"ក្រងើបពីទឹកម៉្លេះ!? ងើបឡើងមកវ៉ៃគ្នាជាមួយយើងមើល? ក្រែងនាងឯងអស្ចារ្យណាស់អី?"។ អេលី ក៏ស្រែកហើយពេលនោះក៏សម្លឹងមើល ពាណា ដែលនៅតែខ្វៃដៃក្នុងទឹកមិនព្រមអណ្ដែតឡើងទើបពួកគេក៏ដឹងច្បាស់ថាមនុស្សដូចជា ណាណា ច្បាស់ជាមិនចេះហែលទឹកទើបពួកគេមើលមុខគ្នាមានអារម្មណ៍ថាភ័យបន្តិចតែពួកគេមិនបានជាមានចិត្តចង់ជួយនោះទេ។
"សង្ស័យតែវាមិនចេះហែលទឹកទេ! ដឹងមើលខ្លួនវាចុះអត់អណ្ដែតឡើងទេហើយថែមទាំងខ្វៃដៃជើងប្រកាច់ប្រកិននៅខាងក្រោមហ្នឹងទៀត !"។ គ្នីគ្នារបស់ អេលី ក៏និយាយបែបនេះហើយពេលនោះ អេលី ក៏មើលឃើញសភាពមិនសូវស្រួលខណៈពេលនោះក៏ឃើញមានមនុស្សដើរមកទើបពួកគេនាំគ្នារត់ចេញទៅតែម្ដងទុកឲ្យ ណាណា ដែលនៅក្រោមអាងទឹកនេះជួបជាមួយនឹងសភាពកាន់តែលំបាក។
ដង្ហើមកាន់តែថប់ មុខកាន់តែងងឹតថែមទាំងស្ថិតនៅក្រោមផ្ទៃទឹកដែលធ្វើឲ្យផ្លូវចិត្តរបស់នាងកាន់តែកើតបញ្ហាខ្លាំងឡើងព្រោះនាងចាប់ផ្ដើមនឹកឃើញព្រឹតិ្តការណ៍រន្ធត់កាលពីនៅក្មេងដែលនាងប៊ិះនឹងដាច់ខ្យល់ អារម្មណ៍ដែលថប់ៗ ទឹកដោយឈ្លក់ចូលពេញក្នុងច្រមុះរបស់នាងបានធ្វើឲ្យនាងលែងមានកម្លាំងធាក់និងកម្លាំងរើបម្រាស់ទាំងអស់ហើយពេលនេះនាងកំពុងតែដឹងហើយថាខ្លួនឯងច្បាស់ជាមានរឿងមិនល្អនៅទីនេះហលយចុងក្រោយនាងនៅតែជួបវាឲ្យទាល់តែបានហើយនាងកំពុងតែរំពៃគិតថានឹងមានមនុស្សម្នាក់មកជួយនាងហើយពេលនោះនាងក៏ចាប់ផ្ដើមសន្លប់គិតថាខ្លួនឯងប្រហែលជាមិនអាចសង្គ្រោះបានទេនៅពេលនេះព្រោះទីនេះក៏ស្ងាត់ហើយគ្មាននរណាគេដែលដឹងថានាងធ្លាក់ចូលក្នុងអាងទឹកនោះឡើយក្រៅពីក្រុមស្រីអាក្រក់ទាំងអស់នោះ។
"អេ៎? អ្នកនាងយ៉ាងម៉េចហើយហ្នឹង? អេ៎!!"។ ខណៈពេលមួយសន្ទុះដែល ណាណា គិតថាខ្លួនឯងប្រហែលជាសង្គ្រោះមិនបានភ្នែកស្ថិតនៅក្នុងភាពងងឹតនៅពេលនេះតែនាងមានអារម្មណ៍ថាដូចជាអ្នកណាដែលកំពុងតែអង្រួនរាងកាយនាងរួចនាងស្ដាប់ឮប៉ុន្តែនាងមានអារម្មណ៍ថាថប់ដង្ហើមហើយនាងមិនអាចបើកភ្នែកបានមានអារម្មណ៍ថាអ្វីគ្រប់យ៉ាងកំពុងតែឆួលពេញច្រមុះរបស់នាងតែម្ដង។

YOU ARE READING
??????????????????? ????????? 1 ( Bossy Guy And Clumsy Girl ) Season 1 ???
Romance??????????????????? ????? : ????????????????? ( Bad romance ) ? ???????????????????????????????????????????????????????? ??????? ???? 7 ????????????????????????????????????????????????????????????????????????????????????????????????????????????????...
????? ?? : ?????????????????
Start from the beginning