"ស្អីគេហ្នឹង?!! ពណ៌សក់ឡប់ឆ្កួតរបស់នាងស្អីហ្នឹង?!! អ្នកណាគេប្រាប់ឲ្យនាងប្ដូរពណ៌សក់មកដាក់ពណ៌ត្រួយចេក?!! ក្រែងខ្ញុំឲ្យនាងប្ដូរសក់ដាក់ពណ៌ខ្មៅហេ៎?!"។ លីថេយ៍ ក៏សួរនាំនាងជាមួយការហួសចិត្តមុននឹងឈរជ្រែងហោប៉ៅមើលនាងហើយ ណាណា ក៏ញាក់ស្មាមុននឹងឈរមូលសក់របស់នាងលេងឌឺដងគេ។
"ហាក៎! ចុះលោកនិយាយថាឲ្យខ្ញុំនៀកមកប្តូរពណ៌សក់! លោកឲ្យប្ដូរខ្មៅតែនេះជាក្បាលសក់ខ្ញុំតើហើយខ្ញុំមិនស្រឡាញ់ខ្មៅ! ខ្ញុំចង់ប្ដូរពណ៌នេះវាយ៉ាងម៉េចដែរ? នៀករៀនសាកលវិទ្យាល័យមិនមែនរៀនវិទ្យាល័យឯណា! ចង់ដាក់សក់ក្បាលពណ៍អ្វីក៏វាមិនទៅរំខានសក់ក្បាលអ្នកណាដែរ! មិនបានទៅខ្ទីសក់ក្បាលគេមកដាក់ឯណា! នេះម្ចាស់ក្បាលសក់នេះគេសប្បាយចិត្តនឹងពណ៍នេះហើយ! ក្រែងលោកនិយាយឲ្យខ្ញុំមកប្តូរពណ៌សក់ហើយឥឡូវយ៉ាងម៉េចទៀត?! ចង់ធ្វើអីទៀត? ខ្ញុំប្រញាប់ទៅផ្ទះ!! ហេវបាយសឹងស្លាប់!"។ ណាណា ក៏ឈររៀបរាប់មួយប្រាវពីហេតុផលដល់ចុកឈាមរបស់នាងដោយមិនខ្វល់រីឯ លីថេយ៍ គេក៏ញញឹមចុងមាត់មុននឹងងក់ក្បាលហើយសម្លឹងទៅម្ចាស់ហាងដែលកំពុងតែងាកឆ្វេងងាកស្ដាំឆ្ងល់ថាពួកគេកំពុងតែមានរឿងអី។
"ល្អណាស់តើ! ខ្ញុំឲ្យនាងទៅប្ដូរសក់ពណ៌ខ្មៅចេញឥឡូវនេះ!"។ លីថេយ៍ និយាយដោយទឹកមុខមាំរីឯ ណាណា វិញគេក៏នៅតែឪបដៃហើយឌឺដងដាក់ លីថេយ៍ វិញដោយពេបមាត់ដាក់។
"ក៏អញ្ជើញបើកប្រហោងត្រចៀកលោកឯងស្ដាប់ថាខ្ញុំមិនប្ដូរ!!"។ ណាណា ក៏តបដោយសំដីមាំដូចគ្នាទើបធ្វើឲ្យអ្នកនៅក្នុងហាងមើលមុខគ្នាទៅមករីឯម្ចាស់ហាងក៏លើកដៃអេះក្បាលមិនឈប់។
"ប្រាកដក្នុងចិត្តហើយមែនទេថាមិនប្ដូរពណ៌ខ្មៅ?"។ លីថេយ៍ ក៏សួរបញ្ជាក់ហើយ ណាណា ក៏ងក់ក្បាលមុននឹងនាងក៏ញញឹមឌឺដងគេ។
" អូខេ! អញ្ចឹងម្ចាស់ហាងគិតលុយពីគេទៅ! ខ្ញុំមិនពេញចិត្តពណ៌សក់នេះទេ! ខ្ញុំចង់ឲ្យនាងប្ដូរសក់ពណ៌ខ្មៅ! ខ្ញុំនឹងចេញលុយឲ្យនាងបើសិនណាជានាងប្ដូរក្បាលសក់នេះមកជាពណ៌ខ្មៅតាមអ្វីដែលខ្ញុំត្រូវការតែបើសិនជានាងប្ដូរពណ៌សក់ទៅជាប្រភេទពួកសក់ដូចជាពួកលេងតួត្លុកកំប្លែងនៅលើឆាកល្ខោនគឺខ្ញុំមិនព្រមឲ្យប្ដូរដាច់ខាតហើយខ្ញុំមិនចេញលុយឲ្យគេដែរ! ដូច្នេះម្ចាស់ហាងអាចគិតលុយពីនាងបាន! ខ្ញុំសុំមិនទទួលដឹងឮ!"។ លីថេយ៍ និយាយដោយឫកឡូយមិនធម្មតាទើបធ្វើឲ្យ ណាណា បើកភ្នែកសម្លក់គេហើយលើកដៃចង្អុលមុខភ្លាម។

YOU ARE READING
??????????????????? ????????? 1 ( Bossy Guy And Clumsy Girl ) Season 1 ???
Romance??????????????????? ????? : ????????????????? ( Bad romance ) ? ???????????????????????????????????????????????????????? ??????? ???? 7 ????????????????????????????????????????????????????????????????????????????????????????????????????????????????...
????? ? : ????????? ????? ????????? ?
Start from the beginning