抖阴社区

????? ? : ????????? ????? ????????? ?

Start from the beginning
                                    

"នែ!! លោកឯងនិយាយស្អីទៀតហើយហ្នឹងអ្ហេស!? លោកឯងនេះណាសណ្តានកើតមកជាមនុស្សបោកប្រាស់! នេះជាកូនថៅកែសម្ព័ន្ធ គ្រីហ្វីន មួយទាំងមូលបែរជាមកបោកគេ; នេះងាកបោកៗ! លោកឯងនេះណាបើដាក់ឈ្មោះថា លីបោក វាត្រូវជាង! នេះពណ៌សក់ប្តូរហើយឥឡូវមកឲ្យខ្ញុំចេញលុយ! ខ្ញុំមានលុយឯណាចេញបើលោកឯងនេះជាអ្នកកាន់លុយខ្ញុំនោះ!"។ ណាណា ក៏ថាឲ្យគេដោយមួរម៉ៃក្តៅក្រហាយតែ លីថេយ៍ គេបែរជាទាញកាសមកពាក់ហ្នឹងត្រចៀករួចទៅអង្គុយនៅលើសាឡុងធ្វើជាមិនដឹងទៅវិញ។

"អើ...អ្នកនាង! ខ្ញុំមិនដឹងរឿងផ្ទៃក្នុងអីទេណាអ្នកនាងតែឥឡូវនេះសុំគិតលុយសិនណាអ្នកនាងព្រោះខ្ញុំក៏ត្រូវការរកស៊ីបន្ថែមដែរ! បើមានបញ្ហាអីអាចនិយាយគ្នានៅខាងក្រៅបានព្រោះមានភ្ញៀវច្រើនណាស់នៅទីនេះរង់ចាំសេវាកម្ម!"។ ពេលនោះម្ចាស់ហាងក៏ទារលុយរួច ណាណា ក៏សម្លឹងមើល លីថេយ៍ ដែលមើលមុខនាងហផយទឹកមុខនាយប្រាប់ថានាយនឹងព្រមចេញលុយឲ្យនាងបើសិនជានាងប្ដូរពណ៌សក់មកជាខ្មៅតែ ណាណា មិនចុះចាញ់មុននឹងនាងទាញទូរសព្ទដៃហើយទាក់ទងទៅរកមនុស្សរកជំនួយ។

"អាឡូជំទាវម៉ាក់! ម៉ាក់ផ្ទេរចូលក្នុងកុងធនាគារមកខ្ញុំត្រូវការ!"។ ណាណា ក៏តេទូរសព្ទទៅរកម្ដាយនាងទាំងដែលមិនចង់ពឹងពាក់ប៉ុន្តែពេលនេះហើយនាងក៏ត្រូវតែពឹងពាក់គាត់ក៏ព្រោះតែនាងគ្មានលុយសូម្បីតែមួយរៀលនៅក្នុងខ្លួន កុំថាឡើយទិញទឹកផង សូម្បីតែដើរកាត់មុខហាងទិញអីវ៉ាន់ក៏នាងមិនហ៊ានផងព្រោះតែនាងត្រូវបាន លីថេយ៍ នោះរឹមអូសទ្រព្យសម្បត្តិទាំងអស់មកកានកាប់ក្នុងដៃទៅហើយ។

"ម៉េចក៏ ណាណា មកទារលុយម៉ាក់ទៅវិញ?! ម៉ាក់ពេលនេះគឺមិនមានសិទ្ធិអីត្រូវផ្តល់លុយឯងនោះទេព្រោះមនុស្សដែលត្រូវកាន់កាប់ទៅលើថ្លៃចាយវាយជាប្រចាំរបស់ឯងក្រែងជាលោកនាយក  លីថេយ៍ ហេ៎?! ឯងមានបញ្ហាអីធ្វើអីគេទាស់ចិត្តហ៎?! ម៉ាក់គិតថាឯងរករឿងគេហើយទើបបានជាគេកាត់លុយឯងបែបនេះ! ម៉ាក់ក៏ជួយឯងមិនបានដែរ! វាខុសពីកិច្ចសន្យារបស់ម៉ាក់ដែលប្រុងប្រៀងជាមួយនឹងលោកនាយកណាកូន! សុំទោសផងណាកូនសម្លាញ់!"។ ខ្សែទូរសព្ទត្រូវបានកាត់ដាច់ទាំងមិនទាន់បាននិយាយតបៗរីឯ ណាណា សឹងតែចេញផ្សែងតាមក្បាលទៅហើយនៅពេលដែលទៅរកគ្រួសារតែក៏គ្មានជំនួយទៀតក៏ដើរទៅរក លីថេយ៍ ដោយមួម៉ៅហើយយកដៃកន្រ្តាក់ទាញកាសគេចេញហើយសម្លក់គេ។

??????????????????? ????????? 1 ( Bossy Guy And Clumsy Girl ) Season 1 ???Where stories live. Discover now