"នេះឯងកុំគិតតែធ្វើរឿងអីឡប់ឆ្កួតទៀត ណាណា ! ម៉ាក់គ្រាន់តែចង់ឲ្យឯងរៀនសូត្រឲ្យបានខ្ពង់ខ្ពស់ដើម្បីធ្វើជាកូនស្រីដែលវានទទួលការអប់រំល្អឥតខ្ចោះតែប៉ុណ្ណោះ! នេះឯងត្រូវត្រៀមខ្លួនក្លាយជាអ្នកស្រីទៅថ្ងៃអនាគតណា៎! ម៉ាក់មិនមែនឲ្យឯងកើតមកធ្វើជាក្មេងពាលបែបនេះទេ!"។ ម៉ាក់របស់នាងក៏ដៀលថាឲ្យនាងទើបពេលនោះ ណាណា ងាកក្រោយហើយក្រឡេកមើលមុខគាត់ដោយទឹកមុខរៀបស្មើ។
"ម៉ាក់ដៀលឱ្យខ្ញុំថាជាក្មេងបាតផ្សា! ចុះអ្នកណាទៅដែលប្រដៅឲ្យខ្ញុំក្លាយជាក្មេងបាតផ្សាទៅ?! មិនមែនជាអ្នកម៉ាក់ទេរឺ? មួយថ្ងៃៗប្រើប្រាស់ពេលវេលាសម្ដែងធ្វើជាតួក្លែងក្លាយទាំងប្តីទាំងប្រពន្ធ! ម្នាក់ៗងប់នឹងកិត្តិយសសូម្បីតែបុរសម្នាក់នេះក៏កំពុងតែពាក់មុខយក្សដាក់ម៉ាក់ព្រោះគ្មានងារខ្ពង់ខ្ពស់តែធ្វើជាល្អណាស់! ហើយម៉ាក់នៀកវិញដែលខំយកលុយជាច្រើនទៅគប់ក្បាលអ្នកសារព័ត៌មានខ្ញុំក៏ធុញថប់ដូចគ្នា! បើម៉ាក់មានពេលទំនេរណាស់ដើម្បីរកកន្លែងដែលខ្ញុំរៀនហើយអប់រំខ្ញុំឲ្យក្លាយជាមនុស្សល្អដែលសង្គមត្រូវការនោះ! គួរណាស់តែយកពេលវេលាមកមើលថែក្បាលខ្ញុំខ្លះផង! មិនមែនគិតតែពីចិត្តខ្លួនឯងនិងទ្រព្យសម្បត្តិ! គិតតែពីលុយ មុខមាត់នឹងកិត្តិយសនោះទេ!"។ ណាណា ក៏តបមកកាន់មនុស្សចាស់ទាំងពីរវិញដោយទឹកមុខរបស់នាងហាក់បង្កប់ពីភាពអន់ចិត្តនិងភាពឈឺចាប់ខ្លាំងជាពិសេសចំពោះម្តាយនាងតែនាងស៊ាំជាមួយនឹងភាពឯកាហើយនិងទិដ្ឋភាពបែបនេះតាំងតែពីនាងដឹងក្តីមកម្ល៉េះព្រោះលោកប៉ាបង្កើតនាងក៏ចាកចេញទៅពីនាងតាំងនាងនៅអាយុ 8 ឆ្នាំហើយទើបបុរសជាប៉ាចុងនាងក៏ដើរចូលមកតែនាងក៏កើតក្តីមិនទទួលយកគេឡើយព្រោះដឹងថាគេក៏គ្មានបំណងល្អឡើយ។
"នេះមើលទៅ! មើលកូនស្រីរបស់អូនតែម្នាក់ទៅថាចរិតបែបណាបានទៅជាបែបហ្នឹង? អូនមិនចេះប្រដៅកូនអូនខ្លះទេអី? គេនិយាយស្តីដាក់បងជាអ្នកដទៃបែបនេះរហូត! អូនគិតយ៉ាងម៉េចទៅ?"។ បន្ទាប់ពី ណាណា បានចាកចេញទៅពេលនេះបុរសចំណាស់ក៏ងាកមកថាឲ្យភរិយាដោយមិនមានសម្ដីពិរោះពិសារជាមួយនឹងគ្នានោះទេតាំងតែពីមានរឿងមិនសមចិត្តនោះមកហើយពេលនោះអ្នកជាប្រពន្ធក៏ងាកមកមុននឹងសម្លក់ស្វាមីចុង។

YOU ARE READING
??????????????????? ????????? 1 ( Bossy Guy And Clumsy Girl ) Season 1 ???
Romance??????????????????? ????? : ????????????????? ( Bad romance ) ? ???????????????????????????????????????????????????????? ??????? ???? 7 ????????????????????????????????????????????????????????????????????????????????????????????????????????????????...
????? ? : ????????????????????????!
Start from the beginning