"ស្រែកក្តែងៗពេញមាត់ថាស្អប់ខ្ញុំ ចង់សម្លាប់ខ្ញុំហើយនាងមើលកាយវិការបស់នាងនៅពេលនេះទៅថានាងកំពុងតែធ្វើអីឲ្យច្បាស់? ត្រឹមតែថើបគ្នាដោយចៃដន្យប៉ុណ្ណឹងនាងគិតថាខ្ញុំនេះឃ្លានថើបមនុស្សស្រីដែលមិនសូវសតិគ្រប់ដូចជានាងមែនទេ? សុខៗបែរជាស្ទុះមកវ៉ៃគេ! សុខៗបែរជាស្ទុះមកច្របាច់កគេហើយមើលខ្លួននាងនៅពេលនេះថាកំពុងធ្វើអី? នេះហៅថាមនុស្សស្អប់ខ្ពើមនឹងចង់សម្លាប់គ្នាទេ?! គេហៅថាកំពុងតែទាក់ទាញគេច្បាស់ណាស់!"។ លីថេយ៍ ក៏បាននិយាយទើប ណាណា ចាប់អារម្មណ៍ថានាងកំពុងតែអង្គុយលើភ្លៅរបស់គេទាំងច្រកគៀវតែម្ដងទើបនាងយល់ថាខ្លួនឯងកំពុងតែលើសលប់ហើយក៏ប្រញាប់ស្ទុះស្ទាចង់ចុះចេញពីលើភ្លៅរបស់ លីថេយ៍ តែនាយកំលោះក៏ចាប់ចង្កេះនាងជាប់មុននឹងហើយក៏មិនភ្លេចចាប់ដៃរបស់នាងសង្កត់ឲ្យនឹងដូចគ្នាទើប ណាណា ក៏ប្រឹងអែនខ្លួនទៅក្រោយប៉ុន្តែនាងទើសជាមួយនឹងចង្កូតឡានក៏ព្រោះតែពេលនេះពួកគេគឺស្ថិតនៅលើកៅអីតែមួយហើងអង្គុយទល់មុខគ្នាដោយមាននាងក្រមុំជាអ្នកអង្គុយលើ លីថេយ៍ នោះឯង។
"អាឆ្កួតកាម!! លែងភ្លាមណា!! បើដឹងអញ្ចឹងហើយម៉េចក៏មិនព្រមលែង?! លោកឯងនេះក៏ណាស់ដែរ! ដឹងថាពេលវេលាបែបនេះហើយនៅចង់គេងចំណេញមកលើគេទៀត! លោកឯងជឿទេតែខ្ញុំនឹងធាក់លោកឯងមួយជើងចំកណ្តាលមុខឱ្យបែកច្រមុះតែម្ដងនោះ!"។ ណាណា ក៏ស្រែកដាក់គេហើយ លីថេយ៍ ក៏ញញឹមចុងមាត់។
"ចឹងសាកមើលទៅ! បើសិនជានាងហ៊ានលើកជើងមុខរបស់ខ្ញុំនោះ! ច្បាស់ណាស់ខ្ញុំនឹងចាប់ជើងរបស់នាងលើកឡើងទៅលើហើយចាំមើលថាតើមនុស្សដែលមើលពីក្រៅឡាននេះកំពុងតែគិតថាពួកយើងធ្វើអ្វីឲ្យប្រាកដទៅ? មនុស្សដែលត្រូវខូចខាតក៏មិនមែនជាខ្ញុំស្រាប់ណាស់ទៅហើយ! គឺជានាងនោះទេមកលក់មុខ លក់មាត់! នាងចង់លក់មុខក៏លក់តែឯងគឺខ្ញុំមិនបានមកលក់ជាមួយនាងទេណា!"។ លីថេយ៍ និយាយឌឺដងនាងក្រមុំទើបពេលនេះ ណាណា សង្កេតឃើញមនុស្សដែលសម្លឹងមើលពួកគេពីក្រៅឡានមកធ្វើឲ្យនាងខ្មាសគេសឹងតែជ្រែកដីបើទោះបីជាធ្លាប់ធ្វើរឿងដែលមិនល្អច្រើនតែនេះមិនមែនជារឿងដែលនាងធ្លាប់គិតថានឹងធ្វើហើយចឹងឲ្យគេឃើញខ្លួនឯងមើលមកអាណាចារ្យម្លឹងទេ។

YOU ARE READING
??????????????????? ????????? 1 ( Bossy Guy And Clumsy Girl ) Season 1 ???
Romance??????????????????? ????? : ????????????????? ( Bad romance ) ? ???????????????????????????????????????????????????????? ??????? ???? 7 ????????????????????????????????????????????????????????????????????????????????????????????????????????????????...
????? ? : ?????????????????????????????????????
Start from the beginning