចូលចិត្តទេតែញញឹមឲ្យតែរហូត! មុខឱ្យឡើងក្រហមដូចប៉េងប៉ោះ! មិនដឹងជាអ្នកណាទេខូចនោះ!"។ លីថេយ៍ ក៏និយាយបែបនេះទើប ណាណា ខាំមាត់ហើយងាកមុខទៅម្ខាងធ្វើជាងរង៉ក់ដាក់គេ។

"មិនដឹងគិតខុសឬត្រូវទេដែលមកធ្វើគូដណ្ដឹងជាមួយនឹងប្រុសដែលធ្វើឲ្យខឹងរាល់ថ្ងៃនេះ!"។ ណាណា ក៏និយាយបែបនេះទើបពេលនោះ លីថេយ៍ ស្រវាឱបនាងពីក្រោយមុននឹងផ្អៀងមុខម្ខាងមកជិតត្រចៀកនាង។

"អ៎....នេះស្ដាយក្រោយអ្ហស៎ដែលមកធ្វើជាគូដណ្ដឹងរបស់ លីថេយ៍ គ្រីហ្វីន !"។ ពេលនោះ លីថេយ៍ ក៏និយាយបែបនេះហើយ ណាណា ក៏ដៀងភ្នែកមកក្រោយមុននឹងនាងពេបមាត់។

??????????????????? ????????? 1 ( Bossy Guy And Clumsy Girl ) Season 1 ???Where stories live. Discover now