抖阴社区

????? ?? : ?????????????????

Start from the beginning
                                    

"យ៉ាងម៉េច? នាងស្មានតែយើងហ្នឹងចាញ់ឫកពារនាងឯងមែនទេ? យើងណាគ្រាន់តែតឲ្យនាងប៉ុន្មានដៃដើម្បីសាកថ្វីដៃមើលថានាងឯងនៀកវាអាចនឹងអន់ដល់កម្រិតណា! តាមពិតទៅណាយើងក៏យកឈ្នះនាងបានយ៉ាងងាយស្រួល! យើងមកនេះគ្រាន់តែចង់ឲ្យនាងឯងសុំទោសយើងតែប៉ុណ្ណោះ!"។ ពេលនេះ អេលី ក៏និយាយដោយទឹកមុខក្រអើតក្រទមទាំងដែលធ្លាប់ត្រូវ ណាណា វ៉ៃទៅហើយនោះតែនាងហាក់នៅតែមិនអស់ចិត្តទើបតែងតែមករករឿង ណាណា ជារឿយៗហើយ ណាណា ក៏ដាក់ដងជូតកាន់នៅនឹងដៃចុះហើយសម្លក់នាង។

"អើ..អញ្ចឹងលើកនេះចាំយើងសុំទោសឯងជាមួយនឹងដងអំបោសជូតនេះល្អទេ?"។ ណាណា ក៏លើកដងអំបោះនោះដេញវ៉ៃស្រីម្នាក់នោះហើយស្រីម្នាក់នោះក៏រត់តែម្ដងធ្វើឲ្យគ្នីគ្នារបស់គេទៅតាមនាងហលយពួកគេក៏រត់ជុំវិញអាងទឹកនេះទៅវិញទៅមករហូតដល់ ណាណា អាចវ៉ៃស្រីម្នាក់នោះបានទើបធ្វើឲ្យគេដួលហើយពេលនោះគ្នីគ្នារបស់ស្រីម្នាក់នោះក៏ចូលមកចាប់ដងជូតរបស់នាងទប់ទល់ជាមួយនឹង ណាណា វិញ។

"បើកខ្លាំងលែងដងជូតរបស់យើងទៅ! ទុកឱ្យយើងប្រដៅមេក្រុមពួកនាងឯងមើល!! ខ្លាំងដល់កម្រិតណាបានជាមករករឿងគេមិនចេះចប់បែបនេះ! គ្នាមួយគំនរមកធ្វើបាបគេម្នាក់ឯង! នេះធ្វើបាបគេម្នាក់ឯងអាសូរតែឈ្នះគេ! ធ្វើអីមិនចេញផង...ខ្មាស់ខ្មោចខ្លាំងណាស់!"។ ណាណា ក៏និយាយបែបនេះហើយក្រុមរបស់ អេលី ក៏ធ្វើការជួយឃាត់ពេលនោះក៏មានស្រីម្នាក់បែរជាចូលមកច្រាន ណាណា តែម្ដង។

<ប្រូង> រាងកាយរបស់ ណាណា ត្រូវធ្លាក់ចូលទៅក្នុងអាងទឹកខណៈពេលដែលកូនចៅរបស់ អេលី បានច្រាននាងទម្លាក់ទឹកហើយពេលនោះ អេលី ក៏ក្រោកឈរឡើងហើយពួកគេក៏ឈរសើចទាំងអស់គ្នាតែម្ដង។

"សមមុខហើយ! មើលរូបរាងវាចុះ...ដូចកណ្តុរឈ្លក់ទឹកអញ្ចឹង! ម៉េចហើយ? ងើបក្បាលឡើងមកនិយាយជាមួយយើងមក! មុននេះក្រែងហំហានខ្លាំងណាស់ហ្អី? យើស...ស្មានតែខ្លាំង! យ៉ាងម៉េចទៅហើយហ្នឹងអ្ហ?"។ អេលី ក៏ស្រែកពីខាងលើមកហើយពេលនេះ ណាណា ដែលនៅខាងក្រោមអាងកំពុងតែខ្វៃដៃជើងជាខ្លាំងដែលធ្វើឲ្យរូបភាពរបស់នាងមើលទៅហាក់ស្លន់ស្លោហើយ អេលី និងក្រុមរបស់ពួកនាងបែរជាឈរសើចនាងដោយភាពពេញចិត្តទៅវិញ។

??????????????????? ????????? 1 ( Bossy Guy And Clumsy Girl ) Season 1 ???Where stories live. Discover now