បុរសម្នាក់ដែលរត់មកជួយសង្គ្រោះ ណាណា នៅពេលនេះក៏មិនមាននរណាក្រៅពីសិស្សថ្មីម្នាក់ដែលទើបតែត្រូវនាងស្តីបន្ទោសឲ្យគេអម្បាញ់មិញផងដែរ គេបានដើរមកឃើញនាងដោយចៃដន្យទើបគេក៏ចុះទៅស្រង់នាងឡើងមកពីអាងទឹកហើយនៅពេលនេះកំពុងតែអង្គុយទះមុខរបស់នាងថ្នមៗរួមទាំងស្ទាបដង្ហើមគិតថានាងអាចនឹងមានដង្ហើមហើយគេក៏យល់ច្បាស់ថានាងជាមនុស្សដែលកំពុងតែឈ្លក់ទឹកទើបធ្វើការជួយសង្កត់ឡើងទ្រូងដើម្បីឲ្យនាងក្អួតទឹកចេញមកតែនៅតែមិនបានការចុងក្រោយបង្អស់គេក៏មិនអាចធ្វើអ្វីបានក្រៅពីធ្វើចលនា សុីភីអរ តាមរយៈមាត់នោះទេហើយដៃក្រាស់គេក៏ចាប់ផ្ដើមចាប់ចុងច្រមុះរបស់នាងហើយគេក៏ដកដង្ហើមចូលជ្រៅៗមុននឹងមុខរបស់គេរៀបអោនចុះទៅហើយនោះ។
"លោកកំពុងតែធ្វើស្អីនៅក្នុងបរិវេណសាលា នឹង?"។ សំឡេងរបស់ លីថេយ៍ ពេលនេះក៏ស្រែកផ្អើលតែម្ដងនៅកន្លែងអាងទឹកនេះទើបសិស្សប្រុសម្នាក់នោះងាកក្រោយហើយក៏ឃើញរូបរាងរបស់នាយកម្លោះនាយកហើយគេក៏ក្រោកឈរធ្វើឲ្យ លីថេយ៍ សម្លឹងឃើញ ណាណា ទើប លីថេយ៍ ស្ទុះទៅច្រានគេចេញទៅម្ខាងហើយក៏ទៅទះមុខ ណាណា តិចៗហើយអង្រួននាងឡើងរួចដាក់នាងដាក់នៅក្នុងរង្វង់ដៃរបស់គេ។
"ណាណា នាងកើតអី? នាងយ៉ាងម៉េចហើយហ្នឹង?"។ លីថេយ៍ ក៏សួរនាំ ណាណា ដែលកំពុងតែសន្លប់ទើបពេលនោះសិស្សប្រុសដែលកំពុងតែអុកគូថទៅម្ខាងក៏សម្លឹងមើលគេមុននឹងស្រែកតប។
"នេះខ្ញុំមិនបានធ្វើអីទេ! គ្រាន់តែចង់ជួយធ្វើចលនាដង្ហើមឲ្យនាងតែប៉ុណ្ណោះ! នាងលង់ទឹក !"។ សិស្សប្រុសម្នាក់នោះក៏ឆ្លើយហើយពេលនោះ លីថេយ៍ ក៏ងាកមកសម្លឹងគេបន្តិចមុននឹងគេក៏ចាប់ផ្ដើមច្របាច់ចុងច្រមុះរបស់នាងហើយបន្ទាប់មកបបូរមាត់របស់ពួកគេក៏ប៉ះគ្នាម្ដងទៀតហលយទីបំផុតនៅតែជាគេជាមនុស្សដែលជួយសង្គ្រោះនាងដោយវិធីបែបនេះ។
"ខឹកៗ!"។ ពេលនេះ ណាណា ក៏ដឹងខ្លួនឡើងបន្ទាប់ពីការផ្លុំខ្យល់ធ្វើចលនាដង្ហើមហើយរួចរាល់នោះនាងក៏ឈ្លក់ទឹកចេញមកក្រៅទាំងអស់ហើយពេលនោះនាងក៏បើកភ្នែកឡើងមើលឃើញខ្លួនឯងនៅស្រស់ស្រាយមានជីវិតរស់នៅធម្មតាហើយនាងហាក់មានអារម្មណ៍រំភើបកាន់តែពិសេសជាងនេះ លីថេយ៍ ដែលកំពុងតែសម្លឹងមើលគេដោយភាពបារម្ភក៏ញគឹមបន្តិច។
"ទៅធ្វើយ៉ាងម៉េចបានទៅលង់ទឹកនៅក្នុងអាងទាល់តែបាននៀក? បើមិនចេះហែលទឹកហេតុអីមកទីនេះធ្វើអី? នេះបើសិនជាមានមនុស្សមិនឃើញនាងតើនាងគិតយ៉ាងណាទៅ ណាណា ?"។ នេះជាទឹកមុខទីមួយក៏ជាលើកដំបូងដែលគេមានអារម្មណ៍ថាស្លន់ស្លោគេភ័យហើយខ្លាចបើសិន ណាណា មានអីកើតឡើងហលយគេមិនបានមកចុះឃើញហើយបើសិន ណាណា មិនបានមនុស្សប្រុសម្នាក់នេះជួយទាញនាងឡើងថាតើ ណាណា នឹងមានរឿងអ្វីកើតឡើង។
"ខ្ញុំភ័យខ្លាំងណាស់...ខ្ញុំខ្លាច..!"។ ណាណា ពេលនេះស្រាប់តែយំហើយស្ទុះទៅឱប លីថេយ៍ ជាប់តែម្ដងនាងមិនបានគិតពីរឿងអ្វីទាំងអស់នៅក្នុងខួរក្បាលក្រៅពីភាពព្រួយបារម្ភនិងការខ្លាចរបស់នាងចំពោះផ្ទៃទឹកដែលនាងតែងតែមានភាពរអានឹងវាតាំងពីក្មេងនោះទេហើយពេលនោះ លីថេយ៍ ដោះអាវក្រៅរបស់គេគ្រប់ខ្លួននាងពីលើទទឹកជោករបស់នាងហើយគេក៏បីនាងទៅការិយាល័យរបស់គេទុកឱ្យសិស្សប្រុសថ្មីម្នាក់មានឈ្មោះថា ជេម សម្លឹងមើលពីក្រោយខ្នងពួកគេមុននឹងគេក៏លើកដៃមកជ្រោងសក់សើមហើយដោះអាវដែលសើមទៅទឹកចេញបង្ហាញរាងកាយសង្ហាមុននឹងញញឹមអស់សំណើចនឹងខ្លួនឯងដែលបែរជាត្រូវគេមិនខ្វាយខ្វល់ហើយថែមទាំងក្លាយជាមនុស្សដែលមានបំណងមិនល្អទៅវិញទៀតផង។

YOU ARE READING
??????????????????? ????????? 1 ( Bossy Guy And Clumsy Girl ) Season 1 ???
Romance??????????????????? ????? : ????????????????? ( Bad romance ) ? ???????????????????????????????????????????????????????? ??????? ???? 7 ????????????????????????????????????????????????????????????????????????????????????????????????????????????????...
????? ?? : ?????????????????
Start from the beginning