抖阴社区

????? ?? : ??????????????????????

Start from the beginning
                                    

"លោកពេលជួបមនុស្សស្រីផ្សេងៗដែលលោកជួយលោកតែងតែបែបហ្នឹងមែនទេ?"។ ពេលនោះ ណាណា ក៏ស្រាប់តែសួរ លីថេយ៍ ហើយនាយក៏ឈប់ផ្លុំសក់ឱ្យនាងនៅពេលដែលវាស្ងួតហើយក៏ដាក់ម៉ាស៊ីនចុះមុននឹងសម្លឹងមើលមុខនាង។

"ម៉េចក៏សួរបែបនេះ? ណាណា គិតថាខ្ញុំបែបនេះដាក់គ្រប់មនុស្សស្រីមែនទេ?"។ លីថេយ៍ ក៏សួរនាំនាងហើយពេលនោះនាងក៏ងាកមុខទៅម្ខាង។

"អ្នកណាក៏ជឿងាយមនុស្សប្រុសពូកែកុហក ពូកែក្លែងសំដីជាពិសេសលោកជាមនុស្សដែលពូកែបោកថែមទាំងគ្រោះថ្នាក់ទៀតផង! ដឹងទេថាខ្ញុំនេះត្រូវគេធ្វើបាបនៅក្នុងថ្នាក់ដោយសារតែលោកប្រកាសថាលោកជាសង្សាររបស់ខ្ញុំ! មកសម្ដែងមួយរឿងនេះជាមួយលោកខ្ញុំក្លាយជាមនុស្សដែលកើតសត្រូវច្រើនៗភ្លាម! បើសិនជាខ្ញុំជាមនុស្សទន់ខ្សោយប្រហែលជាត្រូវគេវ៉ៃសន្លប់ឬមួយក៏យំរត់ចោលសាលាតាំងពីពេលណាទៅហើយក៏មិមដឹង!"។ ណាណា ក៏តបបែបនេះហើយនិយាយប្រាប់ លីថេយ៍ ហើយនាុកំលោះក៏ដកដង្ហើមមុននឹងយកដៃមកដាក់នៅលើក្បាលរបស់នាង។

"បើអញ្ចឹងមែនចាំខ្ញុំជាអ្នកការពារនាងចុះ! ខ្ញុំសុំទោសណាបើសិនជាធ្វើឲ្យនាងពិបាក! អញ្ចឹងនាងនៅក្បែរៗខ្ញុំទៅ! ដូច្នេះហើយនាងនឹងគ្មានរឿងអីកើតឡើងនោះទេ! ខ្ញុំដឹងថាមនុស្សស្រីជាច្រើននៅទីនោះគឺពិបាកនឹងនិយាយគ្នាប៉ុន្តែបើសិនជានាងនៅក្បែរខ្ញុំនោះខ្ញុំនឹងការពារនាង!"។ លីថេយ៍ និយាយបែបនេះហើយស្រវ៉ាកាន់ដៃ ណាណា ទើបពេលនេះ ណាណា សម្លឹងមើលមុខគេដោយមានអារម្មណ៍ថាថ្ពាល់នាងដូចជាក្តៅតិចៗ។

"ខ្ញុំសួរលោកមួយបានទេ? លោកធ្លាប់និយាយថាហាមមិនឲ្យខ្ញុំស្រឡាញ់លោកទេតែលោកដឹងទេថាអ្វីដែលលោកកំពុងតែធ្វើនេះវាជាទង្វើដែលធ្វើឲ្យគេពិបាកនឹងធ្វើចិត្តបំផុត តែងតែធ្វើឲ្យគេយល់ច្រឡំ តែងតែធ្វើឲ្យខ្ញុំយល់ថាបំណងល្អរបស់លោកតែងតែមានចំណុចអ្វីមួយដែលមិនគួរឲ្យចង់គិត! បើសិនជាគ្រាន់ចង់ការពារក៏មិនគួរឲ្យទំនាក់ទំនងពួកយើងលើសពីការសម្ដែងឡើយ! លោកធ្វើខ្លួនឲ្យស្រួលបួលទៅ! មិនបាច់បារម្ភពីខ្ញុំពេកក៏មិនបាច់ខ្វល់ពីខ្ញុំពេក! ខ្ញុំ ណាណា អេវើលីន មិនមែនមនុស្សស្រីការពារខ្លួនឯងមិនកើតនោះទេ! លោកមិនចាំបាច់ធ្វើឲ្យលើសពីសមត្ថភាពរបស់លោកនោះទេ! ខ្ញុំរឹងមាំស្រាប់ហើយ! ខ្ញុំមិនត្រូវការឲ្យលោកធ្វើអ្វីដែលធ្វើឲ្យយើងមានអារម្មណ៍ថាចម្លែកហើយលើសពីអ្វីដែលពួកយើងកំពុងតែដាក់លក្ខខណ្ឌនឹងគ្នា! ខ្ញុំគ្រាន់តែមានតួនាទីរៀនសូត្រទៅតាមអ្វីដែលលោកចង់បានហើយលោកគ្រាន់តែធ្វើការជួយសម្ដែងរឿងឲ្យខ្ញុំតែប៉ុណ្ណោះ! ពួកយើងមិនគួរមានការបារម្ភមិនសមហេតុនឹងគ្នាពេកនោះទេ! ដូច្នេះយើងអាចរក្សាគម្លាតដូចដើមក៏បាន!"។ ណាណា ក៏អន់ចិត្តដែលគេធ្វើល្អដាក់នាងទាំងដែលគេបានហាមប្រាមនាងមិនឲ្យលង់ស្រលាញ់ជារឿងពិបាកបើគេនៅតែធ្វើល្អដាក់នាងមិនឈប់។

"ចុះបើខ្ញុំនិយាយថាយើងមិនបាច់សំដែងរឿងតែធ្វើមែនទែនហលយនាងគិតបែបណា?"។ សម្តីនេះធ្វើឲ្យ ណាណា ត្រូវងាកមកសម្លឹងមើល លីថេយ៍ ដែលកំពុងតែមានទឹកមុខប្រាកដប្រជាសម្លឹងមើលនាងដោយក្រសែភ្នែកនាយចាក់ចំកែវភ្នែកនាងធ្វើឲ្យបេះដូងនាងដើរខុសចង្វាក់ហើយនាងកំពុងតែគិតថាតើសំដីដែលគេនិយាយលេងសើចជាមួយនាងឬក៏ជាការពិតទៅ។

??????????????????? ????????? 1 ( Bossy Guy And Clumsy Girl ) Season 1 ???Where stories live. Discover now