抖阴社区

????? ?? : ??????????????????????

Start from the beginning
                                    

"នេះអង្គុយនៅនឹងសិនហើយណា!"។ លីថេរក៏និយាយបែបនេះហើយ ណាណា មានអារម្មណ៍ថាចម្លែកចិត្តក៏ជាលើកដំបូងដែលពីរនាក់គេនិយាយគ្នាដោយសំដីស្រួលបួលបែបនេះហើយមានអារម្មណ៍ថាចម្លែកដែលគេមើលទៅហាក់ដូចជាប្លែកៗសម្រាប់នាងនៅពេលនេះធ្វើឲ្យបេះដូងរបស់នាងហាក់មានបញ្ហាតែនាងក៏ហាមឃាត់បេះដូងខ្លួនដែរព្រោះនាងដឹងថាគេបាននិយាយសំដីដែលហាមមិនឲ្យគេស្រឡាញ់នាងឬក៏នាងត្រូវស្រឡាញ់គេនោះទេ។

"នាងគួរតែញ៉ាំតែក្តៅបន្តិចទៅ! នេះតែខ្ញីផឹកបន្តិចទៅណាការពារជម្ងឺផ្ដាសាយ! ចាំខ្ញុំផ្លុំសក់ឲ្យនាងចុះ!"។ ពេលនេះ លីថេយ៍ ដើរចេញមកជាមួយនឹងតែខ្ញីក្តៅហលយនឹងម៉ាស៊ីនផ្លុំសក់ដែលមិនប្រើខ្សែហើយ ណាណា ក៏ភ្ញាក់ផ្អើលជាមួយនឹងគេតែនាងក៏ទទួលតែខ្ញីមុននឹងផឹកដោយស្ងៀមស្ងាត់តែភ្នែកសម្លឹងមើលបុរសម្នាក់ដែលឈរចំពោះមុខនាងកំពុងតែបើកម៉ាស៊ីនហើយផ្លុំសក់ឲ្យនាងមិនឈប់ហើយនាងមានអារម្មណ៍ថាគេដូចជាផ្អែមល្ហែមហើយនិងកក់ក្តៅខុសពីអ្វីដែលនាងធ្លាប់គិតថាមនុស្សប្រុសម្នាក់នេះពូកែឌឺដងតែនាងគិតថានាងត្រូវប្ដូរផ្នត់គំនិតថ្មីចំពោះគេហើយនៅពេលនេះ។

"លោកជាមនុស្សប្រុសចេះផ្លុំសក់ឲ្យមនុស្សស្រីចឹងច្បាស់ណាស់ថាធ្លាប់មានសង្សារពីមុនផ្លុំឲ្យគេហើយមែនទេ?"។ ណាណា ហាក់ធូរចិត្តពិតមែននៅពេលនេះនាងភ្លេចរឿងលង់ទឹកហលយលែងភ័យខ្លាចទើបមានអារម្មណ៍ថាសប្បាយចិត្តរួចក៏សួរនាំគេទាំងការភ្នែកសម្លឹងមើលគេហើយ លីថេយ៍ ក៏សើចមុននឹងដៃនៅតែផ្លុំសក់រលាស់ឲ្យនាង។

"ឱ្យតែគេចេះធ្វើអីសម្រាប់មនុស្សស្រីដឹងថាគេនឹងធ្លាប់មានសង្សារតែម្ដងឬយ៉ាងម៉េច? នេះខ្ញុំមានបងស្រីម្នាក់ហើយខ្ញុំតែងតែមើលថែគាត់...យកចិត្តទុកដាក់ជាមួយនឹងគាត់ព្រោះខ្ញុំស្រឡាញ់គាត់ខ្លាំងណាស់! គ្រាន់តែចេះដោយសារមើលថែបងស្រី មានម៉ាក់ហើយនិងប្អូនស្រី! នៅផ្ទះមានតែខ្ញុំហើយនិងលោកប៉ានោះទេដែលជាមនុស្សប្រុស! នៅផ្ទះមានមនុស្សស្រីច្រើនជាងទើបត្រូវមើលថែស្រីៗហើយក៏យល់ដឹងច្រើន! នេះខ្ញុំគ្មានស្នេហាចាស់ណាមកពីមុនទេដូចដែលបានប្រាប់កាលមុនអញ្ចឹង! នាងគឺជាស្នេហាដំបូងរបស់ខ្ញុំក៏ជាសង្សារទីមួយដែលខ្ញុំមាន! ប៉ុណ្ណឹងស្ងប់ចិត្តទេ ?"។ លីថេយ៍ តបហើយកែវភ្នែករបស់គេហាក់ប្រាកដប្រជានិងប្រាប់ការពិតទៅកាន់នាងដែលធ្វើឲ្យ ណាណា ត្រូវសម្លឹងមើលមុខគេដោយភ្លឹកភ្លាំងដូចគ្នាហើយទិដ្ឋភាពនៅពេលនេះធ្វើឲ្យបេះដូងរបស់នាងកាន់តែមានគ្រោះថ្នាក់ខ្លាំងឡើង។

??????????????????? ????????? 1 ( Bossy Guy And Clumsy Girl ) Season 1 ???Where stories live. Discover now