"ឥឡូវផ្លាស់ឈុតចេញសិនទៅ! បើនៅពាក់បែបនេះនាងនឹងផ្ដាសាយជាមិនខានទេ! ខ្ញុំគ្មានអីឱ្យនាងពាក់ក្រៅពីអាវខោសាច់យឺតរបស់ខ្ញុំ! ចាំខ្ញុំទៅយកមកឲ្យនាងប្តូរចុះ!"។ ពេលនោះ លីថេយ៍ ក៏គិតឃើញថាគេមានខោអាវសាច់យឺតមួយប៉ុន្តែគ្រាន់តែវាធំដោយសារជាអាវរបស់គេហើយនាយសម្រេចចិត្តដើរយកទៅពីក្នុងទូររបស់គេហើយឲ្យ ណាណា ទើប ណាណា ក៏ទទួលយកហើយដើរចូលទៅក្នុងបន្ទប់ទឹក។
រវល់តែមានអារម្មណ៍ថាភ័យខ្លាចតែពេលនេះនៅក្នុងបន្ទប់ទឹកនាងក៏ប្រទះឃើញខ្លួនឯងកំពុងតែស្លៀកឈុតខោអាវធំរលុងហើយនាងក៏ដឹងច្បាស់ថាសម្លៀកបំពាក់នេះច្បាស់ជារបស់គេហើយក៏ព្រោះតែមានក្លិនរបស់គេជាប់ទៅនឹងខោអាវជាក្លិនទឹកអប់ដែលគេតែងតែប្រើប្រាស់ ក្រអូបហើយទាក់ទាញហើយសំលៀកបំពាក់នេះមើលទៅធំខ្លាំងណាស់ទៅលើនាងគ្រាន់តែអាវក៏វែងដល់ជង្គង់ទៅហើយ។រីឯខោវិញបែរជារលីងរលុងតែក៏ល្អក៏ព្រោះតែវាជាខោកៅស៊ូបើមិនអញ្ចឹងទេច្បាស់ជារបូតធ្លាក់ចុះដល់ដីជាមិនខានហើយនាងក៏ដឹងថាបុរសម្នាក់នេះមានមាឌនឹងខ្លួនធំជាងនាងពីរដងទៅបីដងឯណោះ។
"ចុះខោអាវសើមគិតយ៉ាងម៉េចទៅ?"។ ណាណា ចេញមកពីបន្ទប់ទឹកក៏សួរនាំទៅ លីថេយ៍ ហើយពេលនោះ លីថេយ៍ ក៏សម្លឹងមើលនាងមុននឹងយកខោអាវសើមរបស់នាងច្រកចូលក្នុងថង់។
"ចាំឱ្យមេផ្ទះបោកឱ្យចុះ! ឥឡូវនេះខ្ញុំជូននាងទៅផ្ទះវិញសិន! បែបនេះនៅរៀនមិនកើតទេ!"។ លីថេយ៍ ក៏និយាយបែបនេះហើយពេលនោះ ណាណា ក៏សម្លឹងមើលមុខគេដោយស្ងៀមស្ងាត់មានអារម្មណ៍ថាបេះដូងរបស់នាងដូចជាកំពុងតែលោតញាប់ខ្លាំងជាធម្មតា។
ផ្ទះរបស់ លីថេយ៍ ...
"អូយ...មានបញ្ហាអីបានជាអ្នកនាងត្រឡប់មកវិញក្នុងសម្លៀកបំពាក់បែបនេះ? មានរឿងអីកើតឡើងទៅ?"។ មេផ្ទះក៏សួរនាំទៅកាន់ ណាណា ដែលដើរមកក្នុងសម្លៀកបំពាក់របស់ លីថេយ៍ ហើយពេលនោះ លីថេយ៍ ក៏ហុចថង់ខោអាវទទឹករបស់នាងឲ្យទៅមេផ្ទះ។
"នាងធ្លាក់ចូលទៅក្នុងអាងទឹក! ខោអាវមិនមានប្រឡាក់អីទេគ្រាន់តែហាលវាឲ្យស្ងួតទៅបានហើយ! នាងទៅធ្លាក់ចូលក្នុងអាងទឹកទើបត្រូវនាំមកផ្ទះវិញ!"។ លីថេយ៍ តបហើយមេការក៏ងក់ក្បាលមុននឹងទទួលថង់នោះហើយ ណាណា ក៏សម្លឹងមើលគេមុននឹង លីថេយ៍ ក៏អូសដៃនាងមកអង្គុយនៅលើសាឡុង។

YOU ARE READING
??????????????????? ????????? 1 ( Bossy Guy And Clumsy Girl ) Season 1 ???
Romance??????????????????? ????? : ????????????????? ( Bad romance ) ? ???????????????????????????????????????????????????????? ??????? ???? 7 ????????????????????????????????????????????????????????????????????????????????????????????????????????????????...
????? ?? : ??????????????????????
Start from the beginning